Mixed Martial Arts

Kim Jae Woong ប្រាប់​ថា អត់​បញ្ហា​ទេ ជួប Le ឬ Tonon ក្នុង​ការ​ដណ្តើម​ខ្សែ​ក្រវាត់

អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ការ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់អស្ចារ្យ​បំផុត​បាន​កើត​មាន​ឡើង​រវាង “The Fighting God” Kim Jae Woong និង Martin “The Situ-Asian” Nguyen ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេញ​សង្វៀន ប៉ុន្តែ​ការ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​របស់​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូងលើ Nguyen នៅ​តែធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​​ផ្អើល​បំផុត។ 

ជំនួប​អ្នក​ទាំង​ពីរ​នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION កាល​ពី​ថ្ងៃសុក្រ ទី​២៤ ខែ​កញ្ញា វាជាជោគជ័យ​ដ៏​ធំ​បំផុត​សម្រាប់ Kim ដែល​បាន​ផ្តួល​អតីត​ជើង​ឯក​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់​តាម​រយៈ​កណ្តាប់​ដៃ​ស្តាំ​ផ្តាច់​ព្រលឹង។

កីឡាករ​បាន​និយាយ​ថា ៖«បន្ទាប់​ពី​ការ​ប្រកួត​ទី​២​របស់​យើង​ត្រូវ​បាន​លុប​ចោល ខ្ញុំ​ពិត​ជា​សោក​ស្តាយ និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង។ នោះ​ជា​ពេល​វេលា​ដ៏​លំបាក​សម្រាប់​ខ្ញុំ»។

«សូម្បី​មុន​ថ្ងៃ​ប្រកួត​មក​ដល់ ខ្ញុំនៅ​តែ​ភ័យ​ខ្លាច និង​បារម្ភ​ថា ការ​ប្រកួត​អាច​នឹង​លុប​ចោល​ទៀត សូម្បី​ដល់​នាទី​ចុង​ក្រោយ។ ខ្ញុំ​​​ភ្ញាក់​ផ្អើល​ពេល​ក្រោក​ពី​ដេក​នៅ​​ថ្ងៃ​ប្រកួត ខ្ញុំ​រីក​រាយ​ណាស់​ដែល​មិន​លុប​ចោល​ដូច​មុន​ៗ។ បេះ​ដូង​ខ្ញុំ​ចាប់​ផ្តើម​លោត ហើយ​ខ្ញុំ​ពិត​ជា​រួច​រាល់​ដើម្បី​ទៅ​កាន់​សង្វៀន។ វា​ជា​ពេល​វេលា​ពិសេស​សម្រាប់​ខ្ញុំ ហើយ​លទ្ធផល​ពិត​ជា​ល្អ។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ទទួល​បាន​លទ្ធផល​ដ៏​​អស្ចារ្យ»។

Kim Jae Woong knocks out Martin Nguyen at ONE: REVOLUTION
Kim Jae Woong vs. Martin Nguyen

ក្រោយ​ចប់​ការ​ប្រកួត អ្នក​លេង​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូងបាន​និយាយ​ថា ៖«តាម​ពិត​ទៅ ខ្ញុំ​បាន​ខិត​ខំ​ហ្វឹក​ហាត់​ខ្លាំង​ណាស់​ដើម្បី​សម្រួច​អាវុធ និង​ពេល​វេលា​របស់​ខ្ញុំ ដោយ​សារ​​បាន​ហើយ​បាន​ជា​ខ្ញុំចលនា​ស្មា​របស់​ដៃ​គូ។ ខ្ញុំ​ប្រឹង​ហាត់​កណ្តាប់​ដៃ និង​រាងកាយ។ 

