News

តារា​​នៅ​ ONE Championship ​​មាន​​មតិ​ជុំ​វិញ​​ Petchmorakot ​​ប់ះ​ Yodsanklai

គូ​ឯក​រង​​​នៅ​កម្មវិធី​ ONE: NO SURRENDER ​នឹង​បង្ហាញ​​​​ជើង​ខ្លាំង​វ័យ​ក្មេង​​​ប្រឈម​នឹង​​វីរបុរស​មួយ​ថៃ​។ ​កាន់​តែ​ខិត​​ជិត​ដល់​ហើយ​​នៅ​​​​ថ្ងៃ​សុក្រ​ទី ៣១​ ​ខែ កក្កដា​ ​នេះ​​​ម្ចាស់​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ​ONE Featherweight Muay Thai World Champion ​កីឡាករ​ ​Petchmorakot Petchyindee Academy ​នឹង​​ឡើង​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​ទល់​នឹង​​វីរបុរស​ “The Boxing Computer” Yodsanklai IWE Fairtex

Petchmorakot ​បាន​ឈ្នះ​ជើង​​ឯក​ពិភព​​លោក​នេះ​ពេល​គេ​ដាក់​​ឲ្យ​ដណ្ដើម​​​​លើក​ដំបូង​កាល​ខែ​ ​កុម្ភៈ​ កន្លង​ទៅ​​ដែល​ប្រកួត​យ៉ាង​ស្វិតស្វាញ​​រយៈ​ពេល ៥ ទឹក​ នៅ​​ព្រឹត្តិការណ៍​ ​ ONE: WARRIOR’S CODE ​នា​​ក្រុង​ហ្សាការតា​​ ​​ប្រទេស​ឥណ្ឌូណេស៊ី។ ​​

​នៅ​ថ្ងៃ​សុក្រ​​​នេះ ឯ​រាជធានី​បាងកក​​​​  Petchmorakot​ ​​​​​​​​​សម្លឹង​មើល​ជ័យជម្នះ​លើ​វីរបុរស​ថៃ និង​ ក​សាង​កេរ្តិ៍​ឈ្មោះ​​ឲ្យ​ល្បី​រន្ទឺ។ ​​ ​ចំណែក​ Yodsanklai ​ជឿ​ជាក់​​ថា​​រូប​គេ​ក៏​អាច​​ឈាន​ទៅ​ផ្ដួល​សិស្ស​ប្អូន​​រួម​ជាតិ​ដែរ​ និង​​គ្រង​ខ្សែ​ក្រវាត់​កម្រិត​ខ្ពស់​​មួយ​ក្នុង​​រយៈ​ពេល​​ជិត​​​​បី​ទសវត្ស​​មក​នេះ​ក្នុង​អាជីព​​ឃីកបុកសីង​ និង​ មួយ​ថៃ។

​ជា​មួយ​គ្នា​នោះ​ តារា​ល្បី​ឈ្មោះនៅ ONE Championship ​​​ជា​ច្រើន​បាន​បញ្ចេញ​ទស្សនា​ជុំ​វិញ​ការ​ប្រកួត​ដូច​ខាង​ក្រោម។ ​

Hiroaki “Kaibutsukun” Suzuki

Japanese Muay Thai fighter Hiroaki Suzuki

«Yodsanklai​ ​​​មាន​​ជំនាញ​ខាង​ការពារ​ដ៏​មាន​ប្រសិទ្ធភាព​ ហើយ​ខ្ញុំ​ស្រលាញ់​​ការ​វ៉ៃ​របស់​គេ។ ​គេ​​មាន​​អាយុ​ស្របាល​​ខ្ញុំ​ ​និង​​ ​​កាយសម្បទា​ស្រដៀង​គ្នា។ ​​​​​យើង​ជា​អ្នក​​​​ជំនាញ​វ៉ៃ​ឆ្វេង​ដូច​គ្នា ​ហើយ​ខ្ញុំ​បាន​​​រៀន​ពី​គេ​ជា​ច្រើន»។ ​Hiroaki​ ​​​បាន​ថ្លែង​បែប​​នេះ។​
«​​​​ម្ខាង​ទៀត​​ Petchmorakot ​​គឺ​មាន​ជំនាញ​​ និង​​វ៉ៃ​​ឆ្លាត​ណាស់។ ​ ​អ្នក​ខ្លះ​និយាយ​ថា​ Petchmorakot ​នឹង​ធ្វើឲ្យ​ Yodsanklai ​លំបាក​មិន​ខាន។ ​​​​​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ Yodsanklai នឹង​ធ្វើ​បាន​ល្អ»។

