Mixed Martial Arts

Pacio ជជែក​អំពីការ​ជួប​គ្នា​លើក​ទី​៣​​ទល់​នឹង​ Saruta, ​ក្ដី​សុបិន​របស់ Team Lakay និង​ច្រើន​ទៀត

ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight World Champion ​កីឡាករ​ Joshua “The Passion” Pacio ​​រំពឹង​ថា​នឹង​​ធ្វើ​កិច្ច​​ការ​មួយ​ចំនួន​ដែលមិន​ទាន់​បំពេញ ពេល​ទទួល​​កីឡាករ​ជប៉ុន  Yosuke “The Ninja” Saruta ​លើក​ទី៣ នៅ​កម្មវិធី  ONE: REVOLUTION ​នា​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​ខាង​មុខ។

​ជើង​ខ្លាំង​ហ្វីលីពីន​​រង់​ចាំ​ការប្រកួត​លើក​ទី៣ ​​ក្រោយ​​ដណ្ដើម​ខ្សែ​ក្រវាត់​បាន​ពី​ Saruta ​ក្នុង​ឆ្នាំ ២០១៩  ហើយ ​គេ​ដាក់​ផែន​ការ​​គ្រង​ខ្សែ​ក្រវាត់​​នេះ​បន្ថែម​ទៀត មុន​ពេល​​ដូ​រ​ទិស​ដៅ​ផ្សេង​ទៀត។  

មុន​ពេល​ឡើង​ប្រកួត​​ខ្សែ​ក្រវាត់​ World Title  ​កីឡាករ​មក​ពី​ក្លិប​ Team Lakay ​បាន​ថ្លែង​ទៅ​កាន់​ ONE Championship ​អំពី​​ការ​ជួប​ Saruta, រឿងរ៉ាវ​ពី​មុន​,  ​ការ​​គ្រង​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ក្នុង​នាម​កីឡាករ​មក​ពី​ហ្វីលីពីន , និង​មាន​ច្រើន​ទៀត។  

Joshua Pacio defends the ONE Strawweight World Title against Yosuke Saruta at ONE: REVOLUTION

ONE Championship: ​អ្នក​​តែង​តែ​មាន​មតិត​ក្នុង​ការ​ប៉ះ​គ្នា​ជា​មួយ​ Yosuke Saruta ​ជា​លើក​ទី​៣។  ​ហេតុ​អ្វី​បាន​​ជា​អ្ន​ក​ចង់​តែ​ប្រកួត​​ទល់​នឹ​ង​រូប​គេ​​ម្ដង​ទៀត? 

Joshua Pacio:  ​ខ្ញុំ​នោ​តែ​ចង់​ប្រកួត​​នឹង​គេ ព្រោះ ​នេះ​ជា​អ្វី​ដែល​យើង​បាន​គិត។  ​មួយ​ទៀត  ​យើង​ត្រូវ​តែ​បញ្ចប់​ការ​ប្រកួត​លើក​ទី​៣​នេះ ព្រោះ​ ​រូបគេ​ក៏​ជា​កីឡាករ​លំដាប់​លេខ​១​ដែរ។  ​យើង​ត្រូវ​តែ​ប្រកួត ព្រោះ​គេ​ស្ថិត​ក្នុង​តំណែង​នេះ​ជា​យូរ​មក​ហើយ។ ​គេ​​សម​នឹង​​ទទួល​​​ការ​ប្រកួត​នេះ។ 

ONE: ​វា​ជាការ​ប្រកួត​ដ៏​កៀកកិត ក្នុង​ជំនួប​លើក​ដំបូង ពេល​  Saruta ​ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ  ហើយ​បន្ទាប់​មក​ ​អ្នក​បាន​ផ្ដួល​រូប​គេ​​ត្រឹម​ទឹក​ទី​២ ​ដោយ​ជង្គង់​ចំ​ក្បាល។   តើ​មាន​អ្វី​​ប្រែប្រួល​សម្រាប់​ការ​ប្រកួត​​ទាំង​ពីរ​នេះ?   

