News

ជើង​ខ្លាំង​ប្រេស៊ីល Felipe Lobo ផ្តល់ឲ្យ​ Rodlek ខក​ចិត្ត​លើក​ទី​៣​នៅ​សង្វៀន ONE

វា​ជា​ការ​ប្រកួតឈ្នះ​​២​ជាប់​គ្នា​​លើ​កីឡាករ​ថៃ​របស់​ជើង​ខ្លាំងប្រេស៊ីល Felipe “Demolition Man” Lobo ដែល​​ទទួល​បាន​ជ័យជម្នះ​លើ​ជើង​ខ្លាំង​ថៃ​សម្រាប់​ការ​ប្រកួត​លក្ខណៈ​ឃីក​បុក​សីង។

បន្ទាប់​ពី​បាន​ឈ្នះ​ជង្គង់​រន្ទះ Yodpanomrung Jitmuangnon សម្រាប់​ការ​ប្រកួត​លើក​ទី​១ កីឡាករ​ប្រេស៊ីលបាន​យក​ឈ្នះ​កីឡាករ​ថៃ​ចាស់​វស្សា​ “The Steel Locomotive” Rodlek PK.Saenchai Muaythaigym ដោយ​​ពិន្ទុ​ បន្ទាប់​ពី​តទល់​គ្នា​៣​ទឹក​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ​នៅ​សមរភូមិ ONE: NEXTGEN III

ចាប់​ពី​ស្នូរ​កណ្តឹង​បន្លឺ​ឡើង Rodlek បាន​ជួប​ការ​លំបាក​ពី​ការ​វ៉ៃ​សន្ធាប់​របស់​ដៃ​គូ​រហ័ស​លឿន។ Lobo ​បាន​បន្ត​មាន​ចលនា​រស់​រវើក និង​ចេញ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំលើ​ខ្លា​ចាស់​ថៃ។ ចំណែកសមាជិក​ក្លឹប PK.Saenchai Muaythaigym បាន​ព្យាយាម​យក​ដៃ​ទាំង​ទ្វេបិទ​ការពារ និង​បាន​វាយ​សង​ទាំង​កណ្តាប់​ដៃ និង​ទាត់​ក្រោម ប៉ុន្តែ​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ។

ទោះ​ជា​យ៉ាង​ណា​ជួប​ព្យុះ​ភ្លៀង​យ៉ាង​ណា ក៏​អ្នក​លេង​មួយ​ថៃ​រូប​នេះ​នៅ​តែ​ប្រកាន់​ទម្លាប់​ចាស់​របស់​ខ្លួន​គឺ​យក​ដៃ​បិទ​ការពារ និង​ដើរ​ឆ្ពោះ​ទៅ​មុខដើម្បី​ព្រលែង​កណ្តាប់​ដៃ និង​ទាត់មួយ​ពីរ​ៗ។ ការ​សម្រុក​ចូល និង​ភាព​យឹត​បាន​ធ្វើ​ឲ្យ​កីឡាករ​ប្រេស៊ីល​ដែល​រហ័សលឿន​វាយ​បក​វិញ​សន្ធាប់ និង​មាន​ប្រសិទ្ធភាព​ពោល​គឺ​ប្រៀបដូច​ជា​ដើរ​ចូល​ឲ្យ​គេ​វ៉ៃ ដោយ​សារ​ដើរ​ចូលមែន តែ​ចេញ​អាវុធ​តិច។

នៅ​ទឹក​ទី​៣ Rodlek បាន​ប្តូរ​យុទ្ធសាស្ត្រ​ពី​ការ​វ៉ៃ​ផ្នែក​លើ​មក​ដង​ខ្លួន​វិញ​ម្តង។ មើល​ទៅ​មាន​ប្រសិទ្ធភាព​គួរ​សម ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ជើង​ខ្លាំង​ប្រេស៊ីលឡើយ។ យ៉ាងណា ស្ថិត​ក្រោម​ច្បាប់​ប្រកួត​ឃីក​បុក​សីង​ អ្នក​ទាំង​ពីរ​ប្រកួត​ហាក់​ដូច​ខុសបច្ចេកទេស​ដែល​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​ព្រមាន និង​ពិន័យ Rodlek កាត​លឿន។

ចប់​ការ​តស៊ូ​គ្នា​៣​ទឹក ចៅ​ក្រម​ទាំង​៣​បាន​សម្រេច​ផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ​ប្រេស៊ីល​ឈ្នះ​ដោយ​ពិន្ទុ​ដើម្បី​បង្កើត​កំណត់​ត្រា​ឈ្នះ​២១​ដង និង​ចាញ់​៦ ប៉ុន្តែ​ជា​ការ​ប្រកួត​ឈ្នះ​លើក​ទី​១​ក្រោម​ច្បាប់ឃីក​បុក​សីង​នៅ​សង្វៀន ONE។ ចំណែក Rodlek វិញ​​ នេះ​ជា​បរាជ័យលើក​ទី​៣​ ក្នុង​ចំណោម​ការ​ឡើង​ប្រកួត​៧​លើក​នៅ ONE៕

Read more: ONE: NEXTGEN III – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។