«ខ្ញុំ​​ចេះ​តែ​ឃើញ​ស្មា​ឆ្វេង​របស់ Martin មាន​ចលនា ហើយ​ខ្ញុំ​គិត​ថា ​អាច​ផ្តួល​ឲ្យ​សន្លប់​បាន​ទេ។ រាង​កាយ​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ​ស្វ័យ​ប្រវត្តិ។ នៅ​ពេល​ខ្ញុំ​ឃើញ​ខ្លួន​ប្រាណ​គាត់​ចុះ​ទាប អូ ខ្ញុំ​ចេះ​តែ​គិត​ខ្លួនឯង​ថា ខ្ញុំ​ត្រូវ​បញ្ឈប់​ចំណុច​នេះ ហើយ​បន្ទាប់​មកក៏​បាន​សម្រេច​ដូច​ចិត្ត»។​

Kim Jae Woong knocks out Martin Nguyen at ONE: REVOLUTION

វាជា​លទ្ធផល​មិន​ស្មាន​ដល់​ដែល​មិន​ត្រឹម​តែ​ផ្តួល​អតីត​ជើង​ឯក​ពិភព​លោក​ដែល​កំពុង​ឈរ​លេខ​១​ក្នុង​ទម្ងន់ featherweight ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight តែ​ម្តង។

រូប​គេ​ត្រូវ​ជួប​​អ្នក​ឈ្នះ​រវាង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Thanh Le និង Garry “The Lion Killer” Tonon ដែលត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ក្នុង​ព្រឹត្តិការណ៍ ONE X ។ ដំណឹង​បាន​ឲ្យ​ដឹង​ពី​លោក​អគ្គនាយក និង​ស្ថាបនិក ONE Chairman លោក Chatri Sityodtong បាន​បញ្ជាក់​ជា​ផ្លូវ​ការ ថា ជ័យជម្នះ​របស់ Kim នៅ​ព្រឹត្តិការណ៍ ONE: REVOLUTION នឹង​​ផ្តល់​ឲ្យ​រូប​គេ​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកបន្ទាប់។



វាមិន​ទាន់​ច្បាស់​ទេ​ថា នរណា​ម្នាក់​ដែល​រូប​គេ​ត្រូវ​ជួប​នា​ពេល​ខាង​មុខ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នោះ ប៉ុន្តែ​ច្បាស់ណាស់​ថា គាត់​បាន​ដាក់​ចិត្ត​លើ​ការ​ត្រៀម​ខ្លួន​ហើយ។

Kim និយាយ​ថា ៖«សម្រាប់​​អ្វី​ដែល​ត្រៀម​ខ្លួនសម្រាប់​ខ្ញុំ​គឺជួប Thanh Le ពីព្រោះ​គាត់​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឥឡូវ​នេះ។ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ពី​អ្វី​ដែល​នឹង​កើត​ឡើង​នោះ​នៅ​ពេល​គាត់ប្រកួត​ជា​មួយ Tonon ដូច្នេះប្រសិន​បើ Tonon ឈ្នះ។ ខ្ញុំ​ក៏​ត្រៀម​ខ្លួន​ជួប​គាត់​ដែរ»។

អ្នក​លេង​គុន​ចម្រុះ​កូរ៉េ​បន្ត​ថា ៖«ខ្ញុំ​ជឿ​​លើ​ខ្លួន​ឯង ស័ក្តិសម​នឹង​ប្រកួត​ខ្សែ​ក្រវាត់​បន្ទាប់​ហើយ ពី​ព្រោះ Martin Nguyen ជា​ជើង​ខ្លាំង និង​ជា​អតីត​ខ្សែ​ក្រវាត់​ពិភព​លោក​ម្នាក់។ គាត់​មាន​កំណត់​ត្រា​ជា​ច្រើន​នៅ ONE Championship ហើយ​គាត់​ធ្លាប់​ឈ្នះ​ជើង​ឯក​ពី​រ​ប្រភេទ​ទម្ងន់។ គ្មាន​នរណា​ម្នាក់​ផ្តួល Martin Nguyen ក្នុង​ទឹក​ទី​១​ដូច​ខ្ញុំ​ទេ។ វា​បង្ហាញ​ច្បាស់​ណាស់​ថា ខ្ញុំ​សម​នឹង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ហើយ»។

