Mixed Martial Arts

Martin Nguyen ជួប Kim Jae Woong លើក​នេះ​ដើម្បី​បើកផ្លូវ​រក​ខ្សែ​ក្រវាត់​មក​វិញ

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក ជើង​ខ្លាំង Martin “The Situ-Asian” Nguyen បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ប្រដាល់​ពិភព​លោក​រហូត​ក្លាយ​ជា​ជើង​ឯក​ពភព​លោក​ម្នាក់។ យ៉ាង​ណា​ខ្សែ​ក្រវាត់​ពីរ​គ្រឿង​របស់​គេ​បាន​របូត​បាត់​អស់ហើយ ដូច្នេះ​ពេល​នេះ​រូប​គេ​ចាប់​ផ្តើម​ស្វែង​រក​ឱកាស​​យក​​ប្រជែង​ខ្សែ​ក្រវាត់មក​វិញ​​នៅ​ពេល​ជួបកីឡាករ “The Fighting God” Kim Jae Woong នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION នា​ថ្ងៃ​សុក្រដ ទី​២៤ ខែ​កញ្ញា​នេះ។

កីឡាករ​បាន​និយាយ​ថា ៖«វា​មាន​អារម្មណ៍​ប្លែក។ សេចក្តី​ស្រេក​ឃ្លាន​ជ័យជម្នះ​នៅ​តែ​មាន ហើយ​ចង់​ធ្វើ​ឲ្យ​ខ្លួន​ល្អ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និងចង់​ក្លាយ​ជា​ជើង​ខ្លាំង​ឆ្នើម​បំផុត​លើ​សង្វៀន។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ នេះ​វា​អ្វី​ដែល​ខ្ញុំ​រស់​នៅ និង​ដង្ហើមចេញ​ចូល ហើយ​ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង​​ដើម្បី​​ឡើង​សង្វៀន​ខ្លាំង​ដូច​ដើម»។

Martin Nguyen drops his ground strikes at ONE: DAWN OF HEROES.

បន្ទាប់​ពីទទួលបានជ័យជម្នះលើកីឡាករ Tetsuya “MMA Fantasista” Yamada កាល​ពី​ខែ​ធ្នូ  Kim​ សង្ឃឹម​ថា ខ្លួន​នឹង​អាច​យក​ឈ្នះ​​​អតីត​ជើង​ឯក​ពិភព​លោក​។

Nguyen បាន​និយាយ​ថា ៖«គាត់ល្អ​។ កីឡាករ​ច្រើន​ណាស់​ដែល​ប្រកួត​ស្រួល​មុន​ពេល​ឡើង​ដល់​កំពូល។ វា​ធ្វើ​ឲ្យសម​ហេតុ​ផល មិន​ថា​អីចឹង? ខ្ញុំ​ធ្លាប់​ជា​ជើង​ឯក​ពិភព​លោក​លេច​ធ្លោ​​​រយៈ​ពេល​៣​​ឆ្នាំ។ ពួក​គេ​មើល​មក​ខ្ញុំ​ដូច​ជា​ផ្ទាំង​ថ្ម​ដ៏​ធំ​ដែល​សង្កត់​លើ​ពួក​គេ​រាល់​ពេល​ប្រកួត​ខ្សែ​ក្រវាត់ ហើយ​ពេល​នេះ​ខ្ញុំ​ត្រៀម​វិល​ទៅ​កាន់​កន្លែង​ខ្ពស់​វិញ​ហើយ»។



បន្ទាប់​ពី​របូត​ខ្សែ​ក្រវាត់​ធ្លាក់​ទៅ​ដៃ Thanh Le តាមរយៈ​បរាជ័យ​ដោយ​សន្លប់ កីឡាករ​វៀតណាម-អូស្ត្រាលី​ដឹង​ថា ខ្លួន​គេ​​នឹង​ធ្វើ​ឲ្យ​ល្អ​បំផុត​លើ Kim ហើយ​ជឿ​ជាក់​លើ​ផែន​ការ​ប្រកួត​របស់ខ្លួន​ដែល​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន។

Nguyen បាន​និយាយ​ថា ៖«ចាប់​ពីប្រកួត​ពីរ​បី​លើក​ចុង​ក្រោយ​របស់​គាត់​ដែល​ខ្ញុំ​បាន​មើល ខ្ញុំ​ឃើញ​ថា គាត់​ជា​កីឡាករ​វ៉ៃ​ដាក់​សម្ពាធ​ម្នាក់។ គាត់​ចូល​ចិត្ត​​ដើរ​ទៅ​មុខ​ជា​និច្ច។ គាត់​ចូល​ចិត្ត​ចេញ​កណ្តាប់​ដៃ និង​ទាត់។ ចំណុច​សំខាន់​ដែល​ខ្ញុំ​ផ្តោត​គឺ​មិន​បណ្តោយ​ឲ្យ​គាត់​ចេញ​អាវុធ​បានស្រួល​ៗ​នោះ​ទេ»។

