Kickboxing

ONE: NO SURRENDER ​បង្ហាញ​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ​និង​គូ​​ខ្លាំង​ៗ​បំផុត

ONE Championship ​គ្រោង​បន្ត​ដំណើរ​ព្រឹត្តិការណ៍​ប្រកួត​របស់​ខ្លួន​ឡើង​វិញ​ហើយ​នៅ​ឆ្នាំ២០២០​នេះ។ ​ថ្មីៗ​នេះ​ ​​​ប្រធាន ​និង​ ជា​នាយក​ប្រតិបត្តិ​​របស់​ ONE Championship ​​លោក​ Chatri Sityodtong​ ​បាន​ប្រកាស​ថា​កម្មវិធី​ ONE: NO SURRENDERនឹង​ត្រលប់​មក​​ប្រកួត​នៅ​ថ្ងៃ​សុក្រ​ទី​ ៣១​ ​កក្កដា​ ​​ខាង​នៅ​​រាជធានី​បាងកក​ប្រទេស​ថៃ។​ ​នាយក​ប្រតិបត្តិ​បាន​បង្ហាញ​គូ​ប្រកួត​ខ្លាំង​ដណ្ដើម​ខ្សែ​ក្រវាត់​​ពីរ​គូ​ និង​គូ​ខ្លាំង​​​១​គូ​ផ្សេង​ទៀត​នៅ​លើ​​គណនី​​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ខ្លួន។

ONE: No Surrender on July 31Muay Thai World ChampionshipRodtang vs PetchdamMuay Thai World…

Posted by Chatri Sityodtong on Sunday, June 28, 2020

គូ​ឯក​នៅ​លើ​ទំព័រ​មុខ​​នៃ​កម្មវិធី​គឺ​ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion Rodtang “The Iron Man” Jitmuangnon ​​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​​គូ​សត្រូវ​ចាស់​ ​​និង​មិត្ត​រួម​ជាតិ​ Petchdam “The Baby Shark” Petchyindee Academy  ដែល​ជា​ជំនួប​លើក​ទី៣​របស់​កីឡាករ​ទាំង​ពីរ។ ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​​ទាំង​ពី​រ​រូប​​ធ្លាប់​ជួប​គ្នា​ពីរ​​លើក​នៅ​សង្វៀន​​ល្បី​ Rajadamnern Stadium ​នៅ​ទឹក​ដី​កំណើត។

Petchdam ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ ៥​ ក្នុង​ចំណាត់​ថ្នាក់​របស់ ONE ​បាន​យក​ឈ្នះ​ Rodtang ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​នៅ​ខែ​ ​ឧសភា ឆ្នាំ ២០១៧។ ​បែប​ណា​​ក្ដី “The Iron Man” ​​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ឡើង​វិញ​​​ក្នុង​​​ជំនួប​សងសឹក​​លើ​មិត្ត​រួម​ជាតិ​ដោយ​​យក​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​វិញ​នា​ខែ​ កុម្ភៈ​ ឆ្នាំ ២០១៨។



តាំង​ពី​នោះ​មក​ Petchdam ​និង​ Rodtang ​បាន​ចូល​រួម​​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ក្នុង​កម្មវិធី​ ONE Super Series ​ដែល​កីឡាករ​ទាំង​ពីរ​សុទ្ធ​​​​តែ​បាន​ភ្លក្ស​រសជាតិ​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​ដូច​គ្នា។ ​ “The Baby Shark” ​​​បាន​ផ្លាស់​ប្ដូរ​​ពី​មួយ​ថៃ​​ដើម្បី​ឈាន​ទៅ​​គ្រង​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Championship ​​កាល​ខែ​ ឧសភា​ ​​​ឆ្នាំ​ ២០១៩​ ​មុន​ពេល​របូត​ខ្សែ​ក្រវាត់​ទៅ​វិញ។ ​​ប៉ុន្តែ​ “The Iron Man” ​បាន​យក​ឈ្នះ​ “The General” Haggerty ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Titleកាល​ខែ​សីហា ឆ្នាំ ២០១៩ ​និង​​ ​​​ការពារ​ខ្សែ​ក្រវាត់​បាន​រហូត​ដល់​ពីរ​​លើក​​ជា​បន្ត​បន្ទាប់​​។

នៅ​កម្មវិធី​ ONE: NO SURRENDER ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​​​ឃីបុកសីង​ Petchdam ​និង​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ Rodtang ​នឹង​ជួប​គ្នា​លើក​ទី​៣​​ដើម្បី​​កំណត់​​ថា​តើ​​នរណា​នឹង​កាន់​ខ្សែ​ក្រវាត់​​ ONE Flyweight Muay Thai World Championship

Petchdamn Petchyindee Acdemy delivers the knockout roundhouse head kick

ក្រៅ​ពី​ “The Baby Shark” ​​កូន​សិស្ស​មក​ពី​ក្លិប​ Petchyindee Academy​ ​និង​ ​មិត្តភ័ក្ដិ​​​ស្និទ្ធស្នាល​​របស់​គេ​ក៏​ត្រលប់​មក​សង្វៀន​​វិញ​ដូច​គ្នា។

