Kickboxing

ជើង​ខ្លាំង​ Petrosyan ប៉ះ Superbon ខណៈ​គូខ្សែ​ក្រវាត់ ONE: FIRST STRIKE ៨​នាក់​ប្រកាស​ផ្លូវ​ការ

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ និង​កក្រើក​បំផុត​ជា​ប្រវត្តិ​សាស្ត្រ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​លើ​សង្វៀន​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា។ រាត្រី​នោះ ព្រឹត្តិការណ៍​ប្រកួត  ONE: FIRST STRIKE នឹងរំលេច​ដោយ​កំពូល​អ្នក​ប្រដាល់​ឃីក​បុក​​ដើម្បី​ដណ្តើម​​ខ្សែ​ក្រវាត់​ពិភព​លោក​ ព្រម​ទាំង​សមាសភាព​គូ​ខ្សែ​ក្រវាត់ World Grand Prix ក៏​បង្ហាញ​ជា​ផ្លូវ​ការ​ដែរ។

Giorgio Petrosyan fights Davit Kiria at ONE: FISTS OF FURY

គូឯក​ប្រចាំ​ព្រឹត្តិការណ៍ កំពូល​អ្នក​ប្រដាល់​ឃីក​បុក​សីង និង​ជា​ជើង​ឯក​ពិភព​លោក Giorgio “The Doctor” Petrosyan នឹង​ជួប​ជើង​ខ្លាំង​ថៃ Superbon សម្រាប់​ការ​ដណ្តើម​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ពិភព​លោក ONE Featherweight។

កីឡាករ Petrosyan ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡាករ​ប្រដាល់​ឃីក​បុក​សីង​​ដ៏​ឆ្នើម​បំផុត​លើ​លោក។ ចង្កូម​ពឹសដែល​ជា​វីរបុរស​អាល់​មេនី-អ៊ីតាលី​​រូប​នេះ​ធ្លាប់​ប្រកួត​ឈ្នះ ១០៤​ដង ចាញ់​​២​ដង និង​ស្ម២​ដង ហើយ​មិន​ប្រកាស​លទ្ធផល​២​ដង។ ចាប់​តាំង​ពី​ឡើង​ប្រកួត​នៅ​សង្វៀន ONE រូប​គេ​ប្រកួតឈ្នះ​៦​លើក​ជាប់​គ្នា និង​នៅ​ឆ្នាំ​២០១៩ឈ្នះ​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Grand Prix។

ឥឡូវ​នេះ រូប​គេត្រូវ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight ដែល​ត្រូវ​ជួប​ដៃ​គូ​ខ្លាំង​របស់​ថៃ Superbon។ ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​មាន​កំណត់​ត្រាឈ្នះ ១១១ដង និង​ចាញ់​៣៤ ហើយ​ថ្មី​ៗ​នេះ​ទើប​ឈ្នះ Sitthichai “Killer Kid” Sitsongpeenong ដោយ​ពិន្ទុ។ នេះ​ជា​បំណង​​ក្លាយ​ជា​ការ​ពិត Superbon ដែល​ចង់​ជួប “The Doctor”ជា​យូរ​មក​ហើយ។

Kickboxers Marat Grigorian and Ivan Kondratev fight at ONE: BIG BANG

អ្នក​គាំទ្រ​នឹង​ធ្វើ​ជា​សាក្សីក្នុង​ការ​ប្រកួត​វគ្គ​​​១/៤​នៃ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight Kickboxing World Grand Prix ឆ្នាំ​២០២១។ បេក្ខភាព​៨​នាក់​គឺ​​ជើង​ខ្លាំង Marat Grigorian នឹង​ជួប​ខ្លា​កំណាច​ហុល្លង់ Andy “Souwer Power” Souwer, ជើង​ខ្លាំង​ថៃ Sitthichai នឹង​ជួប​ជើង​ខ្លាំង Tayfun “Turbine” Ozcan, ហើយ​ជើង​ឯក​រង Grand Prix កាល​ពី​ឆ្នាំ​២០១៩  Samy “AK47” Sana នឹង​ជួប Chingiz Allazov ហើយ​ជើង​ខ្លាំង​អាល្លឺម៉ង់ Enriko “The Hurricane” Kehl នឹង​ជួប​ខ្លា​កំណាច Davit Kiria

ជា​មួយ​គ្នា​នេះ គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ៍ ONE: FIRST STRIKE, ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ONE Flyweight មនុស្ស​ដែក Rodtang “The Iron Man” Jitmuangnon វិល​ត្រឡប់​មក​កាន់​សង្វៀន​ និង​បន្ត​ស្វែង​រក​ឱកាស​ខ្សែ​ក្រវាត់​ពិភព​លោក​លើ​ជំនាញ​ឃីក​បុក​សីង។

លើក​នេះ កំពូល​អ្នក​ប្រដាល់​ថៃ​គ្រោង​នឹង​ជួប​កីឡាករ​អេស្ប៉ាញ Daniel Puertas ដែល​ជា​ជើង​ឯក​ពិភព​លោក​ ISKA ពីរ​ស្ថាប័ន​ដែល​ប្តេជ្ញា​ស្វែង​រក​ចំណាត់​ថ្នាក់ក្នុង​តារាង​ចំណាត់​ថ្នាក់​អត្តពលិក និង​ស្វែង​រក​គោល​ដៅ​ផ្តល់​មេ​រៀន​បរាជ័យ​លើក​ដំបូង​ដល់ Rodtang។

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​ទាំង​អស់។

Rodtang Jitmuangnon screams

គូឯកប្រចាំ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

  • ជើង​ឯក Giorgio Petrosyan ប៉ះ​ Superbon (ដណ្តើម​ខ្សែ​ក្រវាត់ឃីក​បុក​សីង​ ONE Featherweight)
  • មនុស្ស​ដែក Rodtang ប៉ះ​ Daniel Puertas (ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង Marat Grigorian ប៉ះ​ Andy Souwer (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ​ជើង​ខ្លាំង Sitthichai ប៉ះ​ Tayfun Ozcan (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ជើង​ខ្លាំង Samy Sana ប៉ះ​ Chingiz Allazov (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)
  • ជើង​ខ្លាំង Enriko Kehl ប៉ះ​ Davit Kiria (វគ្គ​ជម្រុះ​ខ្សែ​ក្រវាត់ពិភព​លោក World Grand Prix ១/៤)

គូ​ពិសេស​ប្រចាំ​ព្រឹត្តិការណ៍ ONE: FIRST STRIKE

  • ជើង​ខ្លាំង Saemapetch ប៉ះ Tawanchai  (ប្រកួត​មួយ​ថៃ)
  • ជើង​ខ្លាំង Rade Opacic ប៉ះ​ Patrick Schmid (​ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង Zhang Chunyu ប៉ះ​ Dovydas Rimkus (​ប្រកួត​ឃីក​បុក​សីង​)
  • ជើង​ខ្លាំង​ Jo Nattawut ប៉ះ​ York Davtyan (ប្រកួត​ឃីក​បុក​សីង​)

Read more: ONE: EMPOWER – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។