Live Results

លទ្ធផល-វីដេអូ​សង្ខេប​គូនីមួយ​ៗ​ផ្តល់​ជូន​ភ្លាម​ៗ​ពី ONE: FISTS OF FURY III – Eersel ប៉ះ Haida

ONE Championship នឹង​បញ្ចប់់​​ព្រឹត្តិការណ៍​ប្រកួតស៊េរី​ FISTS OF FURY នា​រាត្រី​នេះ។

ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក​នឹង​ចាក់់​ផ្សាយ​ព្រឹត្តិការណ៍ ONE: FISTS OF FURY III ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium ដែល​មាន​៦​គូ​នឹង​កំដ​​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក។

គូ​ឯក​ប្រចាំ​រាត្រី​នេះ ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក​ ONE Lightweight កីឡាករ Regian “The Immortal” Eersel ត្រូវ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​អ្នក​ឡើង​ដណ្តើម​ចំណាត់​ថ្នាក់​លេខ២ Mustapha “Dynamite” Haida

ជា​មួយ​គ្នា​​នេះ ជើង​ឯក​ឃីក​បុក​សីង​ពិភព​លោក ONE Atomweight កីឡាការិនី Janet “JT” Todd វិល​​មក​​កាន់​សង្វៀន​មួយ​ថៃ​វិញ​ដោយ​ត្រូវ​ប្រឈម​នឹង​កីឡាការិនី​រូប​ស្រស់​អូស្ត្រាលី​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៤ Alma Juniku ក្នុង​តំណែង​គូ​ឯង​រង។

ខណៈ​ការ​ប្រកួត​៤​គូ​ផ្សេង​ទៀត​គឺ​ជា​ការ​ប្រកួតលក្ខណៈគុន​ចម្រុះ​ ដែល​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

ខាង​ក្រោម​ជា​លទ្ធផល និង​វីដេអូ​​សង្ខេប​នៃ​ការ​ប្រកួត​គូ​នីមួយ​ៗ​​ដែល​ផ្តល់​ជូន​ភ្លាម​ៗ៕

Main Card

ការ​​ប្រកួត​ជើង​ឯក​ពិភព​លោក ទម្ងន់ Lightweight Kickboxing
“The Immortal” Regian Eersel ឈ្នះ​ Mustapha “Dynamite” Haida ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ការ​ប្រកួត ទម្ងន់ Atomweight Muay Thai
Janet “JT” Todd ឈ្នះ​ Alma Juniku ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Strawweight
Hiroba Minowa ឈ្នះ​ Alex “Little Rock” Silva ដោយ​ ពិន្ទុ​មិនឯកច្ឆន្ទ

ទម្ងន់ Strawweight
Jenelyn Olsim ឈ្នះ​ Maira Mazar ដោយ​ ក្បាច់​ឃ្លេ នាទី​ 0:41 ក្នុង​​ ទឹកទី​​៣

ទម្ងន់ Flyweight
Roshan Mainam ឈ្នះ​ Aziz “The Krauser” Calim ដោយ​ ក្បាច់​ឃ្លេ នាទី​ 2:45 ក្នុង​​ ទឹក​ទី១

ទម្ងន់ Flyweight
Hu “Wolf Warrior” Yong ឈ្នះ​ Yodkaikaew “Y2K” Fairtex ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។