នៅ​ពេលការ​ប្រកួត​ចាប់​ផ្តើម​រវាង​អ្នក​ពូកែ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ Le និង Tonon, កីឡាករ​កូរ៉េ​រូប​នេះមិន​អាច​ទាយ​ទុក​មុន​ថា​នរណា​នឹង​ឈ្នះ​នោះ​ទេ។ ប៉ុន្តែ​រូប​គេ​ជឿ​ថា សមត្ថភាព​របស់​ខ្លួន​ស័ក្តិសម​នឹង​អ្នក​ទាំង​ពីរ​នោះ​ហើយ។

Kim និយាយ​ថា ៖«ខ្ញុំ​មិន​អាច​ព្យាករ​ទុក​មុន​ទេ ពី​ព្រោះ​ខ្ញុំ​គិត​ថា អ្នក​ទាំង​ពីរ​មាន​ភាគ​រយ​ឈ្នះ​៥០-៥០​ដូចគ្នា។ អ្នក​ទាំង​ពីរ​មាន​ឱកាស​ឈ្នះ​ដូច​គ្នា ពីព្រោះវា​ជា​ការ​ប្រកួត»។ 

«ខ្ញុំ​ដឹង​ថា មុន​ពេល​ការ​ប្រកួត​ជា​មួយ Martin, មនុស្ស​ច្រើន​ណាស់​គិត​ថា ខ្ញុំ​មិន​អាច​ឈ្នះ Martin បាន​ទេ។ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​តាម​ការ​គិត​ទាំង​នោះ​ឡើយ ពី​ព្រោះ​ខ្ញុំ​បាន​គិត​ខ្លួន​ឯង​ថា ខ្ញុំ​ក៏​មាន​ឱកាស​៥០​ដើម្បី​ឈ្នះ​គាត់​បាន​ដែរ។ ដូច្នេះ​ការ​ប្រកួត​រវាង Garry Tonon ជាមួយ Thanh Le ក៏​មិន​ខុស​ពី​ការ​ប្រកួត​របស់​ខ្ញុំ​ដែរ»។

លទ្ធផល​បែប​ណា​ក៏​ដោយ​ពី​ព្រឹត្តិការណ៍ ONE X ក៏​នឹង​មាន​អ្នក​ឈ្នះ​ខ្សែ​ក្រវាត់​ម្នាក់​ពោល​គឺ​អាច​ជា​អ្នក​ការពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ ឬ​អ្នក​ដណ្តើម​បាន​ថ្មី​នឹង​ក្លាយ​ជា​ដៃ​គូ​របស់ Kim។

អតីត​កីឡាករ​ប្រដាល់​សកល​បាន​ហ្វឹក​ហាត់​នៅ​ក្លឹប Team Alpha Male ដ៏​ល្បី​ក្នុង​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​មុន​ពេល​ប្រកួត​នៅONE: REVOLUTION។ បទ​ពិសោធ​រួមជា​មួយ​នឹង​ការ​ផ្តួល​ដៃ​គូ​ចុង​ក្រោយ​បំផុតបាន​ផ្តល់​ឲ្យ​រូប​គេ​កាន់​តែ​មាន​ទំនុក​ចិត្ត និងសន្ទុះ​ចិត្ត​ខ្លាំង​ឡើង​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក។ 

«នៅ​ក្លឹប Team Alpha Male មាន​កីឡាករ​ល្អ​ៗ​ច្រើន​ ហើយ​ក៏​មាន​ជើង​ឯក​ពិភព​លោក​ជា​ច្រើននៅ​ស្ថាប័ន​ប្រដាល់ផ្សេង​ៗ​ទូទាំង​ពិភព​លោក។ ហាត់​នៅ​ទី​នោះ​ជួយ​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​បាន​ច្រើន​»។ Kim បាន​បញ្ជាក់ និង​បន្ថែម​ថា ៖«រឿង​មួយ​ដែល​ខ្ញុំ​អាច​និយាយបាន​គឺ​ថា នរណា​ក៏​ដោយ​រវាង Le និង Tonon គឺ​អត់​បញ្ហាទេ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ទទួល​បាន​ទាំង​អស់​»៕

អាន​បន្ថែម: រូបភាព​ល្អ​ឥត​ខ្ចោះ​ពី​សមរភូមិ​ប្រយុទ្ធ​ ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។