News

ប្រជុំ​ដោយ​ជើង​ខ្លាំង ONE វិភាគឥត​លាក់​ពី​ជំនួប Rodtang និង​ Petchdam

ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នក​គាំទ្រ​កីឡា​បាន​ទន្ទឹង​​រង់​ចាំ​ការ​ប៉ះ​គ្នា​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight គឺ​កីឡាករ​ Rodtang “The Iron Man” Jitmuangnon និង​ជើង​ខ្លាំង​ Petchdam “The Baby Shark” Petchyindee Academy

ថ្ងៃ​សុក្រ​ ទី​៣១ ខែ​កក្កដា នេះ ទស្សនិកជន​ទូទាំង​ពិភពលោក​នឹង​បាន​ឃើញ​កំពូល​ជើង​ខ្លាំង​​ទាំង​ពីរ​​ត្រូវ​ប្រឈម​មុខ​ដាក់​​គ្នា​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ។ 

អ្នក​ទាំង​ពីរ​បាន​ប៉ះ​គ្នា​លើក​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​សង្វៀន​ធំ​ Rajadamnern Stadium ក្នុង​រាជធានី​បាងកក។ ពេល​នោះ​ Petchdam ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ។

ទោះ​ជា​យ៉ាង​ណា ការ​ជួប​គ្នា​លើក​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ Rodtang ទទួល​បាន​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ទូទាំង​ពិភព​លោក បន្ទាប់​ពី​រូប​គេ​សង​សឹក​«កូន​ត្រី​ឆ្លាម»​បាន​សម្រេច​ដោយ​ពិន្ទុ​វិញ។

គិត​មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​២​ឆ្នាំ​កន្លះ​ហើយ ដែល​ជើង​ខ្លាំង​ទាំង​ពីរ​មិន​បាន​ជួប​គ្នា​​ទើប​តែ​ចុង​ខែ​កក្កដា​នេះ​ អ្នក​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ជា​លើក​ទី​៣​នៅពេលសិស្ស​ក្លឹប​ Jitmuangnon ត្រូវ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់មួយ​ថៃ​ពិភព​លោក​របស់​ខ្លួន ONE Flyweight Muay Thai World Title។

មុន​ពេល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មក​ដល់​​ កីឡាករ​ឆ្នើម​ប្រចាំ​ ONE Championship បញ្ចេញ​ទស្សនៈ​រៀង​ៗ​ខ្លួន​អំពី​ជំនួប​កំពូល​ដណ្តើម​ខ្សែ​ក្រវាត់​នេះ។

កីឡាករ Elliot “The Dragon” Compton

Australian Muay Thai fighter Elliot Compton

«ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ខ្លាំង​ចំពោះ​គូ​នេះ។ ពួក​គេ​ទាំង​ពីរ​ជា​​កំពូល​កីឡាករ​ប្រដាល់​នៅ ONE Super Series»។

«ខ្ញុំ​គិត​ថា ភាព​ខ្លាំង​ និង​រឹង​មាំ​របស់​ Rodtang នឹង​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ក្នុង​ការ​ប្រកួត​នេះ»។

«Petchdam មាន​ទម្ងន់​ជើង​ទាត់​​ល្អ​ និង​ជា​កីឡាករ​មាន​ជំនាញ​ប្រយុទ្ធ​ល្អ ហើយ​​មាន​ប្រៀប​ចម្ងាយ​វ៉ៃ​​​។ ខ្ញុំ​គិត​ថា ប្រសិន​បើ​គេព្យាយាម​វ៉ៃពី​ចម្ងាយ​អាចមានប្រៀប​​លើ​ Rodtang និង​ព្យាយាម​ទាត់នៅ​ខាង​ក្រោម ​ទៅ​លើ​ដង​ខ្លួន និង​ក្បាល អី​ចឹង​អាច​មាន​ផល​ល្អ»។

