News

Nguyen ​ចង់​សង​សឹក​​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​​ Le​ ​ប៉ុន្តែ ​ត្រូវ​ឆ្លង​កាត់​ Tonon ​ជា​មុន​សិន

ឆ្នាំ​២០២០​​ ​មិន​បាន​ដើរ​ទៅ​តាម​ផែន​ការ​​របស់​​ Martin “The Situ-Asian” Nguyen ​នោះ​ទេ​ ប៉ុន្តែ​ ​​ដាច់​ខាត​ត្រូវ​តែ​បំពេញ​ចន្លោះ​ខ្វះខាត​ ​​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ featherweight ​ត្រលប់​មក​វិញ។ ​

កូន​កាត់​វៀតណាម​-អូស្ត្រាលី​​របូត​ខ្សែ​ក្រវាត់​ ONE Featherweight ​ដោយ​ថ្វី​ដៃ​​​​កូន​​កាត់​វៀតណាម-អាមេរិក​ Thanh Le ​នៅ​ក្នុង​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ​កាល​ខែ ​តុលា​ ​ហើយ​ Nguyen ​បញ្ចប់​ឆ្នាំ​មិន​ល្អ​ ក្រោយ​គ្រង​ខ្សែ​ក្រវាត់​នេះ​​ជា​លើក​ដំបូង​តាំង​ពី​ឆ្នាំ​ ​២០១៧​ មក។​​

នៅ​ក្នុង​​បទ​សម្ភាសន៍​ផ្ដាច់​មុខ​ “The Situ-Asian” ​បាន​រំលឹក​អំពី​ការងារ​​រយៈ​ពេល ​១២ ខែ​ មក​​នេះ​, ​ទទួល​ស្គាល់​មេរៀន​​ឆ្នាំ​ចាស់​, ​និង​ ដាក់​ផែន​ការ​​ត្រលប់​ដល់​កម្រិត​កំពូល​វិញ​នៅ​ឆ្នាំ​នេះ។ ​

ONE Championship: ​តើ​សុខ​ទុក្ខ​យ៉ាង​ណា​សម្រាប់​ជីវិត​​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ? ​តើ​អ្វី​ដែល​ ​Martin Nguyen​​ ​បាន​រៀន​សូត្រ​ដោយ​ខ្លួន​​ឯង​សម្រាប់​​ឆ្នាំ​ចាស់?

Martin Nguyen: ​វា​ជា​រឿង​ដ៏​​វិល​មុខ​មួយ! ​​​​ខ្ញុំ​ត្រូវ​កក់​​កៅ​អី​ឡើង​​ការពារ​ខ្សែ​ក្រវាត់​​ទល់​នឹង​ Thanh Le​ នៅ​ដើម​ឆ្នាំ។ ​ហើយ​ខ្ញុំ​បាន​ចាក​ចេញ​ពី​គ្រួសារ​​ដើម្បី​ទៅ​ហ្វឹកហាត់​​ត្រៀម​​រយៈ​ពេល​៣​ ​ខែ​​​នៅ​ក្លិប​ [Sanford MMA ​ក្នុង​រដ្ឋ​ផ្លរីដា ​សហរដ្ឋ​អាមេរិក] ។ ​បន្ទាប់​មក​ទៀត​ ​​​ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា​​​ការ​ប្រកួត​មិន​ទាន់​កើត​ឡើង​ទេ​ ហើយ​ខ្ញុំ​ត្រូវ​ត្រលប់​​ទៅ​អូស្ត្រាលី​​ និង​​ ដាក់​ឲ្យ​នៅ​ដោយ​ឡែក។ ​

