Live Results

ផ្សាយ​ផ្ទាល់លទ្ធផល និង​វីដេអូ​សង្ខេប​ពី ONE On TNT I – Full ជើងឯក Moraes ប៉ះ​ Johnson

ONE Championship បាន​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ធំ​បំផុតរបស់​ខ្លួន។ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មេសា​នេះ ONE on TNT I” ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​ទូរទស្សន៍​នៅ​អាមេរិក​ខាង​ជើង​ចំ​ម៉ោង​មាស។

គូឯក​ប្រចាំ​ព្រឹត្តិការណ៍​ជា​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ទម្ងន់ flyweight ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ នៅ​ពេល​ម្ចាស់​ខ្សែ​ក្រវាត់ពិភព​លោក ONE Flyweight កីឡាករ​ប្រេស៊ីល Adriano “Mikinho” Moraes ឡើង​សង្វៀន​ការពារ​ខ្សែ​ក្រវាត់់​របស់​ខ្លួន​ទល់​នឹង​ខ្លា​កំណាច​អាមេរិក Demetrious “Mighty Mouse” Johnson ដែល​មាន​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Flyweight World Grand Prix ​ក្នុង​ដៃ​មួយ​គ្រឿង​ហើយ។

ចំណែក​គូ​ឯក​រង ពិត​ជា​មិន​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ខាន​ក្នុង​ការ​ទស្សនា​បាន​ឡើយ​នៅ​ពេល​ជើង​ខ្លាំង​ជា​និម្មិត​រូប​អាមេរិក Eddie “The Underground King” Alvarez ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង​វ័យ​ក្មេង​កំពុង​មាន​កេរ្តិ៍​ឈ្មោះចំណាត់​ថ្នាក់​លេខ​២ Iuri Lapicus

ជា​មួយ​គ្នា​​​នេះ បុរស​មួយ​ថៃ​គ្រោះ​ថ្នាក់​បំផុត​គឺ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight មនុស្ស​ដែក​ Rodtang Jitmuangnon ត្រូវ​ប្រឈម​នឹង​អ្នក​លេច​មុខ​ថ្មី​មក​ពី​ប្រទេស​អូស្ត្តាលី “Mini T” Danial Williams ព្រមទាំង​មាន​គូ​សំខាន់​ៗ​ជា​ច្រើន​ទៀត។

ខាង​ក្រោម​ជា​លទ្ធផល និង​វីដេអូ​សង្ខេប​នៃ​ការ​ប្រកួត​គូ​នីមួយ​ៗ​ដែល​ផ្សាយ​ផ្ទាល់​ជូន​ភ្លាម​ៗ។

Main Card

ការ​ប្រកួត​ទម្ងន់ Catch Weight (61.5KG)
Rodtang “The Iron Man” Jitmuangnon ឈ្នះ​ Danial “Mini – T” Williams ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Flyweight
Adriano “Mikinho” Moraes ឈ្នះ​ Demetrious “Mighty Mouse” Johnson ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 2:24 ក្នុង​​ ទឹក​ទី​​២

ទម្ងន់ Lightweight
Eddie “The Underground King” Alvarez និង​ Iuri Lapicus មោឃៈ​

Lead Card

ទម្ងន់ Welterweight
Raimond Magomedaliev ឈ្នះ​ Tyler McGuire ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Heavyweight
Oumar “Reug Reug” Kane ឈ្នះ​ Patrick “Big Swiss” Schmid ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 1:48 ក្នុង​​ ទឹក​ទី១

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។