«ប៉ុន្តែ​ Rodtang នឹង​ធ្វើ​បាន​ល្អ​បំផុត​ដូច​រហស្សនាម​របស់​គេ​គឺ«ជាមនុស្ស​យន្ត» អីចឹង​ខ្ញុំ​គិត​ថថា ទី​បំផុត​យើង​នឹង​បាន​ឃើញកម្រិត​នៃ​ការ​ប្រកួត​ដ៏​ល្អ​បំផុត​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ។ ថាម​ពល កម្លាំង​ស៊ុហ្វ និង​ភាពថេរ​របស់ Rodtang នឹង​មាន​ប្រៀប​ ហើយ​អាចជា​បញ្ហាមិន​ល្អ​សម្រាប់​ Petchdam នៅ​ចុង​ទឹក​»។

កីឡាករ​វៀតណាមរហស្សនាម«លេខ​១» Nguyen Tran Duy Nhat

Vietnamese Muay Thai fighter Nguyen Tran Duy Nhat

«Rodtang មាន​កណ្តាប់​ដៃ​ដ៏​គ្រោះ​ថ្នាក់ ហើយ​គេ​ប្រកួត​ចេញ​ពី​បេះ​ដូង​របស់​គេ។ Petchdam ក៏​ជា​កីឡាករ​ដ៏​ល្អ។ ខ្ញុំ​​អាច​គិត​ស្រមៃ​ថា Rodtang វាយ​សម្រុក​ខ្លាំង និងគៀប​សង្កត់​ទៅ​ Petchdam ខណៈ​ Petchdam នឹង​ព្យាយាម​រក​ចន្លោះ​ប្រហោង​វ៉ៃ​សង​តាម​បច្ចេកទេស»។

កីឡាការិនី Ritu “The Indian Tigress” Phogat

Indian martial artist Ritu Phogat prays before her upcoming bout

«ខ្ញុំ​គិត​ថា គូ​នេះ​​ពិត​ជា​​​ល្អ​មើល។ កីឡាករ​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា វ័យ​ក្មេង និង​ស្រេច​ឃ្លាន​ជ័យជម្នះ​ដូច​គ្នា ហើយ​អ្នក​ទាំង​ពីរ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​នៅ​ពេល​រូប​គេ​ចូលរួម ONE តាំង​ពី​ឆ្នាំ​២០១៨»។

«គូ​នេះ​នឹងរំជើប​រំជួល​ខ្លាំង។ Rodtang មិន​ដែល​ចាញ់​សោះ​នៅ ONE ប៉ុន្តែ​ Petchdam ក៏​ស្រេក​ឃ្លាន​ដើម្បី​នាំ​មុខ​ដៃ​គូ​ដែរ។ ប្រសិន​បើ​សួរ​ខ្ញុំ ខ្ញុំ​នឹង​ឆ្លើយ​ថា គូ​នេះ​ល្អ​ដូច​គ្នា។ អ្នក​ទាំង​ពីរ​មាន​ភាគ​រយ​ឈ្នះ​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​ជ្រើស​រើស​យក Petchdam ពី​ព្រោះ​គាត់​ជា​អ្នក​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់»។

ជើង​ខ្លាំង​ជប៉ុន Kohei “Momotaro” Kodera

Petchdam Petchyindee Academy consoles Momotaro are their fight in January 2020

«ខ្ញុំ​ជា​កីឡាករ​ទម្ងន់ flyweight ម្នាក់​ដែរ ដូច្នេះ​គូ​នេះ​ទាក់​ទាញ​ខ្ញុំ​ខ្លាំង​​បំផុត»។

«ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​វ៉ៃ​៥​ទឹក ហើយ​​វា​ដូចជា​ច្បាប់​របស់​​​ប្រដាល់​មួយ​ថៃ​ដែរ។ ដូច្នេះ​ខ្ញុំ​គិត​ថា Petchdam ដែល​ល្អ​វ៉ៃរបៀបស្តង់ដារមួយ​ថៃ​នឹង​មាន​ប្រៀប។  ខ្ញុំ​ក៏ធ្លាប់​វ៉ៃ​ជា​មួយ Petchdam អីចឹងខ្ញុំក៏​បាន​ស្គាល់​ភាព​ខ្លាំង​ និង​ជំនាញ​របស់​គេ»។