​ស្ថានភាព​​ កូវីដ-១៩​​ ​បាន​ធ្វើ​ឲ្យ​​អ្នក​រាល់​គ្នា​​ស្ថិត​ក្នុង​ភាព​លំបាក ហើយ​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​ចិត្ត​​នៅ​ពេល​បិទ​​ព្រំដែន និង​​ការ​រឹត​បណ្ដឹង​​ការ​ដើរ​ហើរ​ជាង​ដើម។ ​ប៉ុន្តែ​វា​ជា​ការ​តស៊ូ​ដ៏​អស្ចារ្យ។ ​​ក្នុង​នាម​ជា​មនុស្ស​ជាតិ​ ​​យើង​បាន​​រៀន​សម្រប​ខ្លួន​ និង​ ​​រួម​គ្នា​ទប់​ស្កាត់​មេរោគ​សាហាវ​នេះ។ ​

​ដំបូង​ឡើយ​ ​​ខ្ញុំ​គ្រាន់​តែ​អាច​ហ្វឹកហាត់​នៅ​​ក្នុង​ផ្ទះ​ខ្ញុំ​ និង​ត្រូវ​ពាក់​ម៉ាស់​ការពារ​មេរោគ​ផង។ ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​​ច្រើន​បំផុត​ គឺ ខ្ញុំ​មិន​បន្ទោស​លើ​​បញ្ហា​ច្រើន​ពេក​​ទេ។ ​​​តែ​ដាក់​សំណួរ​ថា​ ហេតុ​អ្វី​មិន​អាច​ផ្លាស់​ប្ដូរ​បាន? ​​​អ្នក​ត្រូវ​តែ​ឆ្ពោះ​ទៅ​មុខ, ​សម្រប​តាម​ស្ថានភាព, និង​ ​ត្រូវ​តាំង​ចិត្ត​​​ដាក់​កាយ​លើ​ផែន​ការ​បន្ទាប់។ ​

ONE: ​អ្វី​ទៅ​ជា​​ផែន​ការ​អាទិភាព​ ​​ក្នុង​ការ​ត្រលប់​មក​សង្វៀន​វិញ?

MN: ​បាទ! ​សុខភាព​របស់​គ្រួសារ​​​​ខ្ញុំ​ គឺ​ជា​អាទិភាព​ចម្បង​​ទោះ​មាន​រឿង​អី​កើត​ឡើង​ក៏​ដោយ។ ​​យើង​ពិត​ជា​​មាន​សំណាង​ណាស់​ដែល​ អត់​មាន​សមាជិក​គ្រួសារ​​ណា​​ម្នាក់​ឆ្លង​​កូវីដ-១៩ ​នោះ​ទេ​ ​ហើយ​សាច់​ញាតិ​​ ឬ ​សមាជិក​ក៏​អត់​មាន​ឆ្លង​ដែរ។ ​​​អ្នក​ជិតស្និទ្ធ​​​បំផុត​ដែល​​ខ្ញុំ​ស្គាល់​ គឺ Aung La N Sang  ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ [ONE Light Heavyweight World Champion និង​ជា​មិត្ត​រួម​​ក្លិប​ Sanford MMA ] ​និង​​ទៅ​ហ្វឹកហាត់​នៅ​​ផ្លរីដា​ ដូច​គ្នា។ ​អ្វី​ៗ​គឺ​ត្រូវ​ធ្វើ​អនាម័យ​គ្រប់​ពេល។ ​​

សមាជិក​ក្រុម​ទាំង​អស់​​ឆ្លង​កូវីដ-១៩ ​ហើយ​ខ្ញុំ​ពិត​ជា​ភ័យ​ខ្លាច​​ ​​​ពេល​ទៅ​ទី​នោះ​។ ​ប៉ុន្តែ រយៈ​ ៩​សប្ដាហ៍​ដែល​ខ្ញុំ​​នៅ​ទី​នោះ​ ​ខ្ញុំ​ពិត​ជា​មិន​មាន​សុវត្ថិភាព​ឡើយ។ ​​​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ក្នុង​មនុស្ស​ពីរ​បី​នាក់​ដែល​មិន​ឆ្លង​កូវីដ-១៩។

