News

កាន់​តែ​ពិសេស ONE Fantasy ត្រៀម​វិល​មក​វិញ​ជាមួយ​នឹង​កែ​លម្អ​​ដ៏​អស្ចារ្យ

កម្មវិធី​​ប្រកួត​​របស់​​ស្ថាប័ន​កីឡា​កំពូល ONE Championship គ្រោង​នឹង​រៀប​ចំ​ឡើង​វិញ​នា​​ថ្ងៃសុក្រ ​ទី​៣១  ខែ​កក្កដា ដែល​​​ជាព្រឹត្តិការណ៍​ ONE: NO SURRENDER ប៉ុន្តែ​​នៅ​មាន​​កម្មវិធី​ពិសេស​ទៀត​ដែល​នឹង​បម្រើ​ទស្សនិកជន​តាម​តម្រូវ​ការ។​​

នោះ​គឺ​ហ្គេម​ហ្វែន​ថាស៊ី​គុន​ចម្រុះ​ដ៏​​ធំ​បំផុត​ក្នុង​ពិភព​លោក ONE Fantasy ​​ក៏​នឹង​វិល​ត្រឡប់​មក​វិញ​​ជា​មួយ​នឹង​មាន​លក្ខណៈ​ពិសេស​ថ្មី​​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​អ្នក​និយម​ចូល​ចិត្ត​លេង​កាន់​តែ​ជក់​ចិត្ត​ទ្វេ​ឡើង។

ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​បាន​ធ្វើ​ឲ្យ​ ONE Fantasy រឹត​តែ​មាន​ភាព​អស្ចារ្យខ្លាំង​ឡើង​សម្រាប់​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​អ្នក​អភិវឌ្ឍ​ហ្គេម​​បាន​វិល​ត្រឡប់​ចូល​កន្លែង​ធ្វើ​ការ​វិញ និង​មាន​គំនិត​ច្នៃ​ប្រឌិត​ថ្មី​​ៗ​​ធ្វើ​ឲ្យ​ការ​ប្រកួត​កាន់​តែ​ទាក់​ទាញ កាន់​តែ​ងាយ​ស្រួល។

នេះ​គឺ​ជា​ជម្រើស​ផ្តល់​ជូន​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ ONE ហ្វែន​ថាស៊ី កាន់​តែ​ពិសេស​អស្ចារ្យ​​​នា​ពេល​នេះ។

#១ ជ្រើស​រើស​កីឡាករ ជ្រើសរើស​ទឹក​ប្រកួត​

ONE Fantasy gets major upgrades

កាល​ពី​មុន នៅ​ពេល​លោក​​​អ្នក​​បង្កើត​ក្រុម ONE Fantasy របស់​ពួក​គាត់សម្រាប់​រាល់​​កីឡាករ​ម្នាក់​ៗ​ លោក​អ្នក​ត្រូវ​រៀប​ចំ​ពង្រាង​​​​កីឡាករ​​ម្នាក់ និង​ចំណាត់​​​​ជាក់​លាក់​​ជាមួយ​​​ដៃ​គូ​ប្រកួត​ជាមុន​សិន។ ការ​ធ្វើ​បែប​នេះ​គឺ​អាស្រ័យ​លើ​ការ​ជឿជាក់​របស់​​លោក​អ្នក​​​​​ចំពោះ​​កីឡាករ​របស់​ខ្លួន​​ថា​តើ​​​អាច​នឹង​​មាន​លទ្ធភាព​ឈ្នះ​​​កម្រិត​ណា។

ជម្រើស​ខាង​នៅ​តែ​មាន​​ ប៉ុន្តែ​កែ​​លម្អ​កាន់​តែ​ពិសេស។

នៅ​ ONE Fantasy ថ្មី​នេះ​ គ្រប់​ពេល​វេលា​ដែល​លោក​អ្នក​ជ្រើស​រើសកីឡាករ​ម្នាក់ លោក​អ្នក​ក៏​ត្រូវ​តែ​ជ្រើស​រើស​ទឹក​ដែរ ដូច្នេះ​​គូ​ប្រកួត​នឹង​ចប់។​