JP:  ​ខ្ញុំ​មាន​អារម្មណ៍​ថា ​ខ្ញុំ​មិន​បាន​ប្រកួត​ឲ្យ​ដល់​កំពូល​ទេ​​នា​ប្រកួត​ដំបូង។  ​ហើយ​ខណៈ​ដែល​ ខ្ញុំ​គិត​ថា ខ្ញុំ​ឈ្នះ​ការ​ប្រកួត​​នោះ  ​ប៉ុន្តែ ការ​សម្រេច​ចិត្ត​គឺ​ជាការ​សម្រេច​ចិត្ត។ ​ជា​សំណាង​ល្អ ​ខ្ញុំ​ទទួល​បាន​ការ​ប្រកួត​ជា​ថ្មី​ម្ដង​ទៀត​ភ្លាមៗ។

​ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ប្រែប្រួល​ទេ។   វា​គ្រាន់​តែ​ជា​ការ​ប្រកួត ៣ ខែ​បន្ទាប់ ​ក្រោយ​ពី​ការ​ចាញ់។  ​ខ្ញុំ​គិត​ថា​ការ​ប្រកួត​នោះ​មានផែន​ការ​​ផ្លាស់​ប្ដូរ​តិចតួច តែ ​មិន​ច្រើន​ទេ។ វា​ជា​ពេល​ដែល​ប្រយុទ្ធ​លើ​ក្តារ​រេញ និង គេច​ពី​កែង​ជើង។   

 

ONE:  មនុស្ស​ជា​ច្រើន​យល់​ថា មួយ​ជង្គង់​នោះ គឺ​ជា​សំណាង។  អ្នក​មាន​ការ​ឆ្លើយ​តប​បែប​ណា? 

JP: ប្រហែល​សម្រាប់​​​តែ​ពួក​គេ​ប៉ុណ្ណោះ  [ដែល​សំណាង]  ប៉ុន្តែ ​ខ្ញុំ​បាន​ប្រឡូ​ក​ក្នុង​ក្បាច់​ពាក់​កណ្ដាល​ជីវិត​ហើយ។  ​ខ្ញុំ​កំពុង​ហ្វឹកហាត់​ និងធ្វើការងារ​យ៉ាង​ច្រើន។  មិន​មែន​ខ្ញុំ​ហ្វឹកហាត់ ២ ខែ​ហើយ​អាចយក​ឈ្នះ គេ​នោះ​ទេ។  នោះ​មិន​មែន​ករណី​នោះ​ទេ។ 

ការ​បញ្ចប់​គូប្រកួត​​នោះ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់​ខ្ញុំ ។  ​​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ហ្វឹកហាត់ និង ​​ការ​ធ្វើ​​ឡើង​វិញ​ក្នុង​រយៈ​ពេល ១៥ ឆ្នាំ។ ដូច្នេះ  ​សំណាង​មិន​មែន​ជា​ផ្នែក​នៃ​ជ័យជម្នះ​នោះ​ទេ។ 

ONE: អ្នក​ប្រកួត​ជា​មួយ​ “The Ninja”  ៩ ​ទឹក​រួច​ហើយ។ ​ តើការប្រកួត​លើក​ទី៣ ទៅ​របៀប​ណា? 

JP:  យើង​ស្គាល់​គ្នា​ល្អ​ទៅ​វិញ​ទៅ​មក។  ​យើង​បាន​​តតាំង​ដាក់​គ្នា​ ២ លើក។   សម្រាប់​ខ្ញុំ  ​ខ្ញុំ​ផ្ដោត​អារម្មណ៍​ខ្លាំង ។ ខ្ញុំ​​ខុស​ប្លែក​គ្នា​ពេល​នេះ។   ការ​​ប្រកួត​មិន​ទាន់​ដឹង​ត្រូវ​ប្រកួត​​លើ​ក្តារ​រេញ, ​ឬ ប្រកួត​ឈរ​នោះ​ទេ។

​ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង។   អ្នក​អាច​មើល​ការ​ប្រកួត​​លើក​ដំបូង​របស់​ខ្ញុំ​បាន។  ​ខ្ញុំ​គិត​ថា​ការ​ប្រកួត​មិន​ដូច​មុន​ទេ។ 

ONE: បន្ទាប់​ពី​ផ្ដួល​ Saruta  ​​គេ​បាន​យ​ក​ឈ្នះ​សត្រូវ​ចាស់​របស់​អ្នក​  Yoshitaka Naito។ ​តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​កា​រ​ប្រកួត​នេះ? 