​ពេល​ត្រលប់​ទៅ​អូស្ត្រាលី​វិញ​ ​ប្រព័ន្ធ​សុខភាព​​នៅ​ទី​នោះ​ល្អ​ប្រសើរ​ និង​ទប់​ទល់​បាន។ ​មាន​មនុស្ស​តិចតួច​​ដែល​ឆ្លង​​មេរោគ​ដោយ​សារ​ពួក​គេ​មិន​សូវ​ខ្វល់។ ​ប៉ុន្តែ​ ​​ផ្នែក​សុខាភិបាល​​អូស្ត្រាលី​បាន​ឆ្លើយ​តប​ទាន់​ពេល។​ ​ខ្ញុំ​អរគុណ​ដល់​​ព្រះ​​ជា​ម្ចាស់​ដែល​​គ្មាន​នរណា​ម្នាក់​ពី [​​គ្រួសារ​របស់​ខ្ញុំ​] ​ឆ្លង​មេរោគ​នេះ​។ ​

Thanh Le fights Martin Nguyen at ONE: INSIDE THE MATRIX on Friday, 30 October

ONE: ​អ្នក​​បាន​ចាក​ចេញ​ទៅ​ Florida ​បន្ទាប់​ពី​ការ​​បោះ​ជំរំ​ហ្វឹកហាត់​ដំបូង​ដោយ​មិន​ទាន់​ទទួល​ការ​ប្រកួត​​ហើយ​បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​ម្ដង​ទៀត។ ​ ​តើ​អ្នក​គិត​​យ៉ាង​ណា​ បើ​សិន​មិន​បាន​ប្រកួត​ទៀត​ដោយ​សារ​តែ​ កូវីដ-១៩?

MN: ​មួយ​រយ​ភាគ​រយ! ​វា​ជា​រឿង​ដែល​អាច​កើត​មាន។ ​​ពី​មុន​អត់​មាន​​​​កូរ៉ូណា​ ដល់​ពេល​តេស្ត​មុន​ប្រកួត​ពីរ​ថ្ងៃ​​​ឆ្លង​កូវីដ-១៩​ ក៏​មាន។ ​​អ្វី​ដែល​បារម្ភ​ គឺ ​ការ​​​ឆ្លង​កូវីដ-១៩ ​​ដូច្នេះ​ការ​ប្រកួត​របស់​ខ្ញុំ​ជា​មួយ Thanh Le ​បា​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់។ ​Aung La ​និង​ ​ខ្ញុំ​ ​ជា​គូ​ឯក​ និង​ គូ​ឯក​រង​ កាល​នោះ​ ហើយ​យើង​ទាំង​ពីរ​ត្រូវ​បាន​គេ​ប្រាប់​ថា​មិន​អាច​ប្រកួត​បាន។ ​

​​ខ្ញុំ​គិត​ថា​ការ​ប្រកួត​របស់​យើង​អាច​​ផ្អាក​​ដោយ​សារ​បញ្ហា​នេះ។ ​វា​លំបាក​ណាស់។ ​​យ៉ាង​ណា​វា​​បទ​ពិសោធន៍​​នៃ​ជីវិត​ ដែល​យើង​មិន​អាច​ប្ដូរ​​បាន។ ​​

​បើ​សិន​មិន​មាន​ឧបសគ្គ​កើត​ឡើង​ អ្នក​មិន​អាច​​រីកចម្រើន​បាន​ទេ។ ​អ្នក​ច្បាស់​ជា​នៅ​​នឹង​មួយ​កន្លែង​។ ​​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​បង់​ខ្សែ​ក្រវាត់ ​និង​ ​​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​​ដណ្ដើម​ខ្សែ​ក្រវាត់​មក​វិញ​ផង​ដែរ។



ONE: ​ការ​ប្រកួត​បាន​បញ្ចប់​​កាល​ខែ​ តុលា។ ​ ​​តើ​មាន​មតិ​អ្វី​ចំពោះ​លទ្ធផល​កន្លង​ទៅ ​និង​ផែន​ការ​យក​លទ្ធផល​យ៉ាង​ណា?

