Kickboxing
Rade Opacic ថា ៖«ពេលវេលាមកដល់ហើយ»
Rade Opacic កំពុងបង្ហាញខ្លួនថាជាកីឡាករកម្រិតកំពូលម្នាក់ក្នុងទម្ងន់ heavyweights នៅសង្វៀន ONE Super Series និងមិនឈប់ត្រឹមនេះទេរហូតដល់រូបគេឈ្នះខ្សែក្រវាត់។
តារាសញ្ជាតិ ស៊ែបដាក់ផែនការផ្ដួលដៃគូឲ្យសន្លប់នៅសង្វៀនកម្រិតពិភពលោកពេលរូបគេឡើងជួប Patrick “Big Swiss” Schmid ក្នុង ការប្រកួតឃីកបុកសីង នៅព្រឹត្តិការណ៍ “ONE on TNT I” នាថ្ងៃពុធទី ៧ ខែ មេសានេះ។
បើសិនឈ្នះមួយប្រកួតទៀត Opacic រំពឹងមានឈ្មោះទៅដណ្ដើមខ្សែក្រវាត់ ONE Heavyweight Kickboxing World Title ដែលមិនទាន់មានម្ចាស់នាពេលខាងមុខ។ គោលដៅរបស់គេនៅដដែល។
កីឡាកររូបនេះបានថ្លែងថា ៖«គោលដៅដំបូង គឺត្រូវឈ្នះនៅថ្ងៃទី ៧ ខែមេសា ប៉ុន្តែ [គោលដៅយូរអង្វែង] របស់ខ្ញុំ គឺ ក្លាយជាជើងឯក ONE Heavyweight Kickboxing World Champion។ ខ្ញុំត្រូវលះបង់គ្រប់បែបយ៉ាងក្នុងកីឡានេះ ដូច្នេះ ខ្ញុំត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង និង អាចជួបនរណាក៏បាន ដើម្បីទទួលបានលទ្ធផលដ៏ល្អនេះ»។
ក្នុងប្រកួតដំបូងនៅសង្វៀនលំដាប់ពិភពលោក Opacic បានផ្ដួល Errol “The Bonecrusher” Zimmerman ឲ្យសន្លប់នៅព្រឹត្តិការណ៍ ONE: BIG BANG II កាលខែ ធ្នូ ឆ្នាំ ២០២០។ បុរសវ័យ ២៣ ឆ្នាំ បាន ប្រើស្នៀតទាត់បង្វិលកែងជើង ដើម្បីបញ្ឈប់ និងបញ្ចប់តារាជើងចាស់មកពីហូឡង់។
តារាស៊ែប បានផ្ដួល Bruno Susano ត្រឹមទឹកទី២ នៅព្រឹត្តិការណ៍ ONE: UNBREAKABLE កាលខែ មករា ដើម្បីធ្វើឲ្យគេចាប់អារម្មណ៍ក្នុងទម្ងន់ heavyweight ។
យ៉ាងណាក្ដី Opacic បានរៀនអំពីជ័យជម្នះពីរលើកនៅកម្មវិធី ONE Super Series និងដាក់ផែនការតតាំងនឹង Schmid ឲ្យបានល្អបំផុត។
បុរសមកពី Belgrade បានគូសបញ្ជាក់ទៀតថា ៖«រឿងធំបំផុតក្នុងអាជីពរបស់ខ្ញុំពេលនេះ គឺ ការផ្ដួលដៃគូឲ្យសន្លប់កាលខែ ធ្នូ។ នោះហើយដែលមនុស្សជាច្រើនបានឃើញខ្ញុំ និង រឹតតែច្បាស់។ Bruno ជាកីឡាករល្អមួយរូប។ គេត្រូវច្រើនយ៉ាងណាក៏មិនងាយដួល។ ការប្រកួតនោះល្អណាស់។ ខ្ញុំពេញចិត្ត ហើយវាល្អសម្រាប់ខ្ញុំ»។