កាល​ខែ​កុម្ភៈ​កន្លង​ទៅ​​ Petchmorakot Petchyindee Academyបាន​យក​ឈ្នះ​ Pongsiri PK.Saenchaimuaythaigymដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Featherweight Muay Thai World Championship ដែល​គេ​​សម្ពោធ​ដាក់​ឲ្យ​​ដណ្ដើម​លើក​ដំបូង។ ​ប៉ុន្តែ​ដើម្បី​រក្សា​ខ្សែ​ក្រវាត់​នេះ​ Petchmorakotត្រូវ​តែ​​យក​ឈ្នះ​មិត្ត​រួម​ជាតិ​ The Boxing Computer” Yodsanklai IWE Fairtex ​​​​​ក្នុង​លំដាប់​គូ​ឯក​រង​​នៃ​កម្មវិធី​ ONE: NO SURRENDER។ ​

Yodsanklai ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​​៥​​នៃ​ចំណាត់​ថ្នាក់​របស់​ ONE ​ គឺ​ជា​វីរបុរស​នៃ​​ក្បាច់​គុន​មួយ​ថៃ។ ​Yodsanklai ​ជា​​​ជើង​ឯក​ Muay Thai World Champion ​ជា​ច្រើន​សម័យ​កាល និង​ យក​ឈ្នះ​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​​រួម​មាន​​ John Wayne “The Gunslinger” ParrAndy “Souwer Power” Souwer, Enriko “The Hurricane” Kehl, ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion​ ពីរ​ខ្សែ​ Sam-A Gaiyanghadao ទៀត​ផង។

នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​នៅ​ក្នុង​អាជីព។ ​សម្រាប់​ Petchmorakot ​​គេ​មាន​​ឱកាស​បន្សល់​ទុក​នូវ​ស្នាដៃ​កាន់​​ខ្លាំង​បើ​សិន​ឈ្នះ​​វីរបុរស​មិត្ត​រួម​ជាតិ។ ​ប៉ុន្តែ​ Yodsanklai ​​ក៏​មាន​​ឱកាស​ល្អ​បំផុត​​ក្នុង​ការ​​គ្រង​ខ្សែ​ក្រវាត់​​លំដាប់​ពិភព​លោក​ ONE World Title ​ដែល​បង្ហាញ​ឲ្យ​ឃើញ​តម្លៃ​ដ៏​អស្ចារ្យ​ផង​ដែរ។

Yodsanklai IWE Fairtex cracks his rival, Andy Souwer

លើស​ពី​នេះ​ទៅ​ទៀត​ ​​ONE: NO SURRENDER ​ក៏​មាន​គូ​កម្រិត​កំពូល​​ទម្ងន់​ featherweight ផ្នែក​ឃីកបុកសីង​ផ្សេង​ទៀតដែល​ជា​​ការ​បង្ហាញ​ខ្លួន​ដំបូង។ Sittichai Sitsongpeenongឬ​ គេ​ស្គាល់​ថា​ The Killer Kid” ​​ឡើង​មក​តតាំង​នឹង​​គូ​សត្រូវ​ចាស់​​ Superbon ​​ក្នុង​ការ​ប្រកួត​៣​ទឹក។

នេះ​​ជា​លើក​ទី​១​​​តាំង​ពី​ខែ​​មករា​ ​ឆ្នាំ ២០១៦ ​មក​ដែល​​កីឡាករ​ទាំង​ពីរ​​​​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ថ្មី។​ ​​​កាល​នោះ​​នៅ​ទឹក​ទី​២​ Sittichai ​​បាន​ផ្ដួល​កូន​សិស្ស​មក​​ពី​ក្លិប​ Banchamek Gym ​ដោយ​កណ្ដាប់​​ដៃ​ខាវ​ស្ដាំ។ ​​ ​​​បែប​ណា​ក្ដី​ Superbon ​​សង​សឹក​បាន​សម្រេច​នៅ​រយៈ​ពេល​ ៨​​ ខែ​បន្ទាប់ ​ពោល​​យក​ឈ្នះ​ “The Killer Kid” ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។

វា​មាន​រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​​​បន្ទាប់​ពី​​​ជួប​គ្នា​ដ៏​ល្អ​មើល។ ​ ​ឥឡូវ​​នេះ​ ​អ្នក​គាំទ្រ​ច្បាស់​ជា​​ជក់ចិត្ត​​​ដិត​អារម្មណ៍​ក្នុង​ជំនួប​លើក​ទី៣​នេះ ​និង​​​ ដើម្បី​កើន​ចំណាត់​ថ្នាក់​អត្តពលិក​​របស់​ ONE ​ឬ ​ONE Championship’s Athlete Rankings

ចុចអាន : Recent Signings Bolster The Featherweight Kickboxing Ranks