News

គូ​ឯក​រង​សមរភូមិ ONE: HEAVY HITTERS លេច​វត្តមាន​ជើង​ខ្លាំង​ថ្មី​

គូ​ប្រកួត​ព្រឹត្តិការណ៍ ONE: HEAVY HITTERS ថ្ងៃ​សុក្រ ទី​១៤ ខែ​មករា នេះ​មាន​ការ​ប្រែ​ប្រួល​ខ្លះ​សម្រាប់​វិនាទី​ចុង​ក្រោយ។

Anderson Silva and Murat Aygun fight at ONE: BIG BANG

កីឡាករ​ទម្ងន់​ធ្ងន់ Murat “The Butcher” Aygun ពី​ដំបូង​ដែល​ត្រូវ​ប្រកួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក​ ONE Light Heavyweight កីឡាករ Roman Kryklia សម្រាប់​ការ​ដណ្តើម​ខ្សែ​ក្រវាត់​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ-១៩។

ដោយ​មាន​ការ​វិវត្ត​ចុង​ក្រោយ ម្ចាស់​ខ្សែ​ក្រវាត់ Kryklia នឹង​មិន​បាន​ប្រកួត​ទេ ដូច្នេះ​គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ដក​ចេញ។ ជំនួស​វិញ​ដោយ​ជើង​ខ្លាំង​ថៃ​ទាំង​ពីរ​រូប​គឺ​រៀម​ច្បង​ Saemapetch Fairtex ប៉ះ​សិស្ស​ប្អូន​ប្រុស​ស្អាត Tawanchai PK.Saenchai Muaythaigym ក្នុងតំណែង​គូ​ឯក​រង។ 

Tawanchai's Muay Thai fight against Sean Clancy

លើស​ពី​នេះ ​កីឡាករ​ជា​ច្រើន​រូបផ្សេង​ទៀត​ក៏​ត្រូវ​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ដោយ​សារ​កូវីដ-១៩។ អ្នក​លេង​មួយ​ថៃ Elias “The Sniper” Mahmoudi និង​ Walter Goncalves ព្រម​ទាំង​កីឡាករ​គុន​ចម្រុះ Leandro “Wolf” Ataides, Jeremy “The Jaguar” Miado និង​ Robin “The Ilonggo” Catalan មិន​បាន​ប្រកួត​នា​ថ្ងៃ​សុក្រ​នេះ​ទេ។

ជា​លទ្ធផល គូ​ប្រកួត​រវាង Mahmoudi និង Goncalves ព្រម​ទាំង​ Ataides ប៉ះ​ Yushin “Thunder” Okami ត្រូវ​បាន​ដក​ចេញ។

ដៃ​គូ​ពី​ដំបូង​របស់ Miado គឺ Senzo Ikeda ឥឡូវ​នេះ​នឹង​ត្រូវ​ប្រកួត​ជា​មួយ​ដៃ​គូ​របស់ Catalan គឺ Elipitua “The Magician” Siregar

ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ថ្មី​ខ្លះ​ប្រចាំ​សមរភូមិ​ ONE: HEAVY HITTERS។

Exclusive photos from Japanese fighter Senzo Ikeda and Chinese athlete Liang Hui’s MMA fight at ONE: COLLISION COURSE II on 25 December

គូ​សំខាន់​ប្រចាំសមរភូមិ ONE: HEAVY HITTERS

  • ម្ចាស់​ខ្សែ​ក្រវាត់ Xiong Jing Nan ប្រកួត​ជា​មួយ Ayaka Miura (ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Strawweight)
  • ខ្លា​ចាស់ Saemapetch ប្រកួត​ជា​មួយ​ប្រុស​ស្អាត Tawanchai (មួយ​ថៃ)
  • ជើង​ខ្លាំង James Nakashima ប្រកួត​ជា​មួយ​ Saygid Izagakhmaev (គុន​ចម្រុះ)
  • នារី​ថៃ Supergirl ប្រកួត​ជា​មួយ Ekaterina Vandaryeva (មួយ​ថៃ)
  • ជើង​ខ្លាំង Senzo Ikeda ប្រកួត​ជា​មួយ​ Elipitua Siregar (គុន​ចម្រុះ)
  • កីឡាករ Beybulat Isaev ប្រកួត​ជា​មួយ​ Giannis Stoforidis (ឃីក​បុក​សីង​)

គូ​ពិសេស​ប្រចាំ ONE: HEAVY HITTERS

  • កីឡាការិនី​ Tiffany Teo ប្រកួត​ជា​មួយ Meng Bo (គុន​ចម្រុះ)
  • កីឡាករ Shuya Kamikubo ប្រកួត​ជា​មួយ Troy Worthen (គុន​ចម្រុះ)

Read more: Saemapetch Vs. Tawanchai: 4 Strategic Keys To Victory

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។