MN:  ​បើ​មើល​ត្រលប់​ថយ​ក្រោយ​ ​ខ្ញុំ​ទទួល​ស្គាល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ និង​អ្វី​ដែល​​មិន​ត្រូវ​​តាម​ផែន​ការ​របស់​​ខ្ញុំ។ ​​ខ្ញុំ​​ធ្វើ​មិន​បាន​ល្អ​ដូច​ការ​គ្រោង​ទុក​​​ចំពោះ​​​អ្វី​ដែល​ខ្ញុំ​បាន​​ធ្វើ​ការងារ​​រយៈ​ពេល​​៩​សប្ដាហ៍​ចុង​ក្រោយ​នេះ​ទេ។ ​​ក្នុង​នោះ​ រយៈ​ពេល​មួយ​សប្ដាហ៍​ជួប​រឿង​អាក្រក់​ និង​​ត្រូវ​ដាក់​ដោយ​ឡែក​នៅ​សិង្ហបុរី​​រយៈ​ពេល ២៣​ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ​​ខ្ញុំ​ពិត​​ជា​តឹងតែង​ ។ ​វា​​ជា​លើក​ដំបូង​ក្នុង​ជីវិត​របស់​ខ្ញុំ។ ​

​ក្នុង​សប្ដាហ៍​ប្រកួត​ជា​​រឿង​​ព្រួយ​បារម្ភ​​​ជាង​គេ​ ​​​ព្រោះ​អ្វី​ៗ​មិន​ទៀង​ដោយ​សារ​ស្ថានភាព​បច្ចុប្បន្ន។ ​ខ្ញុំ​គិត​ច្រើន​អំពី​ការ​ប្រកួត។ ​ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ ពេល​មិន​អាច​ធ្វើ​​រឿង​ល្អ​ៗ​ដូច​ការ​គ្រោង​ទុក។ ​ខ្ញុំ​មិន​អាច​រក្សា​តំណែង​ខ្សែ​​ក្រវាត់​បាន។ ​​ខ្ញុំ​ចង់​សម្រុក​ចូល​ និង​ បោះ​កណ្ដាប់​ដៃ​ដើម្បី​យក​ឈ្នះ​​នា​គ្រា​នោះ។

​ខ្ញុំ​មិន​ដែល​ប្រកួត​​ដូច​ពេល​​នោះ​ទេ។ ​​ខ្ញុំ​​ចូល​ទាំង​មិន​គិត​។ ​​ប៉ុន្តែ​ វា​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ ​គេ​​មក​ដើម្បី​ឈ្នះ ​ហើយ​ខ្ញុំ​មក​ដើម្បី​ប្រកួត​។​ ​នោះ​ហើយ​​ជា​រឿង​ខុស​ប្លែក​គ្នា។

​កណ្ដាប់​ដៃ​​របស់​គេ​មក​ចំ​មុខ​​ខ្ញុំ​។ ​ខ្ញុំ​អាណិត​ខ្លួន​ឯង​ពេល​ [​រង​បរាជ័យ​] ​បែប​​នេះ ​(​ចាញ់​សន្លប់​) និង​មិន​អាច​​រក្សា​ខ្សែ​ក្រវាត់​​បាន។ ​​យ៉ាង​ណា​ក្ដី ​ខ្ញុំ​រំពឹង​ថា​​អាច​​ត្រលប់​មក​រក​ភាព​​ខ្លាំង​ឡើង​វិញ​​ ក្រោយ​ចាញ់​ការ​ប្រកួត​នោះ​។ ​ខ្ញុំ​សំងំ​ធ្វើ​ការ​ងារ​​ដោយ​ស្ងាត់​ស្ងៀម​​។​ ​ពេល​ខ្ញុំ​​សង​សឹក​ ​​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ឃើញ។

Martin Nguyen drops his ground strikes at ONE: DAWN OF HEROES.

ONE: ​​អ្នក​បាន​​គ្រប់គ្រង​ខ្សែ​​ក្រវាត់​យ៉ាង​យូរ។ ​​មុន​ឈាន​ដល់​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី ​តើ​ MN ​ចង់​ជួប​តារា​កំពូល​ម្នាក់​ Garry Tonon ឬ ​យ៉ាង​ណា?

