Features

ហេតុ​ផល​ចំនួន​​៥​​ត្រូវ​ទស្សនា​​កម្មវិធី ONE: NEXTGEN ​នា​ថ្ងៃ​សុក្រ​នេះ

ព្រឹត្តិការណ៍ ONE: NEXTGEN ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ។ ​កម្មវិធី​នេះ​មាន​ការ​ប្រកួត​សំខាន់ៗ និង​ ​​ជំនួប​រវាង​តារា​ទម្ងន់​ធ្ងន់​មិន​ដែ​ល​ចាញ់​ផង​ដែរ។ ​ខាង​ក្រោម​​នេះ​ជា​ហេតុ​ផល​ចំនួន​ ៥ ដែល​​ទស្សនិក​ជន​​ត្រូវ​តែ​ទស្សនា​​កម្មវិធី​ដ៏​រំភើប​នា​ថ្ងៃ សុក្រ​ទី ២៩ តុលា ​​​​​ចុង​សប្ដាហ៍​នេះ​។

#1 កីឡាការិនី​ប្រកួត​វគ្គ​ ១/២ ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី Women’s Atomweight World Grand Prix

នេះ​ជា​ព្រឹត្តិការណ៍​កីឡាការិនី​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ គឺ ONE: NEXTGEN ដែល​ឈាន​ដល់​វគ្គ ៤ នាក់​ចុង​ក្រោយ​​សម្រាប់​​កម្មវិធី​ ONE Women’s Atomweight World Grand Prix។  កីឡាការិនី​ថៃ​ Stamp Fairtex ​ប៉ះ​កីឡាការិនី​ប្រេស៊ីល​ Julie Mezabarba ​​​សម្រាប់​គូ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទី​១​។ ​ចំណែក​​​ខ្លាញី​ឥណ្ឌា​ Ritu “The Indian Tigress” Phogat ​ត្រូវ​ជួប​កីឡាការិនី​ហ្វីលីពីន​ Jenelyn Olsim ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​សម្រាប់​គូ​​ទី​២​។ តើ​កីឡាការិនិ​រូប​ណា​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ ONE Women’s Atomweight World Grand Prix Championship។

Jenelyn Olsim meets Ritu Phogat at ONE: NEXTGEN on 29 October

#2 ការ​បង្ហាញ​ខ្លួន​ដំបូង​របស់ Azizpour

Iranian kickboxer Iraj Azizpour

កាល​ដំបូង​ឡើយ កីឡាករ​ឃីកបុក​សីង​​សញ្ជាតិ​អ៊ីរ៉ង់​ Iraj Azizpour ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​​តារា​ទម្ងន់​​​ម្ចាស់​ខ្សែ​ក្រវាត់​ light heavyweight ​កីឡាករ​​ Roman Kryklia  ​​ក្នុង​ការ​ជួប​​គ្នា​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Heavyweight Kickboxing World Champion។ ​ ដោយ​សារ​​បញ្ហា​ផ្នែក​​សុខភាព Kryklia​ ក៏​ដក​ខ្លួន​ចេញ​វិញ។  ប៉ុន្តែ Azizpour ​មិន​មែន​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ទេ​នា​ថ្ងៃ​សុក្រ​នេះ ​គេ​គ្រាន់​តែ​ឡើង​ប្រកួត​ធម្មតា។  កីឡាករ​ដំបូង​ដែល​ជួប​នៅ​សង្វៀន ONE ​​​​នេះ គឺ​តារា​ប្រេស៊ីល Anderson “Braddock” Silva ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ខ្លួន​ ៤ សង់​ទី​ម៉ែត្រ។

Silva បាន​ឈ្នះ​ទឹក​ទី១​ចំនួន ២ ដង​រួច​មក​ហើយ​នៅ​សង្វៀន​ ONE Super Series និង​អាច​​ផ្ដួល Azizpour ក្នុង​ការ​ប្រកួត​ស្រដៀង​គ្នា​នេះ​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Heavyweight Kickboxing World Title នៅ​ថ្ងៃ​ណា​មួយ។



#3 តារា​​ទម្ងន់​ធ្ង​ន់​ Heavyweights ​មិន​ដែល​ចាញ់​ប់ះ​គ្នា​

Pictures from the heavyweight fight between Oumar Kane and Kirill Grishenko at "ONE on TNT IV"