ប្រសិន​បើ​កីឡាករ​របស់​លោក​អ្នក​​បាន​ឈ្នះ​ការ​ប្រកួត​របស់​ពួក​គេ​ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ។ ហើយ​ប្រសិន​បើ​ លោក​អ្នក​​ព្យាករ​​បាន​​ត្រូវ​ ក្នុង​ទឹក​ណា​ដែល​ការ​ប្រកួត​ត្រូវ​បាន​បញចប់​ទៀត​នោះ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​គុណ​នឹង​៣។

#២ ក្រុម​កាន់​តែ​ច្រើន ចូល​រួម​ប្រកួត​កាន់​តែ​ច្រើន​តាម​​ចិត្ត​ចង់​

ONE Fantasy gets some major upgrades

ពី​មុន អ្នក​គាំទ្រ​បាន​ប្រកួត​ទល់​នឹង​មនុស្ស​ម្នា​ជុំ​វិញ​ពិភព​លោក​នៅ​ក្នុង​ការ​ប្រកួត​ជា​សកល​តែ​​មួយ ​និង​អាច​បាន​ត្រឹម​តែ​​បង្កើត​ក្រុម​តែ​១​ប៉ុណ្ណោះ ក្នុង​១​ព្រឹត្តិការណ៍​ប្រកួត។

ព្រឹត្តិការណ៍​ប្រកួត​ជា​សកល​​វិល​​ទៅ​រក​នៅ ONE: NO SURRENDER ប៉ុន្តែ​អ្នក​បង្កើត​ហ្គេមកំពុង​ស្ថិត​នៅ​​លើ​ផ្លូវ​​បញ្ចប់​នៃ​ការ​​ពង្រីក​​បន្ថែម​​កម្រិត​ថេរ​មាន​ដែន​កំណត់​ទាំង​នោះ​គឺ​ជា​មធ្យោបាយ​ធំ​មួយ។

ឥឡូវ​នេះ លោក​អ្នក​ប្រើ​ប្រាស់​អាច​បង្កើត​ក្រុម​បាន​ច្រើន​ជាង​មួយ។ លោក​អ្នក​អាច​បង្កើត​កង​ទ័ព​នៃ​ក្រុម ONE ហ្វែនថាស៊ី ជា​ច្រើន​ ដែល​ផ្តល់​ឲ្យ​លោក​អ្នក​មាន​ឱកាស​កាន់​តែ​ច្រើន​​ដើម្បី​ធ្វើ​អ្វី​​ដែល​ជើង​ខ្លាំង Demetrious “Mighty Mouse” Johnson ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ដើម្បី​ទទួល​បាន​ជ័យជម្នះ។

មុខ​ងារ​នោះ​នឹង​ត្រូវ​បាន​​បើក​ជា​ផ្លូវ​ការ​នៅ​ ONE: NO SURRENDER ហើយ​ឆាប់​ៗ​នេះ អ្នក​លេង​នឹង​មាន​លទ្ធភាព​ដាក់​ស្នើរ​ក្រុម​ជា​ច្រើន​​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ជា​ច្រើន រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​ក្នុង​តំបន់​ផង​ដែរ។ 

ជាមួយ​គ្នានេះ​ អ្នក​លេង​នឹង​មាន​លទ្ធភាព​បង្កើត​ព្រឹត្តិការណ៍​​​ប្រកួត​ផ្ទាល់​ខ្លួន​ដែល​អាច​អញ្ជើញ​ក្រុម​ដទៃ​ចូល​រួម​​ថែម​ទៀត​ផង។ ចំណុច​នេះ​មាន​​ន័យ​ថា ​លោក​អ្នក​អាច​​ប្រកួត​ដោយ​ផ្ទាល់​ជាមួយ​មិត្តភក្តិ ​ក្រុម​គ្រួសារ មិត្ត​រួម​ការងារ និង​អ្នក​ជិត​ខាង ជា​ដើម។



#៣ ឃើញ​ចំណាត់​ថ្នាក់​ក្នុង​ម៉ោង​កំពុង​ប្រកួត​

ONE Fantasy has some major upgrades, including a leaderboard and live rankings now!

លោក​អ្នក​ធ្លាប់​ឆ្ងល់​អត់​ថា កីឡាករ​ណាម្នាក់​ដែល​កំពុង​នាំមុខគេ​នៅលើ​តារាង​ចំណាត់​ថ្នាក់? ឬ​មួយ​ចង់​ដឹង​ថា តើ​​លោក​អ្នក​ស្ថិត​នៅ​កន្លែង​ណា​ពេល​កំពុង​ប្រកួតបាន​​ពាក់​កណ្តាល​ទី​​?