«ខ្ញុំរីករាយដែលបានបង្ហាញនៅសង្វៀន ONE ម្ដងទៀត ។ ខ្ញុំត្រូវអត់ធ្មត់បន្តទៀត។ នោះហើយជារឿងខ្ញុំត្រូវរៀនបន្ថែមទៀត»។
- Patrick Schmid Hoping For Epic Heavyweight Fight With Rade Opacic
- The Top 3 ONE Super Series Knockouts From 2021’s First Quarter
- Rodtang Gets New Opponent Danial Williams For ‘ONE On TNT I’
Schmid មានបទពិសោធន៍ច្រើនក្នុងមួយថៃ, ឃីកបុកសីង, និង ប្រដាល់សកល។ បុរសមកពីក្រុង Zurich ធ្លាប់ជួបអតីតម្ចាស់ខ្សែក្រវាត់ប្រដាល់សកលពិភពលោក Boxing World Champion កីឡាករ Anthony Joshua ទៀតផង។
«គេមានបទពិសោធន៍ល្អណាស់។ គេមានវ័យ ៣៤ ឆ្នាំ និង ឡើងប្រកួតបានច្រើនក្នុងអាជីព។ គេមានភាពអំណត់ល្អ ។ គេប្រើកណ្ដាប់ដៃចេញច្រើន។ គេនឹងប្រើកណ្ដាប់ដៃច្រើនទល់ខ្ញុំ ។ ខ្ញុំមកដើម្បីធ្វើសង្គ្រាម និង ត្រៀមអ្វីៗគ្រប់យ៉ាង»។ បុរសមកពីក្លិប KBKS Team បានពន្យល់យ៉ាងនេះ។
«គេជាងគូប្រជែងល្អបំផុតមួយ។ ឥឡូវនេះដល់ពេលហើយ។ ខ្ញុំត្រៀមរួចហើយ។ ខ្ញុំស្រេកឃ្លាននឹងជ័យជម្នះ និង ឡើងសង្វៀនដើម្បីឈ្នះ»។
Opacic សារភាពថា គេមិនសូវបារម្ភអំពីគូប្រជែងនោះទេ។ គេមានស្នៀតផ្ទាល់ខ្លួនដើម្បីផ្ដួលគូប្រជែង។
តារាទម្ងន់ធ្ងន់វ័យក្មេង រៀបរាប់ទៀតថា ៖«ខ្ញុំមិនផ្ដោតអារម្មណ៍ខ្លាំងពេកទេ។ ខ្ញុំបានដឹងអំពីស្នៀតរបស់គេហើយ។ ប៉ុន្តែ ខ្ញុំត្រូវផ្ដោតលើការងារដែលត្រូវធ្វើ និងត្រូវទៅតាមផែនការ។ វានឹងក្លាយជាពេលវេលាល្អសម្រាប់ខ្ញុំ។
តារាស៊ែបថា គេមានភាពខ្លាំងទាំងកាយសម្បទា និង ស្មារទី។ Opacic ថានឹងយកឈ្នះឲ្យខាងតែបាននៅថ្ងៃទី ៧ មេសា។
កីឡាករដដែលសង្កត់ធ្ងន់ ៖« ខ្ញុំខ្ពស់ជាង, ក្មេងជាង និង ខ្លាំងជាង។ ខ្ញុំនឹងបញ្ចប់ការប្រកួតនេះ ដូចដែលធ្លាប់ធ្វើកន្លងទៅ។ ខ្ញុំបានបញ្ចប់គូប្រកួតដោយការទាត់បង្វិលខ្លួន, កណ្ដាប់ដៃ, និងទាត់ខ្ពស់។ ដូច្នេះ ខ្ញុំអាចវ៉ៃចេញគ្រប់ពេល។ ខ្ញុំនឹងចេញស្នៀតរហូតដល់ [ផ្ដួលគូប្រកួត] ឲ្យសន្លប់»។
ចុចអាន : Rising Star Rade Opacic Has Dedicated His Life To Kickboxing Glory