MN: ​គោល​ដៅ​របស់​ខ្ញុំ​ ​គឺ​​​ឡើង​សង​សឹក។ ​វា​ពិត​ជា​មាន​ន័យ​ដែល​ខ្ញុំ​អាច​កាន់​ខ្សែ​ក្រវាត់​​រហូត​ដល់​ ៣ ​ឆ្នាំ​ និង​​ ការ​ពារ​បាន​រហូត​ដល់​ ៤ ​ដង។ ​​ដូច្នេះ​​​ ខ្ញុំ​ច្បាស់​ជា​ចង់​សងសឹក​នឹង​ Thanh Le។ ​ប៉ុន្តែ​​មិន​ជា​បញ្ហា​ទេ​ដែល​ខ្ញុំ​អាច​​ជួប​ Garry Tonon ​ឬ​ ​ONE ​ចង់​ឲ្យ​ខ្ញុំ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​តែ​ម្ដង​ក៏​បាន។ ​​​​យ៉ាង​​ណា​ក្ដី​ ​​ខ្ញុំ​ចង់​ជួប​​ Tonon ​ជា​មុន​សិន​ ​មុន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​មក​វិញ។

​​​​ខ្ញុំ​ត្រលប់​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​​ត្រៀម​ម្ដង​ទៀត​ ។ ​ដូច្នេះ​ ​​មិន​យូរ​ប៉ុន្មាន​ ខ្ញុំ​នឹង​ឡើង​ទៅ​ប្រកួត​សង​សឹក​ជា​មួយ​ Le​។ ​​​យើង​នឹង​បាន​ឃើញ​ភាព​រីកចម្រើន​របស់​ខ្ញុំ​ថា​ល្អ​កម្រិត​ណា​ពេល​ត្រលប់​មក​វិញ។

ONE: ​ឥឡូវ​នេះ​ MN ​ត្រលប់​ទៅ​ហ្វឹកហាត់​វិញ​ហើយ​។ ​យល់​យ៉ាង​ណា​ចំពោះ​ពេល​ហ្វឹកហាត់​ ហើយ​ ​តើ​ពេល​ណា​អាច​​ត្រលប់​​មក​សង្វៀន​វិញ?

MN: ​ខ្ញុំ​រំពឹង​ថា​អាច​ឡើង​សង្វៀន​វិញ​នា​ខែ ​មីនា​។ ​ជា​ទូទៅ​ខ្ញុំ​បាន​ចំណាយ​ពេល​​ពី ​៣ ​ទៅ​ ៤​សប្ដាហ៍​​ដើម្បី​រៀប​ចំ​​​​ខ្លួន​​ [​នៅ​ស៊ីដនី], ​បង្កើន​កម្លាំង​ស្ទុះ​,​ ​​ហើយ​បន្ទាប់​មក​​ទៅ​ហាត់​នៅ​ផ្លរីដា។ ​ប៉ុន្តែ​ ពេល​នេះ​ខ្ញុំ​រំពឹង​ថា​អាច​ដណ្ដើម​ខ្សែ​ក្រវាត់​មក​វិញ។

​កាល​លើក​មុន​ ​ខ្ញុំ​ហ្វឹកហាត់​ទី​នោះ​រយៈ​ពេល​៨​សប្ដាហ៍​ពេញ​ ។​ ​​ពេល​នេះ​ ខ្ញុំ​ចេញ​ទៅ​ហាត់​រយៈ​ពេល ​៤​សប្ដាហ៍​ដើម្បី​​ពង្រឹង​អ្វី​ៗ​គ្រប់​យ៉ាង​ ​ហើយ​​បន្ទាប់​មក​ដល់​​សប្ដាហ៍​ប្រកួត។ ​ ​ខ្ញុំ​សង្ឃឹម​ថា​​នឹង​ទទួល​បាន​ការ​​ប្រកួត​នៅ​ខែ មីនា​ ខាង​មុខ។ ​

Martin Nguyen celebrates his TKO victory at ONE: DAWN OF HEROES.

ចុចអាន: ONE Championship Stars Recall Their Favorite Memories From 2020