«Rodtang ជា​កីឡាករ​ដើរ​ចូល​វ៉ៃ​​ដ៏​អស្ចារ្យ។ ប្រសិន​បើ​ Rodtang អាច​រក​ពិន្ទុ​បាន​ច្រើន​​នៅ​ដើម​ទឹក វា​នឹង​មាន​អ្វី​ប្រែ​ប្រួល​បន្ទាប់»។

តារា​ក្បាច់​គុន​ជប៉ុន Taiki “Silent Sniper” Naito

អសJapanese Muay Thai fighter Taiki Naito

«ខ្ញុំ​ពិត​ជា​​នៅ​មិន​ស្ងៀម​ចង់​ឃើញ​ការ​ប៉ះ​គ្នា Rodtang និង​ Petchdam ណាស់ ដោយ​សារ​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​ទម្ងន់​ដូច​ខ្ញុំ​ដែរ»។

«Rodtang ខ្លាំង ដែល​នរណាៗ​​ក៏​សរសើរ​គាត់​ដែរ។ ខ្ញុំ​ក៏​បាន​តាម​ដាន Petchdam មុន​ពេល​គាត់​ចូល​វ៉ៃ​នៅ  ONE។ ខ្ញុំ​គិត​ថា យើង​នឹង​ទស្សនាការ​ប្រកួត​មួយ​ដែល​មាន​ជើង​ខ្លាំង​ថៃ​ទាំង​ពីរ​នាក់វ៉ៃ​គ្នា»

«មនុស្ស​មួយ​ចំនួន​ទាយ​ថា Rodtang នឹង​ឈ្នះ ប៉ុន្តែ​ខ្ញុំគិត​ថា ប្រសិន​បើ​ Petchdam រក្សា​ជំហរ​បាន​ល្អ ​រូប​គេ​អាច​មាន​ឱកាស​ឈ្នះ។ ខ្ញុំ​គិត​ថា គន្លឹះ​សំខាន់​ក្នុង​ការ​ប្រកួត​នេះ​គឺ​ការ​គ្រប់​គ្រងគម្លាត​វ៉ៃ​គ្នា»។



កីឡាករ Eko Roni Saputra

Indonesian mixed martial artist Eko Roni Saputra

«សម្រាប់​ខ្ញុំ​ពិបាក​ទាយ​ណាស់​ថា នរណា​ឈ្នះ។ នៅ​លើ​សង្វៀន រឿង​អី​អាច​កើត​ឡើង​ដែរ។ Rodtang មាន​កម្លាំង​ខ្លាំង ប៉ុន្តែមិន​ប្រាកដ​ថា តែង​តែ​ឈ្នះ​គ្រប់​ពេល​នោះ​ទេ។ ខ្ញុំ​​ពិត​ជា​មិនអាច​​ប្រាប់​ថា​ នរណា​ឈ្នះ ប៉ុន្តែ​ការ​ប្រកួត​​នេះ​នឹង​អស្ចារ្យ»។

«Rodtang មាន​កម្លាំង​ស៊ុហ្វ និង​ធន់​ល្អ ប៉ុន្តែ​មិន​មែន​​មាន​ន័យ​ថា ស៊ូ​ទ្រាំ​នឹង​កណ្តាប់​ដៃ​ទាំង​អស់​របស់ Petchdam នោះ​ទេ។ គូ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ពី​ព្រោះ​អ្នក​ទាំង​ពីរ​ជា​កីឡាករ​ថៃ​ដូច​គ្នា។ ខ្ញុំ​គិត​ថា ពួក​គេ​ស្ថិត​ក្នុង​ចំណោម​កំពូល​កីឡាករ​ថៃ​នា​ពេល​បច្ចុប្បន្ន​នេះ ហើយ Petchdam ក៏​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight»។

