Mixed Martial Arts

Moraes ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើលពេល​ផ្ដួល​ Johnson ឲ្យ​សន្លប់​ដើម្បី​រក្សា​ខ្សែ​ក្រវាត់

អ្នកលេងគុនចម្រុះសញ្ជាតិប្រេស៊ីល Adriano “Mikinho” Moraes នៅតែរក្សាខ្សែក្រវាត់ ONE Flyweight World Champion របស់ខ្លួនដដែលក្រោយផ្ដួល Demmetrious “Mighty Mouse” Johnson ឲ្យសន្លប់ត្រឹមទីកទី២ នៅព្រឹត្តិការណ៍ ONE on TNT I នាព្រឹកថ្ងៃព្រហស្បតិ៍ទី ៨ ខែ មេសានេះ ដែលជាការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍នៅអាមេរិកលើកដំបូង (ប្រកួតនៅសិង្ហបុរី)។

លើស​ពី​នេះ​ទៅ​ទៀត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight ​បាន​​ផ្ដួល​ Johnson ​​ឲ្យ​​សន្លប់​​លើក​ដំបូង​ក្នុង​អាជីព​លើក​ដំបូង។

 

គ្រាន់តែស្នូរជួងចាប់ផ្ដើមអ្នកទាំងពីរចាប់ផ្ដើមស្ទាបស្ទង់ដោយឈរវ៉ៃពីចម្ងាយប្រមាណ ២ នាទី មុនចាប់អុកគ្នាមួយប្រាវ និង ប្រើក្បាច់ឃ្លេទៅមកនៅ ២ នាទីចុងក្រោយ។ យ៉ាងណាក្ដី សល់ប៉ុន្មានវិនាទីមុនចប់ការប្រកួត “Mikinho” មានឱកាសនៅពីលើរហូត។

ពេលចាប់ផ្ដើមទឹកទី២ កីឡាករទាំងពីរនៅតែចំណាយពេលវ៉ៃប្រយោលដដែលដោយខ្លាចរអារៀងៗខ្លួនមិនហ៊ានចូលទេត្រឹមពីរនាទីដំបូង។ មិនយូរប៉ុន្មាន DJ ក៏បានចូលដើម្បីផ្ដួលម្ចាស់ខ្សែក្រវាត់ក្នុងបំណងប្រុងឃ្លេសម្លាប់។ ប៉ុន្តែភ្លាមៗនោះ “Mikinho” បែរមានជំហរនៅពីលើ ឬ ជំហរមានប្រៀបដែលអាចអុកជង្គង់ “Mighty Mouse” ត្រូវយ៉ាងដំណំមួយជង្គង់ និងហក់ទៅបន្ថែមឆ្វេងស្ដាំរហូតដល់អាជ្ញាកណ្ដាលចូលទៅបញ្ឈប់ការប្រកួតតែម្ដងត្រឹមនាទីទី ២:២៤ នៃទឹកទី២។ នេះជាការក្ដោបខ្សែក្រវាត់ ONE Flyweight World Title លើកទី ៧ របស់ “Mikinho” និងកាន់ខ្សែក្រវាត់នេះយូរជាងគេក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship។

“Mikinho” បានថ្លែងពេលចប់ការប្រកួតថា៖«អរគុណដល់អ្នកគាំទ្រ អរគុណគ្រូបង្វឹករបស់ខ្ញុំ និងក្រុមការងារបស់ខ្ញុំ។ ខ្ញុំអត់មានពាក្យអ្វីពិពណ៌នាក្រៅពីនេះទេ។ ពួកគាត់ប្រឹងរកយុទ្ធសាស្ត្រថ្មីៗសម្រាប់ខ្ញុំដើម្បីប្រកួតទល់ DJ។ វាជាយុទ្ធសាស្ត្រល្អបំផុតសម្រាប់ខ្ញុំដើម្បីបញ្ចប់ DJ។ ខ្ញុំពិតជារំភើបខ្លាំងណាស់។ ខ្ញុំធ្វើការងារខ្លាំងសម្រាប់ជំនួបនេះ ។ ខ្ញុំតែងតែធ្វើឲ្យការប្រកួតខុសប្លែកជានិច្ច»។

គួរដឹងថា ក្រោយការពារខ្សែក្រវាត់បាន Adriano Moraes កើនកំណត់ត្រាឈ្នះ ក្នុងគុនចម្រុះរហូតដល់ ១៩ ដង ចាញ់ ៣។ ចំណែក Demetrious Johnson ដែលជើងឯកខ្សែក្រវាត់ប្រាក់ ONE Flyweight World Grand Prix Champion មានកំណត់ត្រាឈ្នះ ៣០ ដងដដែល, ចាញ់ ៤ ដង និង ស្មើ ១ ដង៕

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.