Kickboxing

ផ្សាយ​ផ្ទាល់​លទ្ធផល ONE: FULL BLAST II – Mahmoudi វ៉ៃជាមួយ Mongkolpetch

ONE Championship ត្រៀម​ខ្លួន​បញ្ចប់​ព្រឹត្តិការណ៍​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២១​​នា​រាត្រី​នេះ​​ជា​មួយ​ព្រឹត្តិការណ៍ ONE: FULL BLAST II ពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី។

គូ​ឯក​ប្រចាំ​រាត្រី ជើង​ខ្លាំង​មួយ​ថៃ​ចំណាត់​ថ្នាក់​លេខ​៤ Elias “The Sniper” Mahmoudi ស្វាគមន៍​ជើង​ខ្លាំង​មួយ​ថៃ​អតីត​ដៃគូ សុខ ធី គឺ​កីឡាករដែល​មិន​ទាន់​ស្គាល់​បរាជ័យ Mongkolpetch Petchyindee Academy

ជា​មួយ​គ្នា​នេះ​កីឡាករ​មិន​ទាន់​ស្គាល់​បរាជ័យ​មក​ពីហាវៃ សហរដ្ឋ​អាមេរិក Ben Wilhelm បង្ហាញ​ខ្លួន​ប្រកួត​គុន​ចម្រុះ​លើក​ដំបូង​ទល់​នឹង​កីឡាករ​ម៉ុងហ្គោលី Amarsanaa “Spear” Tsogookhuu ក្នុងតំណែង​គូ​ឯក​រង។

ខាង​ក្រោម​ជា​លទ្ធផល​ និង​វីដេអូ​សង្ខេប​ដែល​ផ្សាយ​ផ្ទាល់​តាម​គូនីមួយ​ៗ ភ្លាម​ៗ​តែ​ម្តង៕

Main Card

ទម្ងន់​កំណត់ (62.8KG) Muay Thai
Mongkolpetch Petchyindee Academy ឈ្នះ​ Elias “The Sniper” Mahmoudi ដោយ​ ពិន្ទុ​​ឯកច្ឆន្ទ​​​លើស​លប់​​

ទម្ងន់ Lightweight
Amarsanaa “Spear” Tsogookhuu ឈ្នះ​ Ben Wilhelm ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Featherweight
Yoon “The Big Heart” Chang Min ឈ្នះ​ “Cannon” Ma Jia Wen ដោយ​ឃ្លេឲ្យសុំ​ចុះ​ចាញ់ (Rear-naked choke) នៅ​នាទី​ 1:46 ក្នុង​ទឹក​ទី​ ទឹក​ទី១

ការ​ប្រកួត ទម្ងន់ Flyweight Kickboxing
Taiki “Silent Sniper” Naito ឈ្នះ​ Wang “Metal Storm” Wenfeng ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។