Muay Thai

Petchmorakot ​​យក​ឈ្នះ​វីរបុរស​ថៃ​​ Yodsanklai ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​​លើក​ដំបូង

ម្ចាស់​ខ្សែ​​ក្រវាត់​ ​Petchmorakot Petchyindee Academy ​​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ព្រឹត្តិការណ៍​ ONE: NO SURRENDER ​ពេល​ទទួល​ជ័យជម្នះ​លើ​វីរបុរស​​ថៃ​​​​ដើម្បី​បន្ត​តំណែង​គ្រង​ខ្សែ​ក្រវាត់​​ ONE Featherweight Muay Thai World Championship ​របស់​ខ្លួន​ដូច​ការ​សន្យា។​ ​​​យ៉ាង​ណា​ក្ដី ក្រោយ​ការ​ប្រកួត​​ចប់​ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​​បង្ហាញ​ក្ដី​គោរព​យ៉ាង​ជ្រាលជ្រៅ​​​នៅ​លើ​សង្វៀន​ទៅ​វិញ​ទៅ​មក។ ​​

​​​ម្ចាស់​ខ្សែ​ក្រវាត់​ខាង​លើ​បាន​ធ្វើ​​ឲ្យ​ “The Boxing Computer” Yodsanklai IWE Fairtex ​ខក​​បំណង​មិន​ស្ទើរ​នៅ​ពេល​ឈ្នះ​ពិន្ទុ​ជា​​ឯកច្ឆន្ទ​ក្នុង​ការ​ប្រកួត​ទល់​នឹង​អ្នក​មាន​បទពិសោធន៍​ច្រើន​​ ​ហើយ​​ក៏​​ជា​ឆាក​ប្រយុទ្ធ​​រវាង​​​ជើង​ចាស់​ និង​ ​អ្នក​លេង​ស្រករ​ក្រោយ​​​ផង​​ដែរ​​នា​យប់​ថ្ងៃ​​សុក្រ​ទី ​៣១​ ​​កក្កដា​ ​​កន្លង​ទៅ​នេះ​​​ឯ​​រដ្ឋធានី​បាងកក​នៃ​​ប្រទេស​ថៃ។

Petchmorakot ???????? outstrikes the legendary Yodsanklai!

Petchmorakot ???????? outstrikes the legendary Yodsanklai to defend his ONE Featherweight Muay Thai World Title!How to watch ONE: NO SURRENDER ???? bit.ly/nshowtowatch

Posted by ONE Championship on Friday, July 31, 2020

វា​ជា​​​​ការ​ឡើង​ការពារ​​ខ្សែ​​ក្រវាត់​​លើក​ដំបូង​សម្រាប់​ Petchmorakot ​ប៉ុន្តែ​ម្ចាស់​ខ្សែ​​ក្រវាត់​ពិភព​លោក​រូប​នេះ​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​​ដែល​ប្រឈម​នឹង​​កីឡាករ​រហស្សនាម​ «​អ្នក​ប្រដាល់​កុំព្យូទ័រ»​ ឬ ​ “The Boxing Computer” ​តាំង​ពី​ទឹក​ដំបូង​រហូត​ដល់​ចប់​នោះ។

​នៅ​ទឹក​ដំបូង​ Yodsanklai ​បាន​​កាត់​ចង្វាក់​ប្រយុទ្ធ​របស់​គូបដិបក្ខ​ និង​ ​ដាក់​សម្ពាធ​បាន​ល្អ​ដល់​មិត្ត​រួម​ជាតិ​​តាម​រយៈ​​កណ្ដាប់​ដៃ​។​ ​ Petchmorakot ​បាន​​វាយ​បក​​ដោយ​ប្រើ​​​ការ​ទាត់​ជើង​ដើម្បី​ធ្វើ​ឲ្យ​វីរបុរស​ថៃ​គាំង​ក្បាច់ ​ប៉ុន្តែ​ កីឡាករ​មក​ពី​ក្លិប​ Fairtex ​មិន​ចុះ​ញ៉ម​ផ្ដេសផ្ដាស​នោះ​ឡើយ។​ ​ Yodsanklai ​​នៅ​តែ​បន្ត​​ដាក់​សម្ពាធ​ និង​ ​ប្រើ​ក្បាច់​វ៉ៃ​កាត់​មុន​បញ្ចប់​ទឹក​​ផង​ដែរ។