JP:  ​ខ្ញុំ​បាន​ទស្សនា​វីដេអូ​នោះ។   ​ខ្ញុំ​បាន​មើល​ឡើង​វិញ​កាល​យប់​ម្សិលមិញ​។  ​ វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់។   ខ្ញុំគិត​ថា ​ស្ទិល​ប្រកួត​របស់​ Naito ​មិន​ដែល​ផ្លាស់​ប្ដូរ​នោះ​ទេ។   ​ខ្ញុំ​ដឹង​ថា ​អ្នក​រាល់​គ្នាក្នុង​ទម្ងន់  strawweight ​បាន​ដឹង​អំពី​ការ​ប្រកួត​របស់ Naito។  

​ខ្ញុំ​គិត​ថា   Saruta ​ពិបាក​ដាក់​សម្ពាធ។  Naito ​បាន​​ដាក់​សម្ពាធ​តាំង​ពី​ចាប់​ផ្ដើម។  ​​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​ពី​ការ​ប្រកួត​នេះ គឺ  Saruta ​ពិបាក​គាប​សង្កត់ ប៉ុន្តែ ​អ្នក​អាច​ធ្វើ​បាន​បើ​សិន​បន្ត​ធ្វើ​វា។ 

ONE: ​អ្វី​ទៅ​ជា​​ចំណុច​ខ្លាំង​របស់​​ Saruta ដែល​ផ្ដល់​ការ​លំបាក​ដល់​អ្នក?

JP: ​​ភាព​គឃ្លើន និង​ភាព​ជា​អ្នក​ប្រកួត​អាជីព​អាច​ផ្ដល់​បញ្ហា​ដល់​ខ្ញុំ។​  គេ​​ជា​អ្នក​កាយ​សម្ព័ន្ធ ដូច្នេះ ​គេ​មាន​ភាព​បត់​បែន​ល្អ។  

​ចុង​បញ្ចប់​នៃ​​ថ្ងៃ​ប្រកួត​ ​ដែល​​ខ្ញុំ​តស៊ូ​ជា​មួយ​រូប​គេ គឺ​ ​ទំនុក​ចិត្ត។ ​ខ្ញុំ​គិត​ថា​ ​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​ឆ្ងាយ​ជាង​ការ​ប្រកួត​លើក​ទី២។ 

ONE: វិធី​​បែប​ណា​ដែល​ចង់​ឈ្នះ​ការ​ប្រកួត​នេះ? 

JP: សម្រាប់​ខ្ញុំ  ​ខ្ញុំ​អាច​ប្រើ​ផែន​ការ​របស់​ខ្ញុំ។ ​មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា គួរ​ចូល​ទៅ​ផ្ដួល​ឲ្យ​សន្លប់​ដូច​កាល​ប្រកួត​សងសឹក។   តែ​បើ​រក្សា​ធ្វើ​​បែប​នេះ ​ច្បាស់​ជា​គ្រោះ​ថ្នាក់​មិន​ខាន។ ​តើ​នរណា​ជា​អ្នក​សន្លប់។  

ពេល​ខ្ញុំ​ធ្វើ​តាម​ផែន​ការ​ មិន​ថា​​ឈ្នះ​ដោយ​​ពិន្ទុ, ​ការ​បញ្ចប់​គូ​ប្រកួត ឬ ផ្ដួល​ឲ្យ​សន្លប់​នោះ​ទេ។ ​ខ្ញុំ​នឹង​​ធ្វើ​វា។​

 

ONE: ​ក្រោយ​ទទួល​បាន​​ជើង​ឯក​ ONE World Champions ​ចំនួន ៥ នៅ​ឆ្នាំ ២០១៨។   ​អ្នក​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ដែល​នៅ​សល់​ម្នាក់​គត់​មក​ពី​ហ្វីលីពីន។   តើ​មាន​សម្ពាធ​ទេ​សម្រាប់​រឿង​នេះ? 

JP:  ដោយ​ស្មោះ​ត្រង់​ទៅ គ្មាន​សម្ពាធ​ទេ ។  បើ​សិន​​គិត​រឿង​នេះ ច្បាស់​ណាស់​ថា មាន​សម្ពាធ ប៉ុន្តែ  ​ឥឡូវ​នេះ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ដើម្បី​គ្រង​ខ្សែ​ក្រវាត់។   ​ខ្ញុំ​​មាន​ទំនុក​ចិត្ត ១០០% ​​ក្នុង​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់។ ដូច្នេះ​ គ្មាន​​សម្ពាធ​ណា​មួយ​ទេ។