Josh “Timebomb” Tonna

Josh Tonna is congratulated by Andy Howson at ONE WARRIOR'S CODE

«Petchmorakot និង​ Yodsanklai ​​​​ដឹង​តែ​ល្អ​មើល​មិន​ខាន។ ​​មើល​ទៅ​​ដូច​អ្នក​លេង​​ក្បាច់​​ទាត់​​ប៉ះ​​អ្នក​លេង​ជង្គង់​អីចឹង។ ​Petchmorakot ​​ទើប​​ឈ្នះ​​​ថ្មីៗ​​នេះ​ និង​​បទ​ពិសោធន៍​​ខ្ពស់​ ខណៈ​ ​Yodsanklai ​​ក៏​ប៉ះ​គូ​​​ពិបាក​ៗដែរ។ ​​​ខ្ញុំ​គិត​ថា​​គេ​ស្រេក​ឃ្លាន​ជ័យជម្នះ​ និង​ ហ្វឹកហាត់​ខ្លាំង​ដើម្បី​ទទួល​​​​លទ្ធផល​ល្អ។ ​​ខ្ញុំ​គិត​​ថា​ ​នេះ​ជា​ការ​ប្រកួត​ល្អ​ប្រសើរ​សម្រាប់​ Yodsanklai ​​និង​ល្អ​ជា​ប្រកួត​លើក​មុន។ ​ដូច្នេះ​ខ្ញុំ​គិត​ថា ​គាត់​នឹង​ជម្នះ​ភាព​​ខក​ចិត្ត​ និង​​ឈ្នះ​ការ​ប្រកួត​​នេះ»។

Gurdarshan “Saint Lion” Mangat

The top pound-for-pound Indian mixed martial artist, Gurdarshan Mangat

«​​នេះ​ជា​ការ​ប្រកួត​​​​កម្រិត​វីរបុរស​នៃ​ប្រទេស។ ​ខ្ញុំ​បាន​​មើល​​ Yodsanklai ​វ៉ៃ​កាល​នៅ​ជប៉ុន​ និង​ ​ការ​ប្រកួត​ល្អ​បំផុត​ គឺ​​ទល់​​ Andy Souwer ​ ​នៅ​​កម្មវិធី​ ONE: A NEW ERA ​កាល​ខែ​ មីនា ២០១៩។ ​ចំណែក​ Petchmarokat ​​ប្រកួត​ទល់​ Petrosyan ​ក្នុង​​​នាម​គូ​ឯក។​ ​​ខ្ញុំ​ប្រកួត​​នៅ​ម៉ាឡេស៊ី​​ក្នុង​កម្មវិធី​ ONE: MASTERS OF DESTINY កាល​​ខែ​កក្កដា​ ឆ្នាំ ​២០១៩។ ​អ្នក​ទាំង​ពីរ​បាន​ផ្ដោត​ខ្លាំង​លើ​ជំនាញ ​និង ភាព​ត្រឹម​ត្រូវ​នៃ​ការ​ប្រកួត​ ​​ប៉ុន្តែ​ ​ខ្ញុំ​រើស​​ Petchmarokat»។

