News

Pongsiri ជឿ​ជាក់​ថា គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ឈ្នះ​ Ramazanov ថ្ងៃសុក្រនេះ

ជើង​ខ្លាំង​មួយ​ថៃ Pongsiri មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំងក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​លើ​អតីត​ជើង​ឯក​ឃីក​បុក​សីងពិភព​លោក Alaverdi “Babyface Killer” Ramazanov នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​នា​ថ្ងៃ​សុក្រ ទី​២៦​ ខែ​វិច្ឆិកា​នេះ​នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN III

Pongsiri និយាយ​ថា ៖«​ខ្ញុំ​បាន​ហ្វឹក​ហាត់​ខ្លាំង​ណាស់។ ខ្លួន​ប្រាណ​របស់​ខ្ញុំ​ពេញ​លក្ខណៈ​ហើយ»។

Ramazanov ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Bantamweight ដែល​បវបាន​បាត់​បង់​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ រហូត​ដល់​ពេល​​នេះ រូប​គេ​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​៦១​ដង និង​ចាញ់​៦​ដង​ប៉ុណ្ណោះ ហើយជ័យជម្នះ​គួរ​ឲ្យ​កត់​សំគាល់​បំផុត​នោះ​លើជើង​ខ្លាំង​ថៃ Petchmorakot Petchyindee Academy ដែល​កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​ឈ្នះ Pongsiri កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០។

“That fight was exciting and impressive. It wasn’t easy at all, but it wasn’t too hard either,” says Pongsiri ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​១៥៤​ដង ចាញ់​៣៤​ដង និង​ស្មើ​១១​ដង​បាន​និយាយ​ថា ៖«នោះ​ជា​ការ​ប្រកួត​ដ័​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ទាក់ទាញ។ វា​មិន​ងាយស្រួល​ទេ តែ​វា​ក៏​មិន​ពិបាក​ខ្លាំង​ដែរ។ ប្រកួត​ក្នុង​ទម្ងន់ bantamweight ខ្ញុំ​គិត​ល្អ​សម្រាប់​ខ្ញុំ»។

នៅ​ពេល Pongsiri ចូល​ប្រកួត​នៅ ONE លើក​ដំបូងប្រកួត​ក្នុង​ទម្ងន់ featherweight ដែល​ធ្វើ​ឲ្យ​រូប​គេ​ជួប​ការលំបាក​ជា​ច្រើន។ រូប​គេ​មើល​ឃើញ​ខ្លួន​ឯង​ចាញ់កម្ពស់​គេ។ រូប​គេតែង​តែ​ប៉ះ​ដៃ​គូ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង និង​កម្លាំង​ខ្លាំង​ជាង។ ជា​មួយ​គ្នា​នេះ អាវុធ​ក៏​ខ្លី​ជាង​គេ។

ឥឡូវ​នេះ ប្រកួត​ក្នុង​ទម្ងន់ bantamweight អ្នក​លេង​មួយ​ថៃ Pongsiri មាន​ទំនុក​ចិត្ត និង​លក្ខណៈ​ប្រសើរ​ច្រើន។



កីឡាករ​ថៃ​អាយុ​៣១​ឆ្នាំ​បាន​និយាយ​ថា ៖«ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​គាត់​ចុង​ក្រោយ​ដែល​គាត់​ចាញ់​សន្លប់​ដោយ Capitan។ ខ្ញុំ​គិត​ថា ខ្ញុំ​រក​ឃើញ​អ្វី​ម្យ៉ាង​ផ្នែក​ក្រោម​របស់​គាត់។ អីចឹង​ ខ្ញុំ​ដើរ​ឆ្ពោះ​ទៅមុខ និង​ទាត់​ជើង​ក្រោម​ហើយ។ ខ្ញុំ​ប្រាកដ​ច្បាស់​ថា នឹង​ទាត់​សន្ធាប់​លើ​ជើង​គាត់​ឲ្យ​ខ្លាំង និងទាត់​ឲ្យ​ញាប់»។

សំដី​គ្រោះ​ថ្នាក់​ពី​បុរស​ដែល​វ៉ៃ​ដូច​ជា​គាត់ត្រូវ​ទឹក​ទាំង​កណ្តាល​អាធ្រាត្រ ប៉ុន្តែ​នោះ​គឺ​ជា​ផែន​ការ​ប្រកួត​របស់ Pongsiri ដោយ​សារ​គាត់​បាន​រៀប​ចំ​ច្បាស់​លាស់​ណាស់។

កីឡាករនិយាយ​ថា ៖«អាវុធ​របស់​ខ្ញុំ​ខ្លាំង មាន​ទម្ងន់ មាន​ប្រសិទ្ធភាព ច្បាស់​គោល​ដៅ ហើយ​វ៉ៃ​សន្ធាប់​ថែម​ទៀត។ ទាំង​នោះ​ជា​ការ​មាន​ប្រៀប​របស់​ខ្ញុំ។ កត្តា​មាន​ប្រៀប​ទាំង​នោះ​គឺ​ជា​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ទទួល​បាន​ជ័យជម្នះ។ វាកាន់​តែ​អស្ចារ្យ បើ​ខ្ញុំ​អាច​ផ្តួល​គាត់​ឲ្យ​សន្លប់។ ខ្ញុំ​សង្ឃឹម​ថា ការ​ប្រកួត​នេះ​នឹង​ជក់​ចិត្ត ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ទស្សនិកជន»។

«គោល​បំណង​របស់​ខ្ញុំ​មិនខុស​ពី​កីឡាករ​ដទៃ​ទេ គឺ​ខ្ញុំ​ចង់​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់។ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​ឡើងតារាង​​ចំណាត់​ថ្នាក់​ផង​ដែរ។ ប្រសិន​បើ​ខ្ញុំ​វ៉ៃ​បាន​ល្អ ខ្ញុំ​អាច​នឹង​ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។ ប៉ុន្តែ​មិន​បាន​ឱកាស​ភ្លាម ក៏​កៀក​នឹង​ទទួល​បាន​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ដែរ»៕

Read more: Ramazanov Charged Up For Muay Thai Return Against Pongsiri

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។