«Petchdam ក៏​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ខ្លាំង​ដែល​រូប​គេ​ធ្លាប់​ឈ្នះ​​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ ONE Flyweight។ Rodtang មាន​កម្លាំង​ស៊ុហ្វ​ខ្លាំង ហើយ​ខ្ញុំ​គិត​ថា Petchdam នឹង​ព្យាយាម​រក្សា​គម្លាត​ ពី​ព្រោះ​បើ​នៅ​កៀក​គឺ​ Rodtang មាន​ប្រៀប»។

ជើង​ខ្លាំង​ជប៉ុន Yuta Watanabe

Japanese Muay Thai Fighter Yuta Watanabe throws a body kick

«គូ​នេះ​នឹង​មាន​ចម្ងល់​តែ​តែ​មម្យ៉ាង​គឺ​​​គម្លាត​គ្នា។ Rodtang តែង​តែ​ដើរសម្រុក​ចូលជា​មួយ​នឹង​កណ្តាប់​ដៃរបស់​គេ»។

«ខ្ញុំ​គិត​ថា ដើម្បី​ទប់​ទល់​នឹង​របៀប​វ៉ៃ​របស់​ Rodtang កីឡាករ Petchdam ត្រូវ​តែ​រក្សា​ជំហរ​ឲ្យ​ឆ្ងាយ​ និង​វ៉ៃ​តាម​បច្ចេកទេស។ ខ្ញុំ​គិត​ថា Petchdam អាច​ឆក​យក​ឱកាស​នេះ​បាន​ឬ​អត់ អាស្រ័យ​លើ​គេ​​ចេះ​ល្បិច​បញ្ឈប់ Rodtang ដែល​ពូកែ​សម្រុក​ចូល​វ៉ៃ»។

កីឡាករ​ជប៉ុន Kenta Yamada

Japanese Muay Thai Fighter Kenta Yamada makes his entrance

«ពេល​ពួក​គេ​ជួប​គ្នា​កន្លង​មក​ Petchdam ល្អ​ជាង និង​ឈ្នះ។ គាត់អាច​ទប់​ទល់​នឹង​កណ្តាប់​ដៃ​របស់​ Rodtang តាម​រយៈ​​ការ​ទាត់​ចេញ»។

«វា​តាំង​ពី​៣​ឆ្នាំ​មុន​ពេល​ប៉ះ​គ្នា​លើក​ទី​១ ហើយ​របៀប​វ៉ៃ​របស់​ពួក​គេ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ដូច្នេះ​ខ្ញុំ​គិត​ថា ការប៉ះ​គ្នា​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ។ យ៉ាង​ណា លើក​នេះ វ៉ៃ​ពាក់​ស្រោម​ដៃ​គុន​មច្រុះ និង​ក្រោម​ច្បាប់ ONE Super Series »។ 

«គន្លឹះ​សំខាន់​ក្នុង​ការ​ប្រកួត​នេះ​គឺ តើ​ Petchdam ត្រូវ​ដោះ​ស្រាយ​នឹង​កណ្តាប់​ដៃ Rodtang បែប​ណា»។

កីឡាការិនី Priscilla Hertati “Thatie” Lumban Gaol

Indonesia's Priscilla Hertati Lumban Gaol walks to the ring with the flag

«ខ្ញុំ​គិត​ថា គូ​នេះ​​នឹង​កក្រើក​ខ្លាំង ពី​ព្រោះ​អ្នក​ទាំង​ពីរ​ក្មេង​ដូច​គ្នា។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់ Petchdam ហើយ​គាត់​​ក៏​វ៉ៃ​ល្អ​ដែរ។ ប៉ុន្តែ​លើស​ពី​នេះ​ទៀត​នោះ គាត់​ក៏​ជា​កីឡាករ​ល្អ​ម្នាក់ ទោះ​ជា​ពេល​ប្រកួត​ជា​មួយ Momotaro ទន់​ជ្រាយ​តិច​តូច»។