Puja “The Cyclone” Tomar

Puja Tomar defeats Priscilla Hertati Lumban Gaol at ONE: ETERNAL GLORY

«​ខ្ញុំ​គិត​ថា​​​ការ​ប្រកួត​នេះ​នឹង​​ចាយ​ពេល​​អស់​៥​ទឹក​ដូច្នេះ​​​អ្នក​គាំទ្រ​ច្បាស់​ជា​​​​ហើប​គូថ​ពី​កៅ​អី។ ​​​​វា​ជា​ការ​ប្រកួត​លំបាក។ ​​​វា​ពិបាក​​ជ្រើសរើស​ណាស់​​​ ប៉ុន្តែ​ខ្ញុំ​នឹង​រើស​​ Petchmorakot​ ​​​​ជា​អ្នក​ឈ្នះ​​ក្នុង​ការ​ប្រកួត​នេះ។ ​​ខ្ញុំ​គិត​ថា​ គាត់​នឹង​អាច​ការពារ​ខ្សែ​ក្រវាត់​បាន»។

Yuta Watanabe

Japanese Muay Thai fighter Yuta Watanabe raises his arm

«​​ខ្ញុំ​គិត​​ថា​ការ​ប្រកួត​នេះ ​ច្បាស់​ជា​ចូល​លេង​ស្នៀត​​ជិតៗ។ ​Petchmorakot ​អាច​​ស្ទាបស្ទង់​មួយ​នៅ​​​ទឹក​ដំបូង​ ​ ប៉ុន្តែ​គេ​ព្យាយាម​បញ្ចប់​គូ​ប្រកួត​ដោយ​ក្បាច់​ចាប់​អុក​ជង្គង់​នៅ​ទឹក​ទី៣។ ​​ក្នុង​នោះ​​ ខ្ញុំ​គិត​ថា​ ​Yodsanklai ​​ប្រយុទ្ធ​ក្នុង​​ចម្ងាយ​ជិត​ដោយ​ប្រើ​ក្បាច់​ម៉ាត់។ ​​​ខ្ញុំ​​នៅ​មាន​មន្ទិល​ថា​​ តើ​ប្រើ​ចម្ងាយ​ជិត​​យ៉ាង​ណា​ Petchmorakot ​មាន​ចម្ងាយ​ដៃ​​វែង​ជាង​នោះ»។



Kenta Yamada

Japanese Muay Thai fighter Kenta Yamada with the winner's medal

«Yodsanklai ​​បាន​ប្រឡូក​​ក្នុង​វិសយ​ក្បាច់​គុន​​យូរយារ​​មក​ហើយ និង​ ​ប្រកួត​ជា​មួយ​បរទេស​ជា​ច្រើន។ ​តែ​ពេល​​នេះ​ ​គឺ​ជំនួប​​មិត្ត​រួម​ជាតិ​វិញ​ម្ដង។ ​​ខ្ញុំ​ទស្សន៍ទាយ​ថា​​ Petchmorakot ​នឹង​ល្អ​ជាង និង​ ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ។​ ​​ការ​ទាយ​នេះ​ចេញ​ពី​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​​ពេល​ធ្លាប់​ជួប​ Petchmorakot»។

Kohei “Momotaro” Kodera

Japanese Muay Thai fighter Momotaro

«Yodsanklai ជា​អ្នក​ប្រើ​ដៃ​ឆ្វេង​ដូច​ខ្ញុំ​ដែរ។ ​​​ខ្ញុំ​​បាន​តាម​ដាន​​​រូប​គេ​​ជា​យូរ​មក​ហើយ ​និង​ ​បាន​រៀន​សូត្រ​ច្រើន​ពី​គាត់​អំពី​ការ​ម៉ាត់​​​ជា​មួយ​ហ្កង់​​គុន​ចម្រុះ។ ​បែប​ណា​ក៏​ដោយ​ ​ពេល​នេះ​ខ្ញុំ​គិត​ថា​​តារា​វ័យ​ក្មេង​ពោរពេញ​ដោយ​ជំនាញ​ Petchmorakot ​មាន​​ឱកាស​ច្រើន​ដើម្បី​ឈ្នះ។ ​គេ​ខ្ពស់​ជាង​ និង​ ​ប្រើ​ជំនាញ​ដៃ​ឆ្វេង​ដែរ​ ​ដូច្នេះ​គេ​​មាន​ប្រៀប​ជាង។ ​​ការ​ប្រយុទ្ធ​នៅ​​ខាង​ឆ្វេង​របស់​គេ​​​ល្អ​ខ្លាំង​ណាស់​ និង​ ​មាន​ផែន​ការ​ល្អ​ និង​ ​គេច​ល្អ​ទៀត​ផង»។