មែនហើយលើក​​នេះ​ លោក​អ្នក​នឹង​មិន​​មាន​ចម្ងល់​ទៀត​ទេ!

ការ​ចាប់​ផ្តើម​ជា​មួយ​ ONE: NO SURRENDER, អ្នក​ចូល​រួម​នឹង​​មាន​លទ្ធភាព​បាន​ឃើញ​តារាង​ចំណាត់​ថ្នាក់​​ក្រុម​របស់​ខ្លួន​​នៅ​ក្នុង​ម៉ោង​​កំពុង​ប្រកួត​ពិត​ប្រាកដ​ ហើយ​ចំណាត់​ថ្នាក់​ទាំង​នោះ​នឹង​ប្រែ​ប្រួល​ទៅ​តាមការ​វិវឌ្ឍនៃ​ការ​ប្រកួត។​

លើស​ពី​នេះ​ទៀតនោះ ​លោក​អ្នក​នឹង​មាន​លទ្ធភាព​ឃើញតារាង​ចំណាត់​​ថ្នាក់​​អត្តពលិក​ទាំង​អស់​នៅ​ចុង​បញ្ចប់​នៃ​ការ​ប្រកួត​នីមួយ​ៗ ព្រម​ទាំង​​​ចំណាត់​ថ្នាក់​ចុង​ក្រោយ​ពី​មុន​ៗ​ផង​ដែរ។

រង្វាន់​បន្ថែម: នឹង​មាន​រង្វាន់​​ជូន

Demetrious Johnson models his new shirt from the ONE.Shop!

កន្លង​មក ជ័យលាភី​ដូច​ជា Ryan Liew និង​ Zenkie Colz ជា​ដើម​ទទួល​បាន​ពិន្ទដែល​បាន​បង្ហាញ​តាម​​លំដាប់​នីមួយ​ៗ( a shout-out on the ONE Championship Event Night Blog ) និង ​រូប​ភាព​ក្រហ្វិក​ជ័យជម្នះ​ដល់​ពួក​គេ ( a cool graphic declaring them the winners)

ខណៈ​ពេល​ សិទ្ធិ​នៃ​ការ​អួត​​ក៏​ជា​ផ្នែក​មួយ​ដ៏​អស្ចារ្យ​​សម្រាប់​​​ជ័យជម្នះ​ផង​ដែរ។ សូម្បី​តែ​ ប្រាក់​ដាក់​ភ្នាល់​ក៏​ត្រូវ​បាន​បង្កើន​កាន់​តែ​ខ្ពស់​ថែម​ទៀត។

ជ័យលាភី​ម្នាក់​ៗ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​កំពូល​ទាំង​៣​នៃ​ការ​ប្រកួត​ជា​សកល​ ឥឡូវ​នឹង​ទទួល​បាន​រង្វាន់​ជា​សម្ភារៈ​ដោយ​ឥត​គិត​ថ្លៃ​ពី​ហាង ONE.SHOP

សម្ភារ​​ដែល​ជា​​រង្វាន់​ប្រហែល​ជា​ខុស​គ្នា​ពី​កម្មវិធី​ប្រកួត​​មួយ​​ទៅ​កម្មវិធី​​ប្រកួត​មួយ​ទៀត ប៉ុន្តែ​កុំ​ខ្វល់​រឿង​រង្វាន់។ អ្វី​ដែល​ខ្វល់​នោះ​​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រកួត​ឈ្នះ​កាន់​តែ​ច្រើន។ ជាពិសេស​នោះ ជ័យលាភី​ដែល​ស្ថិត​នៅ​លើ​កំពូល​តារាង ONE Fantasy ជា​ប្រចាំ​អាច​នឹង​ឈ្នះ​​ទូខោអាវ​មួយ​នៅ​បំណាច់​ឆ្នាំ។

លេង ONE ហ្វែន​ថាស៊ី សូម​ទាញ​យក​កម្មវិធី  download the ONE Super App។

អាន​បន្ថែម៖ ជើង​ខ្លាំង Petchdam ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់​ពិភព​លោកនៅ ONE: NO SURRENDER