Live Results

ផ្សាយ​ផ្ទាល់​លទ្ធផល និង​វីដេអូ​សង្ខេប​ភ្លាម​ៗ​ពី ONE On TNT IV’ –Aung La ប៉ះ​ De Ridder លើក​ទី២

ONE Championship​ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​ស៊េរី​ “ONE on TNT” ​ដ៏​ធំ​របស់​ខ្លួន។

វេលា​ម៉ោង​៧:៣០​នាទី​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នង​ពិភព​លោក​​នឹង​បើក​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​នូវ​ព្រឹត្តិការណ៍ONE on TNT IV”ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នៅ​ម៉ោង​មាស។

ជើង​ឯក​ពិភព​លោក ONE Light Heavyweight វីរបុរស​មីយ៉ាន់ម៉ា​ Aung La “The Burmese Python” N Sang ត្រូវ​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​ជើង​ឯក​ពិភព​លោក​​ទម្ងន់ middleweight ដែល​មិន​ទាន់​ស្គាល់​បរាជ័យ និង​ជា​សត្រូវ​ចាស់​របស់​ខ្លួន​មក​ពីហុហ្លង់ Reinier “The Dutch Knight” de Ridder ក្នុង​តំណែង​គូ​ឯក។

សម្រាប់​គូ​ឯករង​ ខ្លាចាស់​កំពូល​ល្បិច​អាមេរិក Eddie “The Underground King” Alvarez វិលមក​កាន់​សង្វៀន​ទៀត​ហើយ​ដោយ​ត្រូវជួប​នឹង​ជើង​ខ្លាំង​ចំណាត់​ថ្នាក់លេខ​៥​មក​ពី​កូរ៉េ​ខាង​ត្បូង Ok Rae Yoon

ជា​មួយ​គ្នា​នេះ អតីត​ជើង​ឯក​ពិភព​លោក​មក​ពី​ប្រទេស​ហ្វីលីពីន​ Eduard “Landslide” Folayang ត្រូវ​ជួប​​គ្នា​ជា​លើក​ទី​៣​ជា​មួយ​នឹង​កំពូល​អ្នក​ជំនាញ​ក្បាច់​ក្រោម​របស់​ជប៉ុន Shinya “Tobikan Judan” Aoki

ខាង​ក្រោម ជា​លទ្ធផល និង​វីដេអូ​សង្ខេប​ដែល​ផ្សាយ​ជូន​ភ្លាម​ៗ​តាម​គូនីមួយ។

Main Card

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Light Heavyweight
Reinier “The Dutch Knight” De Ridder ឈ្នះ​ Aung La “The Burmese Python” N Sang ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Lightweight
Ok Rae Yoon ឈ្នះ​ Eddie “The Underground King” Alvarez ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Heavyweight
Kirill Grishenko ឈ្នះ​ Oumar “Reug Reug” Kane ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 5:00 ក្នុង​​ ទឹក​ទី​​២

Lead Card

ទម្ងន់ Lightweight
Shinya “Tobikan Judan” Aoki ឈ្នះ​ Eduard “Landslide” Folayang ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Armbar) នៅ​នាទី​ 4:20 ក្នុង​ទឹក​ទី​ ទឹក​ទី១

ការ​ប្រកួត ទម្ងន់ Strawweight Muay Thai
Jackie Buntan ឈ្នះ​ Ekaterina “Barbie” Vandaryeva ដោយ​ ពិន្ទុ​​ឯកច្ឆន្ទ​​​លើស​លប់​​

ការ​ប្រកួត​ទម្ងន់ Catch Weight (60.6KG)
Colbey Northcutt ឈ្នះ​ Courtney “No Mercy” Martin ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Armbar) នៅ​នាទី​ 2:28 ក្នុង​ទឹក​ទី​ ទឹក​ទី១

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។