News

Kingad នឹង​ជួប​ Akhmetov ​ក្នុង​នាម​គូ​​ឯក​នៅ​សង្វៀន​ ONE: WINTER WARRIORS II ​នា​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ខាង​មុខ​

ONE Championship នឹង​បិទ​បញ្ចប់​ឆ្នាំ ២០២១ ដោយ​មាន​ការ​ចូល​រួម​ប្រកួត​ប្រជែង​ពី​សំណាក់​កីឡាករ​នៅ​ក្លិប​ល្បី​​ក្នុង​លោក។

ស្ថាប័ន​​ប្រដាល់​អន្តរជាតិ​នេះ​នឹង​រៀប​ចំ​កម្មវិធី ONE: WINTER WARRIORS II នៅ​ថ្ងៃ​សុក្រ​ទី ១៧ ខែ ធ្នូ ខាង​មុខ ហើយ មាន​គូប្រកួត​គុនចម្រុះ ៤​រូប​មក​ពី​ក្លិប​ Team Lakay

​គូ​ឯក កីឡាករ​លំដាប់​​លេខ​២​​​ក្នុង​ទម្ងន់ flyweight , Danny “The King” Kingad នឹង​តតាំង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Flyweight World Champion និង​ជា​កីឡាករ​លំដាប់​លេខ​៤ ទម្ងន់ flyweight, Kairat “The Kazakh” Akhmetov

​កីឡាករ​ទាំងពីរ​​​ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​​ជួប​គ្នា​នៅ​​​កម្មវិធី​ 2019 ONE Flyweight World Grand Prix នា​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ប៉ុន្តែ Akhmetov ​​ត្រូវ​ដក​ខ្លួន​វិញ​ដោយ​សារ​តែ​រង​របួស។

គូ​នេះ​ត្រូវ​បាន​ពន្យារ​ច្រើន​លើក​ច្រើន​សារ ប៉ុន្តែ ​ពេល​នេះ​ការ​ង់​ចាំ​ត្រូវ​បាន​បញ្ចប់​ហើយ ​​ពោល​ពួក​គេ​​ត្រូវ​ជួប​​គ្នា​នៅ​កីឡដ្ឋាន Singapore Indoor Stadium។

ជ័យជម្នះ​​ពី​ការ​ប្រកួត​នេះ​អាច​នឹង​កក់​កៅ​អី​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ពី Adriano “Mikinho” Moraes ​ដែល​អាច​នឹង​កើត​ឡើង​នៅ​ឆ្នាំ ២០២២ ខាង​មុខ។

តើ​ Kingad ឬ Akhmetov ​ដែល​នឹង​ទទួល​ជ័យជម្នះ​នៅ​សិង្ហបុរី?

​ចំណែក​គូ​ឯក​រង​ ​​មិត្ត​រួម​ក្រុម​របស់ Kingad មក​ពី​ក្លិប Team Lakay គឺ អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight World Champion កីឡាករ Kevin “The Silencer” Belingon

Belingon ដែល​ស្ថិត​នៅ​លំដាប់​ទី​២​ទម្ងន់ bantamweight ជឿ​ជាក់​ថា គេ​អាច​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។

ដើម្បី​សម្រេច​បំណង​របស់​ខ្លួន Belingon ​ត្រូវ​តែ​ផ្ដួល​កីឡាករ​កូវ៉េខាង​ត្បូង “Pretty Boy” Kwon Won Il ​​ក្នុង​ការ​​កើន​​ចំណាត់​ថ្នាក់​កាន់​តែ​ខ្ពស់។

​កីឡាករ​មក​ពី​ក្លិប​ខាង​លើ​ដដែល​ Mark Stephen “The Sniper” Loman និង​កីឡាករ​វ័យ ១៩ ឆ្នាំ Jhanlo Mark “The Machine” Sangiao ត្រូវ​បង្ហាញ​ខ្លួន​ដំបូង​​ទល់នឹង​កីឡាករ​លំដាប់​ទី​៣​ទម្ងន់​ bantamweight Yusup “Maestro” Saadulaev និង Paul “The Great King” Lumihi រៀង​គ្នា។

លើស​ពី​នេះ​ទៅ​ទៀត អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Welterweight World Champion កីឡាករ Zebaztian “The Bandit” Kadestam ត្រូវ​ជួប​កីឡាករ​រុស្សី​មិន​ដែល​ចាញ់​ Murad Ramazanov ហើយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ middleweight កីឡាករ Vitaly Bigdash ​ត្រូវ​ជួប​ “King Kong Warrior” Fan Rong

គូប្រកួត​ទាំង​អស់​នៅ ONE: WINTER WARRIORS II

  • Danny Kingad vs. Kairat Akhmetov (គុន​ចម្រុះ – ទម្ងន់ flyweight) 
  • Kevin Belingon vs. Kwon Won Il (គុន​ចម្រុះ – ទម្ងន់ bantamweight)
  • Vitaly Bigdash vs. Fan Rong (គុន​ចម្រុះ – ទម្ងន់ catchweight ទម្ងន់ ៩៥ គីឡូក្រាម)
  • Zebaztian Kadestam vs. Murad Ramazanov (គុន​ចម្រុះ – ទម្ងន់ welterweight)
  • Mark Stephen Loman vs. Yusup Saadulaev (គុន​ចម្រុះ – ទម្ងន់ bantamweight) 
  • Jhanlo Mark Sangiao vs. Paul Lumihi (គុន​ចម្រុះ – ទម្ងន់ bantamweight)

Read more: 5 Reasons To Watch ONE: NEXTGEN III On 26 November

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។