កីឡាករ​មិន​​មិន​ទាន់​ចាញ់ Kirill Grishenko និង Dustin Joynson ​សុទ្ធ​តែ​ចង់​បង្ហាញ​ខ្លួន​ល្អ​ឥត​ខ្ចោះ​ក្នុង​ទម្ងន់​ heavyweight ។ Grishenko  ​សញ្ជាតិ​បេឡារូស​ចាប់​ផ្ដើម​បាន​​ល្អ​​ពេល​ផ្ដួល “Reug Reug” Oumar Kane ​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​សង្វៀន “ONE on TNT IV” ​កាល​ខែ មេសា។ ​ជ័យជម្នះ​នេះ​នាំ​ឲ្យ​គេ​មិន​ចាញ់​សោះ ​ពោល​ឈ្នះ​ជាប់​គ្នា ៤-០ និង​ធ្វើ​ឲ្យ​កីឡាករ​សេណេហ្គាល់​ចាញ់​លើក​ដំបូង​ក្នុ​ង​អាជីព។

ចំណែក​កីឡាករ​សញ្ជាតិ​កាណាដា Joynson  ឈ្នះ​ ៦​ដង​មិន​ដែល​ចាញ់ និង លទ្ធផល​មោឃៈ​ម្ដង ​(1 NC) ​ក្នុង​នោះ​ ​បញ្ចប់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់ ៤ ដង ​និង ​ត្រូវ​បង្ហាញ​ភាព​ខ្លាំង​ទល់​នឹង​​តារា​កំពូល​ Grishenko ​ពេល​បង្ហាញ​ខ្លួ​ដំបូង​នៅ​ ONE។ តើ​នរណា​​នឹង​ទទួល​ជ័យជម្នះ។  

#4 Miado ​និង Miao ​ជួប​គ្នា​ជា​ថ្មី

Miao Li Tao កំពុង​ស្វែង​​ការ​កសាង​កេរ្តិ៍​ឈ្មោះ​ឡើយ​វិញ​ក្រោយ​ Jeremy “The Jaguar” Miado ផ្ដួល​រូបដោយ​ស្នៀត​ជង្គង់​ហោះ នៅ​កម្មវិធី​ ONE: AGE OF DRAGONS ​កាល​ខែ វិច្ឆិកា ​ឆ្នាំ ២០១៩។

​កីឡាករ​ចិន​នឹង​ត្រូវ​សង​សឹក​ដ៏​​រំភើប​​នា​ឱកាស​នេះ​ និង​ជា​គោល​ដៅ​​ដ៏​សំខាន់។ យ៉ាង​ណា​ក្ដី Miado ​ប្រយុទ្ធ​ល្អ​ដៃ ជា​​មួយ​​នឹង​ការ​ប្រយុទ្ធ​ផ្សេងៗ។ តារា​ហ្វីលីពីន​ដឹង​ថា Miao ​នឹង​ដើរ​ចូល ហើយ​ការ​ប្រកួត​​នឹង​ត្រូវ​​វាយ​បក​វិញ​យ៉ាង​គឃ្លើន។

តើ​នរណា​​នឹង​ទទួល​ជ័យជម្នះ​ក្នុង​ជំនួប​សងសឹក​នេះ?

#5 គូ​បើក​ឆាក​កណ្ដាប់​ដៃ​ធ្ងន់​

Light heavyweight kickboxers Mihajlo Kecojevic and Beybulat Isaev fight at ONE: UNBREAKABLE II in January 2021

Beybulat Isaev ឈ្នះ​នៅ​សង្វៀន ONE Super Series លើក​ដំបូង​ពេលផ្ដួល Mihajlo Kecojevic  និង​ជាប់​ជា​កីឡាករ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ទៀត​ផង​ពេល​ឈ្នះ​នៅ​ ONE: UNBREAKABLE II កាល​​ខែ មករា។

គេ​នឹង​​ជួប Bogdan “Bucharest Bad Boy” Stoica នៅ​ថ្ងៃ​សុក្រ ​​នេះ​ដែល​កីឡាករ​រូម៉ានី ក៏​ល្អ​ណាស់​ដែរ។

​ក្នុង​ចំណោម​ជ័យជម្នះ ៥៤ លើក Stoica ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ៣៨ លើក។ ចំណែក Isaev ​ក៏​មិន​ណយ​ដែរ ពោល​គេ​នឹង​ធ្វើ​ឲ្យ​ល្អ​មើល​បំផុត​ពី​ដើម​ដល់​ចប់។

ចុចអាន : Miado Hopes Change Of Scenery Will Lead To Another Epic KO Of Miao

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។