ជា​មួយ​គ្នា​នេះ ​ខ្ញុំ​​​​មាន​ទំនុក​ចិត្ត​ថា ​នៅ​ថ្ងៃ​អនាគត, ​មួយ ឬ ពីរ​ឆ្នាំ​​ទៀត​​មិត្ត​រួម​ក្រុម​នឹង​ឈ្នះ​ជើង​ឯក World Champions។ ​​ខ្ញុំ​គិត​ថា Danny Kingad និង Stephen Loman អាច​ធ្វើ​បាន។ 

ONE: គេ​ចាត់​ទុក​អ្នក​ជា​អ្នក​ជំនាន់​ក្រោយ​ដ៏​លេច​ធ្លោ​របស់​ក្លិប Team Lakay ។  តើ​អ្នក​គិត​​បែប​ណា?  

JP: ​ពិត​ណាស់​សម្រាប់​ការ​ប្រាប់​រឿង​នេះ។ ​ពេល​ចូល​ទៅ​ក្លិប​  ​ខ្ញុំ​នៅ​តែ​មនុស្ស​ម្នាក់​ដែល​​ត្រូវ​បាន​បង្ហាត់ ។ ​នោះ​ជា​ហេតុ​ផល​សម្រាប់​ជើង​ឯក ព្រោះ​ខ្ញុំ​ហ្វឹកហាត់​ជា​មួយ​​អ្នក​ល្អៗ​​កម្រិត​កំពូល។  ​ខ្ញុំ​ហាត់​ជា​មួយ​អ្នក​ខ្លាំង​ជាង , ធំ​ជាង​ខ្ញុំ, និង​លឿន​ជាង​ខ្ញុំ។ ​នេះ​ជា​ហេតុ​ផលដែល​ខ្ញុំ​ជា​ជើង​ឯក​ពិភព​លោក។  ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ​ខ្ញុំ​​នៅ​តែ​បន្ត​ជើង​ឯក​​​នៅ​ថ្ងៃ​អនា​គត។ 

ONE: Lito Adiwang  ជា​​អ្នក​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE: REVOLUTION ។ ​អ្នក​ហ្វឹកហាត់​ជា​មួយ​គ្នា​ទេ?  

JP:  យើង​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា ប៉ុន្តែ  ​គូ​ប្រកួត​របស់​យើង គឺ​ មាន​ស្ទិល​ប្រកួត​ខុស​គ្នា។ យើង​ត្រូវ​មាន​ដៃ​គូ​ហ្វឹកហាត់​ផ្សេង​គ្នា​ដូច​ជា​ Jomar Pa-ac, Jhanlo Sangiao, និង Stephen Loman ជា​ដើម។  ​តែ​ពេល​ខ្លះ Lito  និង​ខ្ញុំ​ក៏​​ជា​ដៃ​គូ​ហ្វឹកហាត់​រួម​គ្នា​ដែរ។  

ONE:  នរណា​ជា​ដៃ​គូ​ខ្លាំង​ក្លា​ក្នុង​ការ​សម​គ្នា​ជា​មួយ​អ្នក​នៅ​ក្នុង​ក្លិប​?

JP:  សម្រាប់​ខ្ញុំ គឺ  Kevin [Belingon], Stephen [Loman], ​និង Carlo Buminaang។ ​ពួក​គេ​សុទ្ធ​តែ​ទម្ងន់​ bantamweights និង featherweights ។ ​ហើយ​ពួក​គេ​បាន​ធ្វើ​ឲ្យ​​ខ្ញុំ​ដល់​កម្រិត​ដែល​ចង់​បាន។   

ONE:  ប្រវត្តិសាស្ត្រ​អត់​មាន​កីឡាករ​មក​ពី​ក្លិប​ Team Lakay ​ឡើង​ប្រកួត​​លើក​ទី​៣​​ក្នុង​ការ​ការ​ពារ​ខ្សែ​ក្រវាត់​ទេ។​អ្វី​ជា​រឿង​ខុស​ប្លែកគ្នា និង​ការ​លើក​ទឹក​ចិត្ត? 

