Kickboxing

ផ្សាយ​ផ្ទាល់​លទ្ធផល និង​វីដេអូ​សង្ខេប​ភ្លាម​ៗ​ពី​ព្រឹត្តិការណ័ ONE: EMPOWER

រាត្រី​ប្រជុំ​ដោយ​ជើង​ខ្លាំង​នារី​មក​ពី​ជុំ​វិញ​ពិភព​លោក​ដែល​អ្នក​គាំទ្រ​កំពុង​រង់​ចាំ​យូរ​បាន​មក​ដល់​ហើយ។ រាត្រី ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា​នេះ ព្រឹត្តិការណ៍​ប្រកួត ONE: EMPOWERដែលសុទ្ធ​តែ​នារី​ឡើង​សង្វៀន​​នឹង​ផ្សាយ​​ផ្ទាល់​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូនង​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Women’s Strawweight កីឡាការិនី​ចិន “The Panda” Xiong Jing Nan ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក​ច្រើន​សម័យ​កាល​របស់​ប្រេស៊ីល Michelle Nicolini

ជា​មួយ​គ្នា​ជើង​ខ្លាំង​ឃីក​បុក​សីង​លំដាប់​ពិភព​លោក Anissa “C18” Meksen លេច​មុខ​ឡើង​សង្វៀន​អន្តរជាតិ​លើក​ដំបូង ហើយ​នារី​ពូកែ​កណ្តាប់​ដៃ​វ៉ៃ​រហ័ស​ទាក់​ចិត្ត​អ្នក​ទស្សនា Jackie Buntan បន្តស្វែង​រក​ជ័យជម្នះ​លើក​ទី​៣​មុន​ពេល​ចាប់​ឱកាស​វ៉ៃ​ខ្សែ​ក្រវាត់​ពិភព​លោក ហើយ​រឹត​តែ​ពិសេស​នោះ ការ​ប្រកួត​វគ្គ​១/៤​នៃ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix ដែល​ប្រជុំ​ដោយ​នារី​ជើង​ខ្លាំង​៨​រូប​មក​ពី​ទូទាំង​ពិភព​លោក។ តើ​៤​នាក់​ណា​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ? អ្វី​ៗ​ទាំង​អស់​នឹង​ប​ង្ហាញ​យប់​នេះ។

ខាង​ក្រោម​ជា​លទ្ធផល​ផ្សាយ​ផ្ទាល់​ និង​វីដេអូ​សង្ខេប​ពី​គូនីមួយ​ៗ សូម​រីក​រាយ​ទស្សនា​ដោយមេត្រី៕

Main Card

ជើង​ឯក​ពិភព​លោក​ ទម្ងន់ Strawweight
“The Panda” Xiong Jing Nan ឈ្នះ​ Michelle Nicolini ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Grand Prix Quarterfinal
Seo “Arale Chan” Hee Ham ឈ្នះ​ Denice “The Menace Fairtex” Zamboanga ដោយ​ ពិន្ទុ​មិនឯកច្ឆន្ទ

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Grand Prix Quarterfinal
Stamp Fairtex ឈ្នះ​ Alyona Rassohyna ដោយ​ ពិន្ទុ​មិនឯកច្ឆន្ទ

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Grand Prix Quarterfinal
Ritu “The Indian Tigress” Phogat ឈ្នះ​ Meng Bo ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Grand Prix Quarterfinal
Itsuki “Strong Heart Fighter” Hirata ឈ្នះ​ Alyse “Lil’ Savage” Anderson ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ការ​ប្រកួត ទម្ងន់ Atomweight Kickboxing
Anissa Meksen ឈ្នះ​ Cristina Morales ដោយ​ ​ផ្ដួល​ឲ្យសន្លប់ នាទី​ 2:27 ក្នុង​​ ទឹក​ទី​​២

Lead Card

ការ​ប្រកួត ទម្ងន់ Strawweight Muay Thai
Jackie Buntan ឈ្នះ​ Daniela Lopez ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Grand Prix Alternate Bout
Julie Mezabarba ឈ្នះ​ Mei “V.V” Yamaguchi ដោយ​ ពិន្ទុ​ឯកច្ឆន្ទ

Mei Yamaguchi and Julie Mezabarba kicked off ONE: EMPOWER with this 💥 matchup! #ONEEmpower

Mei Yamaguchi and Julie Mezabarba kicked off ONE: EMPOWER with this 💥 matchup! #ONEEmpower

Posted by ONE Championship on Friday, September 3, 2021

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។