Mixed Martial Arts

Malykhin Vs. Grishenko ជា​គូ​​ដណ្ដើម​ខ្សែ​ក្រវាត់​​​ពិភព​លោក​នៅ​ព្រឹត្តិការណ៍ ONE: ONLY THE BRAVE

​កីឡាករ​មិន​ដែល​​ចាញ់ ២ រូប​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ទី​២​នៃ​កម្មវិធី​ប្រកួត​របស់​ ONE Championship ឆ្នាំ ២០២២ ហើយ​អ្នក​ឈ្នះ​នឹង​​​បាន​ពាក់​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​នឹង​ចង្កេះ​របស់​គេ។

កីឡាករ​សញ្ជាតិ​រុស្សី Anatoly “Sladkiy” Malykhin នឹង​ឡើង​ជួប​កីឡាករ​បេឡារូស Kirill Grishenko ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​បណ្ដោះ​អាសន្ន​​ ONE Interim Heavyweight World Title ក្នុង​នាម​គូ​ឯក​ក្នុង​ព្រឹត្តិការណ៍​ ONE: ONLY THE BRAVE ដែល​នឹង​ផ្សាយ​ផ្ទាល់​ចេញ​ពី​កីឡដ្ឋាន​ Singapore Indoor Stadium នៅ​ថ្ងៃ​សុក្រ​ទី ២៨ ខែ មករា ​​​ខាង​មុខ។

ម្ចាស់​ខ្សែ​ក្រវាត់​ ONE Heavyweight World Champion ​កីឡាករ Arjan “Singh” Bhullar ​ត្រូវ​រៀប​ចំ​​ឲ្យ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ប៉ុន្តែ ​តារាឥណ្ឌា និង​​​ក្រុម​ការងារ​របស់​​គេ​​បាន​ខក​ខាន​ឱកាស​នេះ និង​បណ្ដល​ឲ្យ​​​មាន​​ការ​ដណ្ដើម​យក​ខ្សែ​ក្រវាត់​បណ្ដោះ​អាសន្ន។

«Arjan និង​ថ្នាក់​ដឹកនាំរបស់​គេ បាន​បដិសេធ​ក្នុង​ការ​ឡើង​ទៅ​ការពារ​ខ្សែ​ក្រវាត់ ONE Heavyweight World Championship ដែល​ស្ថិត​ក្នុង​កិច្ច​សន្យា​បច្ចុប្បន្ន»។ លោក Chatri Sityodtong នាយក​ប្រតិបត្តិ និងជា​ប្រធាន ONE Championship បាន​ឲ្យ​ដឹង​បែប​នេះ។

«ក្នុង​ខណៈ​នេះ ការ​ប្រកួត​ត្រូវ​តែ​បន្ត​ក្នុង​កា​រប្រកួត​​ទម្ងន់ heavyweight ដូច្នេះ ​យើង​នឹង​រៀប​ចំ​​​ការ​ប្រកួ​ត​គ្រង​ជើង​ឯក​ពិភព​លោក​បណ្ដោះ​អាសន្ន World Champion រវាង​គូ​ប្រកួត​ម្រិត​កំពូល Anatoly Malykhin និង Kirill Grishenko»។

Malykhin បាន​អភិវឌ្ឍ​ខ្លួន​លឿន​ក្លាយ​ជា​កីឡាករ​ទម្ងន់​ធ្ងន់ heavyweight ដ៏​គ្រោះ​ថ្នាក់។

តារា​ចំបាប់​រុស្សី​មិន​ចាញ់​ទាល់​តែ​សោះ​ក្នុង​ការ​ប្រកួត​​នៅ​ឆ្នាំ ២០២១ ដោយ​ផ្ដួល​គូ​ប្រកួ​ត​ឲ្យ​សន្លប់​ចំនួន ២ លើក​នៅ​ទឹក​ទី​១ ​លើ​អតីត​​គូ​ប្រជែង​​ខ្សែ​ក្រវាត់ ONE World Title កីឡាករ Alexandre “Bebezao” Machado និង​កីឡាករ​អ៊ីរ៉ង់ Amir Aliakbari

ពេល​នេះ​កីឡាករ​ដ៏​មាន​ប្រជា​ប្រិយភាព​នឹង​​សម្លឹង​ទៅ​កាន់​ឆ្នាំ​ថ្មី​ដោយ​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​មិន​ខាន ONE World Title ។

MMA Fight: Anatoly Malykhin fights Alexandre Machado at ONE: FISTS OF FURY II

ចំណែក Grishenko ក៏​ធ្វើ​ឲ្យ​មាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ដែរ​នៅ​ឆ្នាំ​កន្លង​ទៅ។

​ជើង​ខ្លាំង​បេឡារូស​ឈ្នះ ២ ប្រកួត​កន្លង​ទៅ​នៅ​ឆ្នាំ ២០២១ ដែល​នាំ​ឲ្យ​រូប​គេ​មិន​ទាន់​ចាញ់​សោះ​ក្នុង​នាម​តារា​កំពុងរះ។

ក្នុង​ការ​ប្រកួត​ដំបូង គេ​បាន​ផ្ដួល​​កីឡាករ​ចំបាប់​សញ្ជាតិ​សេណេហ្គាល់ “Reug Reug” Oumar Kane ​ត្រឹម​ទឹក​ទី២, និង​ឈ្នះ​កីឡាករ​កាណាដា Dustin Joynson ដោយ​ពិន្ទុជាឯកច្ឆន្ទ។

ជ័យជម្នះ​ទាំង​​អស់​នោះ នាំ​ឲ្យ​ជើង​ខ្លាំង​ទាំង​ពីរ​ជា​តារា​កម្រិង​កំពូល​ទម្ងន់ heavyweight មក​ពី​អឺរ៉ុប និង​ស័ក្ដិសម​ទទួលឱកាស​ដណ្ដើម​​ប្រាក់​រង្វាន់​ធំ​បំផុត​ក្នុង​លោក។

Kirill Grishenko was dialed in at ONE: NEXTGEN.

សូម​រង់​ចាំ​តាម​ដាន​បន្ត​ទៀត​នៅ​ ONEFC.com សម្រាប់​ព័ត៌មាន​បន្ថែម​​​នៃ​ព្រឹត្តិាការណ៍​ ONE: ONLY THE BRAVE។

Read more: Reinier De Ridder Plays Santa Claus, Hands Out Gifts To Fellow Stars

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។