«ការ​ប្រកួត​នេះ​នឹង​តឹង​តែង​សម្រាប់​អ្នក​ទាំង​ពីរ​​ពី​ព្រោះ Petchdam ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​​ឃីកបុកសីង​ពិភព​លោក ONE Flyweight អីចឹង​គាត់​ក៏​មាន​ស្មារតី​ខ្ពស់។ Rodtang នឹង​ព្យាយាម​ការពារ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Title ខណៈ​ Petchdam ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បាន​ខ្សែ​ក្រវាត់»។

«មាន​ករណី​ច្រើន ម្នាក់​ការពារ​ខ្សែ​ក្រវាត់ ពី​ព្រោះ​អ្នក​ការពារ​ពិត​ជា​ពិបាក​ណាស់។ អីចឹង​ហើយ​ Rodtang នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង»។

«ខ្ញុំ​​សង្ឃឹម​ថា អ្នក​ទាំង​ពីរនឹង​បង្ហាញ​បច្ចេកទេស​អស់។ ខ្ញុំ​សង្ឃឹម​ថា Rodtang នឹង​មិន​រុញ​រា​​ទេ ពី​ព្រោះ​រូប​គេ​ខ្លាច​​បាត់​ខ្សែ​ក្រវាត់។ ខ្ញុំ​ចង់​ឃើញ​អ្នក​ទាំង​ពីរ​បង្ហាញ​​អស់​ក្បាច់ អីចឹង​យើង​អាច​រៀន​ពី​ពួក​គេ។ ខ្ញុំ​គិត​ថា Rodtang នឹង​ពុះ​កញ្ជ្រោល​ខ្លាំង»។

កីឡាករ “The Terminator” Sunoto

Indonesian mixed martial artist "The Terminator" Sunoto takes a knee

«គូ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​​ដែល​សម​ជា​គូ​ឯក»។

«ទោះ​ជា​ពួក​គេ​ជា​កីឡាករ​ថៃ​ដូច​គ្នា និង​​ធ្លាប់​ស្គាល់​គ្នា​ច្បាស់​ក៏​ដោយ ក៏​ពួក​គេ​នឹងមិនលាក់​កម្លាំង​ទេ»។

«បើ​និយាយ​ពី​បច្ចេកទេស​វិញ ខ្ញុំ​គិត​ថា Petchdam ល្អ​កណ្តាប់​ដៃ​ជាង។​ គាត់​នឹង​ព្យាយាម​ទាត់​ច្រើន និង​ចលនា​បំលាស់​ទី​ច្រើន ខណៈ Rodtang ដូច​ជា​ដំរី​ចុះ​ព្រេង​ទៅ​មុខ​រហូត។ ខ្ញុំគិត​ថា Rodtang មាន​ស្មារតី​ជា​អ្នក​ប្រយុទ្ធ​ល្អ​ជាង»។

«Rodtang នឹង​ព្យាយាម​វ៉ៃ​លុក​​បែក​ចិត្ត​សាស្ត្រ​ខ្លាំងលើ Petchdam ដែល​អាច​​មាន​អារម្មណ៍​ប្រែ​ប្រួល។ គាត់​ព្យាយាម​ដេញ​វ៉ៃ ហើយ​ស្មារតី​របស់ Petchdam អាច​មិន​នឹង​ណ៎»។

ជើង​ខ្លាំង Josh “Timebomb” Tonna

Australian Muay Thai athlete Josh Tonna punches Andy Howson

«ល្បឿន​ទាត់​របស់ Petchdam អាច​ពិបាក​ទប់​ស្កាត់​នឹង​ការ​ពុះ​កញ្ជ្រោលបោក​បុក​របស់ Rodtang»។

«អ្នក​ទាំង​ពីរ​មាន​របៀប​វ៉ៃ​ពិបាក​ផ្តួល​ដូច​គ្នា។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្នក​ដែល​មាន​​ភាព​អន់​ធន់​ខ្លាំង​ក្នុង​ការ​ហ្វឹកហាត់​នឹង​មាន​ប្រៀប​នារាត្រី​នោះ។ យ៉ាង​ណា សម្រាប់​ខ្ញុំ​ទុក​ចិត្ត​លើ Rodtang»។

Read more: 5 Reasons Why You Can’t Miss ONE: NO SURRENDER