Mixed Martial Arts

Meng Bo ចង់​ផ្តួល​ខ្លាញីឥណ្ឌា​ Phogat បន្ត​ឱកាស​​ជើង​ឯក​ពិភព​លោក

ដៃគូរបស់កីឡាការិនីចិន Meng Bo នៅ​ក្នុង​ព្រឹត្តិការណ៍​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Women’s Atomweight World Grand Prix គឺ​ជា​ការិនី​ឥណ្ឌា​ដែល​មិន​ទាន់​ស្គាល់​ចាញ់​ដៃ​គូ​មក​ពី​ចិន។

ខ្លា​ញី​ឥណ្ឌា  Ritu Phogat បាន​យក​ឈ្នះ​ដៃគូ​មក​ពី​ចិន​ពីរ​នាក់​ហើយ​មុន​ពេល​ជួប Meng នៅ​វគ្គ​៨​នាក់​ដំបូង​ក្នុង​ព្រឹត្តិការណ៍ ONE: EMPOWER នា​ថ្ងៃ​សុក្រ ទី​៣ ខែ​កញ្ញា។ កីឡាការិនី​ចិន​នេះ​បាន​ប្រាប់​ថា ៖«ខ្ញុំ​អត់​ខ្វល់​ច្រើន​ថា​តើ​ដៃ​គូ​ជា Ritu ឬ​នរណា​ទេ។ ខ្ញុំ​អាច​ប្រកួត​បាន​ទាំង​អស់»។

«ខ្ញុំ​​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Grand Prix នេះ ពី​ព្រោះខ្ញុំ​ចង់​ឈ្នះ​ជើង​ឯកនេះ បន្ទាប់​មក​ស្វែង​រក​ការ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​បន្ត​ទៀត​ជា​មួយ​ Angela Lee។ បើ​ខ្ញុំ​អាច​ឈ្នះ Ritu ​នៅ​ព្រឹត្តិការណ៍ Grand Prix អីចឹង​ខ្ញុំ​អាច​បន្ត​វិថី​ជើង​ឯក។ លើស​ពី​នេះ​ទៀត ការ​ចាប់​ផ្តើម​ដោយ​ទទួល​បាន​ជ័យជម្នះ​គឺ​ផ្តល់​ទាំង​ទំនុក​ចិត្ត កម្លាំង​ចិត្ត និង​កម្លាំង​កាយ»។

Meng បាន​យល់​យ៉ាង​ច្បាស់​ពី​ភាព​ខ្លាំង​របស់​ខ្លា​ញី​ឥណ្ឌា Phogat ដូច្នេះ​កីឡាការិនី​ចិន​ម្នាក់​ម្នាក់​បាន​ត្រៀម​ខ្លួន​យ៉ាង​ខ្លាំង​បំផុត​ដើម្បី​ទប់​ទល់​នឹង​ជំនាញ​ចំបាប់​កម្រិត​ពិភព​លោក​របស់​ដៃ​គូ​ឥណ្ឌា​ម្នាក់​នេះ។ «ការ​ផ្លាស់​ប្តូរ​ដៃ​គូ​បាន​ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ខ្លះ»។ Meng បាន​បញ្ជាក់។



កីឡាការិនី​ចិន្ត​បន្ត​រៀប​រាប់​ថា ៖«ពី​ដំបូងដៃ​គូ​របស់​ខ្ញុំ Ritu។ យោង​តាម​ភាព​ខ្លាំង​របស់​នាង ខ្ញុំ​បាន​ផ្តោត​លើ​ក្បាច់​ការពារ​ចាប់​បោក​របស់​នាង។ ប៉ុន្តែ​ក្រោយ​មក​ដៃ​គូ​ផ្លាស់​ប្តូរ​ទៅ​ដៃ​គូ​ដែល​ពូកែ​វ៉ៃ​ក្បាច់​ឈរ​វិញ។ ខ្ញុំ​ក៏​ផ្លាស់​ប្តូរ​ការ​ហ្វឹក​ហាត់​មក​ត្រៀម​ជំនាញ​ឈរ​វិញ។ ប៉ុន្តែ​ក្រោយ​មក​គេ​ដាក់​ Ritu ជា​ដៃ​គូ​ខ្ញុំ​វិញ ដូច្នេះ​ខ្ញុំ​ក៏​ផ្លាស់​ប្តូរ​ការ​ហ្វឹក​ហាត់​តាម​សមត្ថភាព​របស់​ដៃ​គូ​វិញ»។

«ខ្ញុំ​គិត​ថា រឿង​សំខាន់​បំផុត​គឺ​ក្បាច់​ការពារ​បោក​ផ្តួល។ Ritu ខ្លាំង​ខាង​បោក​ឲ្យ​ដួល​ណាស់។ ជំនាញ​ចំបាប់​របស់​ខ្ញុំ​មិន​អាក្រក់​ទេ ប៉ុន្តែ​ខ្ញុំ​ពូកែ​វ៉ៃឈរ​ជាង»។

ចំពោះ Phogat បាន​អភិវឌ្ឍ​ជំនាញ​ឈរ​ក៏​ល្អ​ដែរ ហើយ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​នាង​កាន់​តែ​ល្អ​ប្រសើរ។ ដូច្នេះ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់ Meng គិត​ថា នាង​មាន​ប្រៀប​ខ្លាំង​ខាង​ជំនាញ​វ៉ៃឈរ​នោះ​ទេ។

កីឡាការិនី​ចិន​នេះ​និយាយ​ថា ៖«Ritu និយាយ​ថា ក្បាច់​ក្រោម​របស់​នាង​គឺ​ល្អ​ខ្លាំង ប៉ុន្តែ​ខ្ញុំ​គិត​ថា ​វា​ជា​គំនិត​ល្អ​ដែល​មាន​ជំនាញ​ជឺជីតស៊ូ​រវាង​ពួក​យើង។ ទោះ​ជា​យ៉ាង​ណា  Ritu បន្ថែម​ថា នាង​ចង់​ផ្តួល​ខ្ញុំ​ឲ្យ​សន្លប់​ដោយ​ជំនាញ​វ៉ៃ​ឈរ។ អីចឹងខ្ញុំ​បាន​គិត​ថា ត្រូវ​ហើយ យើង​អាច​លេង​គ្នា​ដោយ​ជំនាញ​ឈរ។ ខ្ញុំ​នឹង​​បញ្ឈប់​នាង​ដោយ​ក្បាច់​ឈរ​ប្រកប​ដោយ​បច្ចេកទេស»។

«គោល​បំណង​របស់​ខ្ញុំ​គឺ​ផ្តួល​នាង​ឲ្យ​សន្លប់ តែ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​អ្វី​នឹង​កើត​ឡើង​នៅ​លើ​សង្វៀន​ទេ។ វា​អាស្រ័យ​លើ​សមត្ថភាព​របស់​បុគ្គលម្នាក់។ ខ្ញុំនឹង​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្តួល​នាង»៕

Read more: Seo Hee Ham Wants To Cap Storied Career With ONE Gold

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។