Live Results

ផ្សាយ​លទ្ធផល និង​វីដេអូ​សង្ខេប​ភ្លាម​ៗ​ពីសមរភូមិ​​ ONE: REVOLUTION

រាត្រី​នេះ ស្ថាប័ន​ប្រដាល់​ធំ​លំដាប់​ពិភព​លោក​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: REVOLUTION ចេញពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី​ដែល​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​៣​គូ និង​គូ​មិត្តភាព​អន្តរជាតិ​៩​គូ​ផ្សេង​ទៀត។

គូឯក​ប្រចាំ​រាត្រី ជើង​ឯក​ពិភព​លោក ONE Lightweight ជើង​ខ្លាំង​វ័យ​ក្មេង Christian “The Warrior” Lee មានភារកិច្ច​ធ្ងន់​ក្នុងការ​ឡើង​ការពារ​ខ្សែ​ក្រវាត់របស់​ខ្លួន​ជា​លើក​ទី៣​ទល់​នឹង​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង Ok Rae Yoon ដើម្បី​ដែល​មាន​ចិត្ត​ធំ​ឡើង​បញ្ចប់​អធិរាជ​សង្វៀន ហើយ​យក​ខ្សែ​ក្រវាត់​ទៅ​ទឹក​ដី​កូរ៉េ។

ជាមួយ​គ្នានេះ ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Bantamweight បុរស​ភ្នែក​លឹម​ថៃ Capitan Petchyindee Academy ត្រូវ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ជា​លើក​ដំបូង​ទល់​នឹង​កីឡាករ Mehdi “Diamond Heart” Zatout ដែល​ឡើង​មក​សង​សឹក​ឲ្យ​កូន​សិស្ស​របស់​ខ្លួន​ Alaverdi “Babyface Killer” Ramazanov ដែល​បាត់​បង់​ខ្សែ​ក្រវាត់​ធ្លាក់​ទៅ​ដៃ Capitan។

បន្ថែម​លើ​នេះ ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក ONE Strawweight ជើង​ខ្លាំង​ហ្វីលីន Joshua “The Passion” Pacio ឡើងជម្រះ​បញ្ជី​ឲ្យ​ស្រឡះ​ជា​មួយ​អតីត​ជើង​ឯក​ពិភព​លោក​របស់​ជប៉ុន Yosuke “The Ninja” Saruta សម្រាប់​ជំនួប​គ្នា​លើក​ទី​៣ បន្ទាប់​ជួប​គ្នា​ពីរ​លើក​កន្លង​មក ឈ្នះ​ម្តង​ម្នាក់ ហើយ​ក៏​បាន​កាន់​ខ្សែក្រវាត់​ម្តង​ម្នាក់​ដែរ។

ព្រឹត្តិការណ៍ ONE: REVOLUTION រំលេច​ដោយ​ជើង​ខ្លាំងទម្ងន់​មធ្យម និង​ទម្ងន់​ធ្ងន់​មក​ពី​ជុំ​វិញ​ពិភព​លោក​ ក្នុង​នោះ​មាន​ទាំង​យុវតី​កំពុង​ល្បី​ឈ្មោះ Victoria “The Prodigy” Lee ឡើង​សង្វៀន​ជា​ថ្មី​ដែរ។

ខាងក្រោម​ជា​លទ្ធផល​ និង​វីដេអូ​សង្ខេប​ដែល​ផ្តល់​ជូន​ភ្លាមៗ បន្ទាប់​ពី​ចប់​គូនីមួយ​ៗ។

Main Card

Lead Card

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។