«​ពេល​គេ​ប្រកួត​ជា​មួយ​ Kenta Yamada ​គេ​ឈ្នះ​នៅ​ទឹក​ដំបូង​​ ហើយ​បន្ទាប់​មក​ប្រើ​បម្លាស់ទី​ដើម្បី​គេច​រហូត​ដល់​​ទឹក​ចុង​ក្រោយ។ ​​បើ​សិន​ Yodsanklai ​​ចូល​កៀក​ដើម្បី​វ៉ៃ​ ​នោះ​ Petchmorakot ​មាន​ប្រៀប​ដើម្បី​ចាប់​អុក​ជង្គង់​ដោយ​សារ​ខ្ពស់​ជាង​ Yodsanklai​ មិន​ខាន»។

Elliot “The Dragon” Compton

Australian Muay Thai Fighter Elliot Compton throws an uppercut at Matthew Semper's face

«​​នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ!​ ​ Yodsanklai ​​មាន​ជំនាញ​ទាត់​ឆ្វេង​ដ៏​សាហាវ​​​​ដែល​ធ្វើ​ឲ្យ​Petchmorakot ​ត្រូវ​ចូល​​កៀក​ និង​ ​កាន់​តែ​មមាញឹក​។ ​យ៉ាង​ណា​ Yodsanklai​ ​​មាន​កណ្ដាប់​និង​បច្ចេកទេស​មហាសាល​ ដែល​អាច​ចេញ​​លឿនៗ​​បង្ក​ការ​លំបាក​បាន។ ​​ខ្ញុំ​គិត​ថា​ Petchmorakot ​គួរ​បិទ​ក្បាច់​ប្រយុទ្ធ​របស់​ Yodsanklai ​ដូច​​យើង​ឃើញ​ពេល​ប៉ះ​ Petrosyan ​អីចឹង។​ ​​វីរបុរស​រូប​នេះ​ក៏​អាច​ចាប់​ឡើង​ជង្គង់​ និង ​កែង​បាន​ដែរ។ ​​ខ្ញុំ​នៅ​តែ​គិត​ថា​​អ្នក​ឈ្នះ​ គឺ​ Yodsanklai ​ដែល​ពូកែ​ទាត់​ និង​ ​​ម៉ាត់​ដៃ​ធ្ងន់»។

Eko Roni Saputra

Eko Roni Saputra at ONE DAWN OF VALOR

«​ខ្ញុំ​​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​ជា​មួយ​​​ Petchmorakot ​​នា​ក្រុង​ហ្សាការតា​​ ​កាល​​ខែ​​កុម្ភៈ​នៅ​កម្មវិធី​ONE: WARRIOR’S CODE។​ ​​ខ្ញុំ​គិត​ថា​​គេ​​មិន​ទាន់​ដល់​​កម្រិត​កំពូល​ទេ​​នា​គ្រា​នោះ។ ​​យ៉ាង​ណា​ ខ្ញុំ​គិត​ថា Yodsanklai ​នឹង​ឈ្នះ​​ការ​ប្រកួត​នេះ។ ​គាត់​មាន​បទ​ពិសោធន៍​សឹង​មិន​​គួរ​​ឲ្យ​ជឿ ​ហើយ​ខ្ញុំ​បាន​ជួប​គាត់​​ក្នុង​សិក្ខាសាលា​មួយ​នៅ​ក្លិប​ Evolve ​​ឯ​ប្រទេស​សិង្ហបុរី។ ​គាត់​ល្អ​ម៉ាត់​ និង​​​ពូកែ​ជើង​ឆ្វេង​របស់​គាត់​​លឿន​ផង​ដែរ។
«Petchmorakot ​ខ្ពស់​ជាង​ ​តែ​ខ្ញុំ​មិន​​​​គិត​ថា​វា​ជា​បញ្ហា​ទេ​ ព្រោះ​ទម្ងន់​​​ដូច​គ្នា។ ​Petchmorakot ​​​​​នឹង​ព្យាយាម​ទាត់​ជើង​ឲ្យ​ដល់​ក្បាល។​ ​ការ​ប្រកួត​នឹង​ពេញ​ ៥ ​ទឹក។ ​វា​អាស្រ័យ​លើ​បច្ចេកទេស​​ប្រយុទ្ធ និង ​ភាព​អំណត់​ក្នុង​ការ​ប្រកួត​​នេះ»។