​នៅ​ទឹក​ទី២​​រឹត​តែ​ល្អ​មើល​​ ​ព្រោះ​អ្នក​ទាំង​​ពីរ​បាន​ផ្លាស់​ប្ដូរ​កណ្ដាប់​ដៃ​គ្នា​ទៅ​វិញ​ទៅ​មក​​នៅ​​ទីតាំង​ពាក់​កណ្ដាល​សង្វៀន​ ​ខណៈ​ដែល​​​ Petchmorakot ​បាន​ប្រើ​កណ្ដាប់​ដៃ​ត្រង់​របស់​គេ​បាន​ល្អ​ទោះ​​​ Yodsanklai ​តប​ត​ដោយ​ក្បាច់​​វ៉ៃ​កាត់​វិញ​​ក៏​ដោយ។​ ​

នៅ​ពេល​ Petchmorakot ​មិន​សូវ​សម្រុក​ Yodsanklai ​​ក៏​បាន​ដើរ​ចូល​ និង ​​​ប្រើ​​កែង​ឆ្វេង​ទៅ​ជា​មួយ​ដែល​ធ្វើ​ឲ្យ​​​​ម្ចាស់​ខ្សែ​ក្រវាត់​របួស​ភ្នែក​​ឆ្វេង​បន្តិច​ដែរ។ ​​បែប​ណា​ក្ដី​ ​​ ​វា​បាន​ធ្វើ​ឲ្យ​កូន​សិស្ស​មក​ពី​​ក្លិប​ Petchyindee Academy ​កាន់​តែ​ឆេះ​ដុំ។​ ​

Petchmorakot Petchyindee Academy teeps Yodsanklai IWE Fairtex

Petchmorakot ​បាន​ផ្លាស់​ប្ដូរ​ស្ថានការណ៍​ប្រយុទ្ធ​នៅ​ពាក់​​កណ្ដាល​ផ្លូវ​​ក្នុង​ចំណោម​​៥​ទឹក​ ​ដែល​អាច​រក​ចន្លោះ​ប្រហោង​​ស៊ក​​ស្នៀត​ទល់​​នឹង​​​កីឡាករ​ជើង​ចាស់​​របស់​ថៃ។ ​​ទោះ​ Yodsanklai ​​ព្យាយាម​​ស្វែង​រក​ពិន្ទុ​ ប៉ុន្តែ​​កីឡាករ​វ័យ​ ២៦ ​ឆ្នាំ​​មិន​បណ្ដោយ​ខ្លួន​តាម​អំពើ​ចិត្ត​ដែរ។ ​​គេ​​បាន​កំដរ​​វីរបុរស​ថៃ​​ក្នុង​ជំនួប​ដ៏​កក្រើក​​​​នា​ក្រុង​បាងកក។ ​

កាន់​​តែ​ឆេះ​ដុំ​ខ្លាំង​ឡើង​នៅ​ទឹក​ទី៥​ ​ខណៈ​ដែល​ Yodsanklai ​ចង់​វ៉ៃ​ផ្ដាច់​​លើ​ Petchmorakot។ ​ប៉ុន្តែ​ ​​ពេល​រូប​គេ​ចង់​​​​ប្រើ​ស្នៀត​​សំដៅ​មុខ​និង​ក្បាល​ជា​មួយ​នឹង​ការ​ទាត់​ខ្ពស់​​​ Yodsanklai ​បែរ​ទទួល​រង​​នូវ​ការ​វាយបក​ពី​​ចំហៀង​ខាង​ឆ្វេង​​​​សង​វិញ​ដែរ។

វា​ពិត​ជា​ជក់ចិត្ត​មែន​ទែន​ ហើយ​​ Petchmorakot ​បាន​ប្រើ​​គុណភាព​​ខាវ​ស្ដាំ​ទៅ​លើ​មុខ​របស់​​កីឡាករ​ជើង​ចាស់​ និង ​ម៉ាត់​ត្រង់​ៗ​​បាន​ល្អ។

បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​ ១៥ ​នាទី​ ​​ចៅ​ក្រម​កាត់​ក្ដី​​នៃ​ការប្រកួត​នេះ​​បាន​ផ្ដល់​ពិន្ទុ​​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​លើ​​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​​ ONE Featherweight។

ONE Featherweight Muay Thai World Champion Petchmorakot Petchyindee Academy beats Yodsanklai IWE Fairtex

ជ័យជម្នះ​​នេះ​​​នាំ​ឲ្យ​ Petchmorakot​ ​​កើន​កំណត់​ត្រា​ឈ្នះ​ ១៦១​ ដង​ ​​ចាញ់​ ៣១ ដង និង​ ស្មើ ៥​ដង​​ក្នុង​ការ​ប្រកួត​មួយ​ថៃ និង​ ឃីកបុកសីង ​អាជីព និង​ធ្វើ​​ឲ្យ​រូប​គេ​​ជា​ស្ដេច​ក្នុង​ប្រភេទ​ទម្ងន់ Featherweight ​នា​ពេល​បច្ចុប្បន្ន។

ចុចអាន : ONE: NO SURRENDER – Live Results And Highlights For Rodtang Vs. Petchdam