កីឡាករ​បន្ត​ថា ៖«ខ្ញុំ​​គ្រាន់​តែ​ឈរ​នៅ​លើ​គោល​ដៅ​មួយ​ឲ្យ​រឹង​មាំ កាយ​សម្បទាពេញ​លក្ខណៈ និង​ចិត្ត​មាំ​មួន។ ខ្ញុំ​បាន​ជួបដៃ​គូ​ដូច​គាត់​ច្រើន​ហើយ ដូច្នេះ​គ្មាន​អ្វី​ថ្មី​សម្រាប់​ខ្ញុំ​ទេ។ វា​គ្រាន់​តែ​ការ​ប្រឈមថ្មី​មួយ​ទៀត​នៅ​ចំពោះ​មុខ​ខ្ញុំ​ប៉ុណ្ណោះ»។

Martin Nguyen lands a left hand on World Title challenger Koyomi Matsushima.

ការ​បោះ​ជំហាន​ទៅ​មុខ​ដោយ​សេចក្តី​ធ្វេស​ប្រហែស​របស់ Kim អាច​នឹង​ចូល​អន្ទាក់​របស់ Nguyen។ ដូចគ្រប់​គ្នា​ដឹង​ហើយ​ថា កីឡាករ​វៀតណាម-អូស្ត្រាលី​នេះ​ពិត​ជាមាន​កណ្តាប់​ដៃពិឃាត។ កីឡាករ​វ័យ​៣២​ឆ្នាំ​បាន​និយាយ​ថា ៖«​អ្នក​ដឹង​ទេ ខ្ញុំ​ឡើង​សង្វៀន​គឺ​ខ្ញុំ​វ៉ៃ។ ខ្ញុំ​ដាក់​ចិត្ត​កាយ​លើ​ការ​ប្រកួត​ដូច​ដែល​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ហាត់​ដែរ តែ​ខ្ញុំ​ត្រូវ​តែ​ឆ្លាត​»។

«ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​តែ​ល្អ​ដូច​ពីមុន។ ខ្ញុំ​នឹង​រឹត​តែល្អ​ខ្លាំង​ឡើង។ ខ្ញុំ​មាន​ក្រុម​ហ្វឹក​ហាត់​ដ៏​ល្អ គ្រូ​បង្វឹក​ឆ្នើម​ៗ ហើយ​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ខ្ញុំ​ធ្វើ​ឲ្យ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ដូច្នេះ​ខ្ញុំ​អាច​នឹង​យក​ខ្សែ​ក្រវាត់​មក​វិញ»។

Martin Nguyen celebrates his TKO victory at ONE: DAWN OF HEROES.

កីឡាករ​រូប​នេះ​បញ្ជាក់​ដដែល​ៗ​ថា រូប​គេ​នឹង​ឈាន​ដល់​ចំណុច​ចាំបាច់​ដែល​មិន​ត្រឹម​តែ​យក​ឈ្នះ​ដៃគូ​លើក​នេះ​ទេ ថែម​ទាំង​បោះ​ជំហាន​ទៅ​មុខ​ទៀត។

Nguyen និយាយ​ថា ៖«​ប្រសិន​បើ​គោល​ដៅ​របស់​ខ្ញុំ​ដាក់​លើ​ការ​យក​ខ្សែ​ក្រវាត់​មក​វិញ ដូច្នេះ​រាល់​ការ​ប្រកួត​ពិត​ជា​សំខាន់។ ដូច្នេះ​ Kim Jae Woong, Garry Tonon, ឬ Koyomi Matsushima រាប់​ចូល​សំខាន់។ គ្មាន​បញ្ហា​ទេ​គឺ​ក្រៅ​ពី​ឈ្នះ»។

«មិន​ថា​ខ្ញុំ​ចាប់ Kim ផ្តួល​ ឬ​ខ្ញុំ​វ៉ៃ​ឈរ​ទេ គឺ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្តជា​និច្ច។ ដៃ​របស់​ខ្ញុំ​នឹង​ត្រូវ​អាជ្ញា​កណ្តាល​លើក​ឡើងលើ។ សម្រាប់​ខ្ញុំ​ផ្តួល​គាត់​ឲ្យ​សន្លប់ ប៉ុន្តែ​ខ្ញុំ​នឹង​បញ្ចប់​ការ​ប្រកួត​ឲ្យ​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច»៕

Read more: 5 Facts About Lightweight World Title Challenger Ok Rae Yoon

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។