JP: ​ខ្ញុំ​មិន​បាន​គិត​អំពី​រឿង​នេះ។ ​​ខ្ញុំ​មិន​ផ្ដោត​លើ​រឿង​នេះ​ទេ។   ​​ខ្ញុំ​ផ្ដោត​ខ្លាំង​លើ​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ និង​ស្ដិត​នៅ​កម្រិត​កំពូល​របស់​ខ្ញុំ។ ​ខ្ញុំ​ត្រូវ​បង្ហាញ​ឲ្យ​ល្អបំផុត​នៅ​​ថ្ងៃ​ទី ២៤ ​កញ្ញា។ 

 

Joshua Pacio celebrates with Eduard Folayang

ONE: តារា​ទម្ងន់​ strawweight ​​មាន​កីឡាករ​ច្រើន​មក​ពី​ពីរ​ប្រទេស​ – ហ្វីលីពីន និង​ជប៉ុន។   ការ​ប្រកួត​នេះ គឺ​ជា​គូប្រជែង​ជា​មួយ​សត្រូវ​ចាស់។ ​គិត​យ៉ាង​ណា​ចំពោះ​គូបដិបក្ខ​ចាស់​នេះ? 

JP:  ​ខ្ញុំ​គិត​ថា ​នេះ គឺ​គូ​ប្រកួត​ដ៏​ល្អ​បំផុត​មួយ។  ​​កីឡាករ​ជប៉ុន​ល្អ​ណាស់។  យើង​ដឹង​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ហើយ ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ក្មេង​ជាង​កីឡាករ​ផ្សេង​ទៀត​នៅ​ក្លិប Team Lakay ។  

​ខ្ញុំ​គិត​ថា ​ការ​ប្រកួត​នឹង​​ជក់​ចិត្ត​ហើយ​មាន​ចំណុច​ល្អ​​រៀងៗ​ខ្លួន។  ឧទាហរណ៍៖ ការ​ប្រកួត​ដំបូង​ទល់​នឹង Naito ​ខ្ញុំ​បាន​ឃើញ​ចំណុច​ខ្សោយ​របស់​​ខ្ញុំ និង​​​ត្រៀម​ធ្វើ​ការងារ​នេះ។  

ONE: ដោយ​មិន​ក្រឡេក​មើល​ការ​ប្រកួត​ជា​មួយ​ Saruta ​កន្លង​ទៅ ​ប៉ុន្តែ មាន​តារា​ថ្មីៗ​ច្រើន​ក្នុង​ទម្ងន់​នេះ​ដូច​ជា​  Bokang Masunyane, Hiroba Minowa, និង Jarred Brooks។  ​នរណា​ដែល​ចាប់​អារម្មណ៍​ជាង​​គេ? 

JP: ​ខ្ញុំ​គិត​ថា Bokang។  ​យើង​ដឹង​ថា គេ​ជា​អ្នក​ចំបាប់​ដ៏​ល្អ​ឯក។  ​យើង​បាន​មើល​ការ​ប្រកួ​ត​ទល់​នឹង​ Ryuto Sawada  ​គេ​គ្រប់​គ្រង​បាន​ល្អ​គ្រប់​យ៉ាង។   ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ Rene [Catalan]  គឺ​ជា​អ្នក​ប្រយុទ្ធ​ល្បី​ឈ្មោះ  ហើយ [Bokang] ​បាន​ផ្ដួល​ឲ្យ​សន្លប់។  ​គេ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រសើរ​ឡើង។  

Minowa ​ក៏​មិន​ត្រូវ​មើល​រំលង​ដែរ។ គេ​ធ្វើ​បាន​ល្អ​​កាល​ប្រកួត​ទល់​នឹង​ Alex Silva ​លើ​ក្ដា​រ​រេញ។ 

​ចំណែក Jarred Brooks  គឺ​ជា​អ្នក​​អាជីព​ម្នាក់​ដ៏​ល្អ។ គេ​លឿន និង ​​បញ្ចប់​គូ​ប្រកួត​ដ៏​អស្ចារ្យ ប៉ុន្តែ​គេ​​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ច្រើន។  

ONE: ​ដូច្នេះ​បើ​​តាម​អ្នក​គិត ​តើ​​គិត​ថា  Jarred Brooks ​គឺ​ជា​អ្នក​ខ្សោយបំផុត​ក្នុង​ចំណោម ៣នាក់​មែន​ទេ?

JP:  បាទ ​ខ្ញុំ​គិត​បែប​នេះ។ 

Strawweight MMA fighters Joshua Pacio and Yosuke Saruta face off

ចុចអាន: Yosuke Saruta Wants To Drown Joshua Pacio In World Title Trilogy

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។