Live Results

លទ្ធផល-វីដេអូ​សង្ខេប​គូនីមួយ​ៗ ផ្តល់​ជូន​ភ្លាមៗ​ពី ONE: FISTS OF FURY II

បន្ទាប់​ពី​តារា​ប្រដាល់​ជំនាញ​វ៉ៃ​ឈរ បាន​បង្ហាញ​ជំនាញ​ដ៏​ង​អស្ចារ្យ​កាល​ពី​សប្តាហ៍​មុន ឥឡូវ​នេះ​ដល់​​ពេល​អ្នក​​ជំនាញគុន​ចម្រុះ​បង្ហាញ​សមត្ថភាព​ម្តង​ដើម្បី​កំដ​អ្នក​ទស្សនា​ទូទាំង​ពិភព​លោក។

យប់​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​​​ធំ​បំផុត​ក្នុង​ពិភព​លោក​នឹង​ចាក់​ផ្សាយ​ព្រឹត្តិការណ៍​ប្រកួត ONE: FISTS OF FURY II ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium ហើយ​គូ​ឯក និង​គូ​ឯក​រង​ជា​ជំនួប​កំពូល​អ្នក​ប្រដាល់​ទម្ងន់​យក្ស​គួរ​ឲ្យ​ចាប់​អារម្មណ៍។

អ្នក​លេង​គុន​ចម្រុះ​ទម្ងន់​យក្ស​អ៊ីរ៉ង់ Amir Aliakbari ត្រូវ​​ឡើង​សមរភូមិ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​លើ​ឆាក​អន្តរជាតិ​​ក្នុង​តំណែង​គូ​ឯក​ជា​មួយ​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង​ដែល​មិន​ធ្លាប់​ចាញ “Mighty Warrior” Kang Ji Won

ចំណែក​គូ​ឯក​រង​ប្រចាំ​រាត្រី ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​មក​ពី​ប្រទេស​រុស្ស៊ី​ Anatoly “Spartak” Malykhin ត្រូវ​ត​តាំង​ជាមួយ​នឹង​អតីត​អ្នក​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ Alexandre “Bebezao” Machado ព្រម​ទាំង​៤​គូ​ទៀត​សុទ្ធ​តែ​ជើង​ខ្លាំង​កម្រិត​ពិភព​លោក។

សូម​មើល​លទ្ធផល និង​វីដេអូ​សង្ខេប​នៃ​គូ​នីមួយ​ៗ​ដែល​ផ្សាយ​ជូន​លោក​អ្នក​ភ្លាម​ៗ បន្ទាប់​ពី​ការ​ប្រកួត​គូនីមួយ​ៗ៕

 

Main Card

ទម្ងន់ Heavyweight
Kang “Mighty Warrior” Ji Won ឈ្នះ​ Amir Aliakbari ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 1:54 ក្នុង​​ ទឹក​ទី១

ទម្ងន់ Heavyweight
Anatoly “Spartak” Malykhin ឈ្នះ​ Alexandre “Bebezao” Machado ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 3:28 ក្នុង​​ ទឹក​ទី១

ទម្ងន់ Featherweight
Tang Kai ឈ្នះ​ Ryogo “Kaitai” Takahashi ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 1:59 ក្នុង​​ ទឹក​ទី១

ទម្ងន់ Featherweight
Yoshiki Nakahara ឈ្នះ​ Ruslan “Snow Leopard” Emilbek Uulu ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 1:30 ក្នុង​​ ទឹក​ទី១

ការ​ប្រកួត ទម្ងន់ Bantamweight Muay Thai
Han Zi Hao ឈ្នះ​ Adam Noi ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ទម្ងន់ Bantamweight
Mark “Tyson” Fairtex Abelardo ឈ្នះ​ Emilio “The Honey Badger” Urrutia ដោយ​ ផ្ដួល​ឲ្យ​សន្លប់ នាទី​ 3:20 ក្នុង​​ ទឹក​ទី​​២

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។