Mixed Martial Arts

Pacio បន្ត​គ្រប់គ្រង​ខ្សែ​ក្រវាត់​ទម្ងន់ Strawweight ​ពេល​ផ្ដួល​ Saruta​ ក្នុងជំនួប​លើក​ទី​៣

ម្ចាស់​ខ្សែ​ក្រវាត់ ONE Strawweight កីឡាករ Joshua “The Passion” Pacio ទទួច​ថា​ ​គេ​មិន​​មាន​សម្ពាធ​ទេ​ទោះ​នៅ​សល់​តែ​ខ្សែ​ក្រវាត់​មួយ​ខ្សែ​លំដាប់​ពិភព​លោក​តែ​ម្នាក់​គត់​មក​ពី​ហ្វីលីពីន ក៏​ដោយ​។

គេនៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​ ទោះ​បី​ខាន​ប្រកួត​រយៈ​ពេល​យូរ​។

តារា​វ័យ ២៥ ឆ្នាំ ប្រើ​ពេល​មិន​ដល់ ១​ទឹក​ផង​ដើម្បី​​បញ្ចប់​គូ​ប្រជែង​យូរ​អង្វែង Yosuke “The Ninja” Saruta ​​ក្នុង​ការ​រក្សា​ខ្សែ​ក្រវាត់ World Title ក្នុង​ជំនួប​លើក​ទី​៣ តាម​រយៈការ​ផ្ដួល​​ដៃ​គូ​ឲ្យ​សន្លប់​​នៅ​កម្មវិធី ONE: REVOLUTION នា​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​ នេះ។

ការ​ចាប់​ផ្ដើម​មួយៗ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ខណៈ Saruta ឈរ​នៅ​កណ្ដាល​រេញ ហើយ Pacio ប្រើ​ក្បាច់​ទាត់​ក្រោម​ដើម្បី​កុំ​ឲ្យ​គូ​ប្រកួត​ចូល​មក​ជិត។

ត្រឹម ១ នាទី​ក្រោយ​មក ការ​ប្រកួត​កាន់​តែ​មាន​សកម្មភាព ពេល Pacio ចាប់​ជើង​​ក្រោម​របស់ Saruta ហើយ​ប្រើ​កណ្ដាប់​ដៃ​ស្ដាំ​មួយ​ដៃ​ធ្វើ​ឲ្យ​កីឡាករ​លំដាប់​លេខ១​បាត់បង់​លំនឹង។ យ៉ាង​ណា​ក្ដី កូនសិសស្ស​មក​ពី​ក្លិប​ Team Lakay បាត់​បង់​កា​​រ​ឆក់​ឱកាស​នេះ។  

ការ​ប្រកួត​បន្ត​ធម្មតា ហើយ កូនសិស្ស​មក​ពី​ក្លិប​ Wajutsu Keishukai Hearts ​ព្យាយាម​​បំបែក​​រនាំង​ការពារ​របស់​ Pacio ជា​មួយ​ក្បាច់​ប្រដាល់ ខណៈ ម្ចាស់​ខ្សែ​ក្រវាត់​បន្ត​​ប្រើ​ស្នៀត​ទាត់​ដដែល។

មិន​ដល់​ ២​នាទី​ផងនៅ​​​​ទឹក​ទី​១  “The Passion” ​បាន​ឃើញ​ឱកាស​ល្អ ហើយ​ពេល​នេះ ​គេ​បាន​​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ចេញ​កណ្ដាប់​ដៃ។  

ពេល​ប្ដូរ​ក្បាច់​ទៅ​វិញ​ទៅ​មក​ តារា​ហ្វីលីពីន ​ចាប់​ជើង​ក្រោម​របស់​ Saruta ​​ដែល​ទាត់​មក ​មុន​ម៉ាត់​កណ្ដាប់​ដៃ​មួយ​ដៃ​ស្ដាំ​ពេញ​ទំហឹង​ធ្វើ​ឲ្យ​គូ​ប្រជែង​ទ្រេត​តែ​ម្ដង។

Saruta ព្យាយាម​គេច ប៉ុន្តែ ​មិន​អាច​គេច​ផុត​ពី Pacio បាន​ទេ។ “The Ninja” ​ត្រូវ​រង​កណ្ដាប់​ដៃ​ផ្ទួនៗ ​ពេល​ទៅ​ក្បែរ​សង្វៀន និង​មិន​អាច​តដៃ​បាន។

ភ្លាមៗ​នោះ “The Passion” ​ចេញ​កណ្ដាប់​ដៃ​ ៥ ដៃ​ទៀត ឆ្វេង​ផង​ស្ដាំ​ផង​រហូត​ធ្វើ​ឲ្យ​អាជ្ញា​កណ្ដាល​ចូល​បញ្ឈប់​ការ​ប្រកួត​ត្រឹម​នាទី ៣:៣៨ ​នៅ​ទឹក​ទី​១។

Pacio បាន​ប្រាប់​ពិធីករ Mitch Chilson ​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖«វា​ជា​ការ​ស្វែង​រក​​​ការ​ម៉ាត់​កណ្ដាប់​ដៃ​នៅ​ទឹក​ដំបូង ហើយ​ខ្ញុំ​អាច​ធ្វើ​បាន។ យើង​រៀប​ចំ​​ការងារ​លើ​ចំណុច​ខ្សោយ​ និង​ចំណុច​ខ្លាំង។ យើង​បាន​ធ្វើ​ការងារ​​ក្នុង​ការ​វាយ​បក​ផង​ដែរ។ ​យើង​ធ្វើ​ការងារ​ផ្នែក​ការពារ ហើយ អ្នក​អាច​មើល​ឃើញ​ក្នុង​ការ​បញ្ចប់ [​ក្នុង​ការ​ប្រកួត​នេះ]»។

ជ័យជម្នះ​នេះ​នាំ​ឲ្យ Pacio កើន​កំណត់​ត្រា​ឈ្នះ​ ២០ ដង និង​ចាញ់ ៣ ដង ​​ក្រោយ​ឡើង​ការពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ ONE Strawweight ​ជា​លើក​ទី​៣ ។ ​គេ​ក៏​មាន​កំណត់​ត្រា​ឈ្នះ​​​ក្នុង​ទម្ងន់​ ONE strawweight ​ច្រើន​បំផុត​ផង​ដែរ (១០ដង), ​ ប្រកួត​ខ្សែ​ក្រវាត់​ ONE Strawweight ច្រើន​ជាង​គេ (៨​ដង), និង ​ជ័យជម្នះ​ក្នុង​ទម្ងន់​ ONE Strawweight ​ច្រើន​ជាង​គេ (៦ដង)។

ជា​មួយ​គ្នា​នោះ​ គេ​បា​ន​ផ្ដួល​ Saruta ​ក្នុង​ពីរ​ប្រកួត​ជាប់​គ្នា​ ក្រោយ​ចាញ់​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ​ ​ក្នុង​ការ​ប្រកួត World Title លើក​ដំបូង​កាល​ខែ​ មករា ឆ្នាំ ២០១៩។

គូប្រកួត​បន្ទាប់​មិន​ត្រូវ​បាន​បង្ហាញ​ទេ ប៉ុន្តែ គេអាចជួប Bokang Masunyane, Hiroba Minowa, និង Jarred “Monkey God” Brooks ជាដើម​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។

ចុចអាន: ONE: REVOLUTION – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។