Live Results

ផ្សាយ​ផ្ទាល់​លទ្ធផល​ និង​វីដេអូ​សង្ខេប​គូនីមួយ​ៗ​ពី ONE: HEAVY HITTERS

ONE Championship ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នៃ​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​២០២២​ហើយ។

រាត្រី អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ទទួល​បាន​ចំណី​ចក្ខុ​ពិសេស​ពី​ព្រឹត្តិការណ៍​ប្រកួត​ផ្សាយ​ផ្ទាល់ ONE: HEAVY HITTERS ចេញ​ពីឡដ្ឋាន​ Singapore Indoor Stadium ដែល​មាន​គូ​ប្រកួត​គុន​ចម្រុះ មួយ​ថៃ និង​ឃីក​បុក​សីង​ជា​ច្រើន​គូ។

កំពូល​អ្នក​លេង​គុន​ចម្រុះ​ចិន​ “The Panda” Xiong Jing Nan ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Women’s Strawweight របស់​នាង​ទល់​ជើង​ខ្លាំង​ចិត្ត​ធំ​មក​ពី​ជប៉ុន​ Ayaka “Zombie” Miura ក្នុង​តំណែង​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍។

ជា​មួយ​គ្នា​ជើង​ខ្លាំង​មួយ​ថៃ​ដែល​ជា​ខ្លា​ចាស់​ Saemapetch Fairtex ប្រកួត​ជា​មួយ​សិស្ស​ប្អូន​ល្បី​ប្រុស​ស្អាត Tawanchai PK.Saenchai Muaythaigym សម្រាប់​​តំណែង​គូ​ឯក​រង​ដើម្បី​រក​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់។

លើស​ពី​នេះ​ទៀត​លោក​អ្នក​នឹង​បាន​ឃើញ​មិត្ត​រួម​ក្លឹប​របស់​កំពូល​អ្នក​លេង​គុន​ចម្រុះ Khabib Nurmagomedov គឺ​កីឡាករ Saygid Izagakhmaev ប្រកួត​ជា​មួយ​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ James Nakashima

ខាង​ក្រោម​ជា​លទ្ធផល និងវីដេអូ​សង្ខេប​នៃ​គូ​នីមួយៗ​ដែល​ផ្សាយ​ជូន​ភ្លាម៕ សូម​រីក​រាយ​ដោយ​មេត្រី!

Main Card

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Strawweight
“The Panda” Xiong Jing Nan ឈ្នះ​ Ayaka Miura ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់​កំណត់ (66.45KG) Muay Thai
Tawanchai PK.Saenchai Muaythaigym ឈ្នះ​ Saemapetch Fairtex ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 2:55 ក្នុង​​ ទឹក​ទី១

ទម្ងន់ Lightweight
Saygid Izagakhmaev ឈ្នះ​ James Nakashima ដោយ​ ក្បាច់​ឃ្លេ នាទី​ 2:17 ក្នុង​​ ទឹក​ទី​​២

ការ​ប្រកួត ទម្ងន់ Strawweight Muay Thai
Supergirl Jaroonsak Muaythai ឈ្នះ​ Ekaterina “Barbie” Vandaryeva ដោយ​ ពិន្ទុ​មិនឯកច្ឆន្ទ

ទម្ងន់ Strawweight
Senzo Ikeda ឈ្នះ​ Elipitua “The Magician ” Siregar ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 2:00 ក្នុង​​ ទឹកទី​​៣

ការ​ប្រកួត ទម្ងន់ Light Heavyweight Kickboxing
Giannis Stoforidis ឈ្នះ​ Beybulat Isaev ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 0:31 ក្នុង​​ ទឹក​ទី១

Lead Card

ទម្ងន់ Strawweight
Tiffany “No Chill” Teo ឈ្នះ​ Meng Bo ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Rear-naked choke) នៅ​នាទី​ 3:45 ក្នុង​ទឹក​ទី​ ទឹក​ទី​​២

ទម្ងន់ Bantamweight
Shuya “Stealth” Kamikubo ឈ្នះ​ “Pretty Boy” Troy Worthen ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Rear-naked choke) នៅ​នាទី​ 4:36 ក្នុង​ទឹក​ទី​ ទឹកទី​​៣

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។