“The Terminator” Sunoto

"The Terminator" Sunoto raises the Indonesian flag following his big win
«​វា​នឹង​ទាញ​បាន​ប្រជាប្រិយ​ភាព​ខ្លាំង។ ​ Yodsanklai ​ជា​វីរបុរស​ម្នាក់​​ខណៈ​ដែល​ Petchmorakot ​ជា​ម្ចាស់​ខ្សែ​​ក្រវាត់​ និង​ ​កម្ពស់​មាន​ប្រៀប។ ​​ការ​ប្រកួត​នឹង​​ឈាន​ដល់​វគ្គ​កាត់​សេច​ក្ដី ហើយ​​ Petchmorakot ​​ទំនង​នៅ​ការពារ​ខ្សែ​ក្រវាត់​បាន​ដដែល។ Petchmorakot ​កំពុង​ទទួល​ជ័យជម្នះ​បន្ត​បន្ទាប់ តែ​ ​​Yodsanklai ​ចាញ់​ ២ លើក​ចុង​ក្រោយ។ ​​ជា​ធម្មជាតិ​ គឺ​ ​​នឹង​​ប៉ះ​ពាល់​ទំនុក​ចិត្ត​ដល់​​កីឡាករ​ និង​បាត់​បង់​ការ​តាំង​ចិត្ត។ យ៉ាង​ណា​​ក្ដី​ ​​ខ្ញុំ​គិត​ថា​ Yodsanklai ​នឹង​ព្យាយាម​​​កសាង​ទំនុក​ចិត្ត​ឡើង​វិញ​​ពី​បរាជ័យ​​លើក​មុន»។

“No.1” Nguyen Tran Duy Nhat

Vietnamese Muay Thai striker Nguyen Tran Du Nhat

«​វា​​​ជា​ការ​ប្រកួត​ដ៏​កក្រើក​​ និង​ល្អ​មើល។​ ​​វា​លំបាក​ណាស់​​​​ដើម្បី​​ប្រាប់​ទស្សនៈ​ថា​អ្នក​ណា​ជា​អ្នក​​ឈ្នះ។ Yodsanklai ​មាន​ស្នៀត​កណ្ដាប់​ដៃ​ដ៏​មាន​គ្រោះ​ថ្នាក់​ និង​ ​​គ្រោះ​ថ្នាក់​ខ្លាំង​​​នៅ​រយៈ​ចម្ងាយ​ជិត​ ខណៈ​ដែល​ Petchmorakot ​មាន​បម្លាស់ទី​ល្អ​ និង​ ​​ការ​វាយ​តប​​​វិញ​ល្អ​ដែរ។ ​ដូច្នេះ​​ខ្ញុំ​គិត​ថា​​លទ្ធភាព​ឈ្នះ​ គឺ​ ៥០%​ ម្នាក់។ ​​ខ្ញុំ​មិន​អាច​ទាយ​ថា​អ្នក​ណា​ឈ្នះ​នោះ​ទេ។ ​​​យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​អ្នក​ណា​អាច​ទទួល​ជ័យជម្នះ»។

ចុចអាន ONE Championship Athletes Break Down Rodtang Vs. Petchdam