News

‘Reug Reug’ បង្ហាញ​ខ្លួន​ដំបូង​ប៉ះ​​ Ngalani ខណៈ​ Stamp ​ត្រលប់​មក​វិញ

ONE Championship ​ប្រកាស​​​ព្រឹត្តិការណ៍​ដំបូង​ឆ្នាំ​​​២០២១​ ឈ្មោះ​ ONE: UNBREAKABLE ​និង​បន្ត​បន្ទាប់​​ជា​ស៊េរី​នៃ​ព្រឹត្តិការណ៍​នេះ។ ​ក្រៅ​ពី​នោះ​មាន​​ពីរ​កម្មវិធី​ផ្សេង​ទៀត​​ត្រូវ​រៀប​ចំ​នៅ​​កីឡដ្ឋាន​ Singapore Indoor Stadium ​​​ផង​ដែរ​​​​ដោយ​មាន​​ជើង​ខ្លាំង​គុន​​ចម្រុះ​ដ៏​មាន​ប្រជាប្រិយភាព​បង្ហាញ​វត្តមាន។

​ព្រឹត្តិការណ៍​​បន្ទាប់​​ ONE: UNBREAKABLE II ​​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទី​ ២៩ ​មករា​ ខាង​មុខ​ ដែល​​មាន​កីឡាករ​ល្បី​ៗ​​ទម្ងន់​ heavyweights។​ ​គូ​ឯក​ ជើង​ខ្លាំង​​អ៊ីតាលី​ Mauro “The Hammer” Cerilli ​នឹង​ប៉ះ​​អ្នក​ជំនាញ​កណ្ដាប់​ដៃ​សញ្ជាតិ​​រុស្សី​ Abdulbasir “Dagestan Machine” Vagabov។ ​​អ្នក​ដែល​ទទួល​ជ័យជម្នះ​​កាន់​តែ​ខិត​ជិត​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Heavyweight World Champion​ ពី​ Brandon “The Truth” Vera នៅ​ថ្ងៃ​​​​​ខាង​មុខ។ ​

ជា​មួយ​គ្នា​នោះ​ ​​“Reug Reug” Oumar Kane​ ដែល​ជា​​អ្នក​ជំនាញ​ចំបាប់​​សញ្ជាតិ​សេណេហ្គាល់​​​នឹង​បង្ហាញ​ខ្លួន​លើក​​ដំបូង​​លើ​សង្វៀន​លំដាប់​ពិភព​លោក​​មួយ​នេះ​ ​ដើម្បី​បន្ត​ពង្រឹង​ខ្លួន​របស់​គេ​​ក្នុង​ក្បាច់​គុន​​ចម្រុះ។

“Reug Reug”​​ ​នឹង​ជួប​​ជើង​ឯក​ Heavyweight Kickboxing ​និង​ Muay Thai World Champion ​៤​ ​សម័យ​កាល​ Alain “The Panther” Ngalani ​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​សំណាក់​អ្នក​គាំទ្រ​ក្នុង​ស្រុក​និង​​អន្តរជាតិ។

Stamp Fairtex lands a cross on Bi Nguyen

ONE: ​UNBREAKABLE III ​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃ​​សុក្រ​ទី​ ៥​ ខែ ​កុម្ភៈ​ដែល​បង្ហាញ​វត្តមាន​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ​ Stamp Fairtex ​និង​ត្រលប់​មក​ប្រកួត​ក្បាច់​គុន​ចម្រុះ​​ហើយ​បន្ត​​​គោលដៅ​​របស់​គេ​ក្នុង​ការ​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​លើ​​​ប្រភេទ​កីឡា​ទី៣។
បច្ចុប្បន្ន​​នេះ​ Stamp ​មិន​ទាន់​ចាញ់​​ឡើយ​ក្នុង​ពិភព​គុន​ចម្រុះ​ ហើយ​គេ​កំពុង​សម្លឹង​​ទៅ​រក​ជ័យជម្នះ​​បូក​នឹង​កំណត់​ត្រា​ល្អ​របស់​ខ្លួន។ ​គេ​ចង់​​​​ងើប​​​ចេញ​​​ពី​ចំណាត់​ថ្នាក់​​​លេខ​៥​នៅ​ទម្ងន់​​ក្នុង​ប្រភេទ​ទម្ងន់ ​Atomweight។ ​

​កីឡាការិនី​ថៃ​​​ស្វាគមន៍​​អ្នក​ចំណូល​ថ្មី Alyona Rassohyna ​​​​ជើង​ឯក​ Ukrainian Mixed Martial Arts Champion ​ដែល​កាន់​កំណត់​ត្រា​ ​ឈ្នះ​ ១២ ​លើក​ និង​ចាញ់ ​៤លើក។ ​ក្នុង​នោះ​គេ​​មាន​អត្រា​បញ្ចប់​គូ​ប្រកួត​រហូត​ដល់ ៨៣​ ​ភាគរយ​។

​គូ​ឯក​រង​​ក្នុង​​កម្មវិធី​នេះ​​ ​​​ជើង​ខ្លាំង​​លំដាប់​ទី​​២​ក្នុង​ប្រភេទ​ទម្ងន់​ខាង​លើ​​​ Shoko Sato ​ប្រឈម​នឹង​ Fabricio “Wonder Boy” Andrade។​ ​តើ​​តារា​ជប៉ុន​​អាច​ទទួល​ជ័យជម្នះ​លើ​ទី​៣៦ ​ក្នុង​​អាជីព​ ឬ ​យ៉ាង​ណា​? ​​បើ​សិន​​ទទួល​ជ័យជម្នះ​ ​គេ​អាច​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​ ONE Bantamweight World Title ​ពី​ Bibiano “The Flash” Fernandes ​ជា​មិន​ខាន។

គូ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ ​ONE: UNBREAKABLE II ​និង III ​នឹង​ត្រូវ​​ប្រកាស​នា​សប្ដាហ៍​បន្ទាប់​ !

ចុចអាន: Ramazanov Vs. Capitan, Aoki Vs. Nakashima Top ONE: UNBREAKABLE