Features

៣​នាក់​នេះ​ជោគជ័យ​​ពី​សមរភូមិ​ WINTER WARRIORS សម្លឹង​ឃើញ​ឱកាស​ខ្សែ​ក្រវាត់​ពិភព​លោក

ONE: WINTER WARRIORS ជា​ព្រឹត្តិការណ៍​ប្រកួត​ដ៏​កក្រើក​លំដាប់​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ កន្លង​ទៅ​នេះ​ដែល​មាន​៦​គូ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត។

ឆាក​ប្រយុទ្ធ​ដ៏​អស្ចារ្យ​សម្រាប់​ការ​ប្រកូត​ដណ្តលម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Lightweight នៅ​ពេល​ម្ចាស់​ខ្សែ​ក្រវាត់ Regian “The Immortal” Eersel ការពារបាន​ជោគជ័យ​លើ​អ្នក​ប្រជែង Islam Murtazaev ហើយ​កម្មវិធី​ប្រកួត​ខ្សែ​ក្រវាត់ Grand Prix ជា​ប្រវត្តិ​សាស្ត្រ​បាន​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ។

ខាង​ក្រោម​ជា​​ចំណុច​សំខាន់​៣​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ពី​ព្រឹត្តិការ​ណ៍​នេះ។

ទី​១៖ Stamp បង្ហាញ​ជំនាញ​​​ឥត​ខ្ចោះ​​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ជើង​ឯក Lee

Stamp Fairtex បាន​ធ្វើ​ឲ្យ​ពិភព​លោក​តក់​ស្លន់​យ៉ាង​ខ្លាំង​នៅ​ពេល​នាង​ឃ្លេ​កីឡាការិនី​ Ritu “The Indian Tigress” Phogat ឲ្យ​ចុះ​ចាញ់​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់ពិភព​លោក ONE Women’s Atomweight World Grand Prix នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។​ អតីត​ជើង​ឯក​ឃីក​បុក​សីង និង​មួយ​ថៃ​ពិភព​លោក​មិន​ត្រឹម​តែ​បាន​ក្លាយ​ជា​ជើង​ឯក​ពី​ព្រឹត្តិការណ៍​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បោះ​ជំហាន​ទៅ​ប្រកួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ “Unstoppable” Angela Lee ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភ​ព​លោក​មួយ​ទៀត។

រយៈ​ពេល​ដែល​ត្រូវ​បាន​គេ​ហៅ Stamp ជា​អ្នក​ខ្លាំង​វ៉ៃ​ឈរ​គឺ​ហាក់​ដូច​ជា​បញ្ចប់ទៅ​ហើយ​ពេល​នាង​ប្រើ​ជំនាញ​ក្រោម​ដើម្បី​កាច់​ដៃ​ខ្លា​ញី​ឥណ្ឌា​ Phogat ​ដែល​ល្បី​ខាង​ជំនាញ​ចំបាប់​ឲ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២។ ដូច្នេះ​មាន​ន័យ​ថា មិន​ត្រឹម​តែ​ជំនាញ​វ៉ៃ​ឈរ​ប៉ុណ្ណោះ​ទេ​ដែល​គ្រោះ​ថ្នាក់ ប៉ុន្តែ​ជំនាញ​ក្រោម​របស់​នាង​ក៏​គ្រោះ​ថ្នាក់។

វាពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ពេល​កីឡាការិនី​ថៃ​រូប​នេះ​អត់​បាន​ប្រើ​ជំនាញ​វ៉ៃ​ឈរ​សោះ​ពោល​គឺ​ប្រើ​ជំនាញ​ក្រោម​ស្រប​ខ្លួន​តាម​ជំនាញ​របស់​ដៃ​គូ​ហើយ​ទី​បំផុត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

នាង​ត្រូវ​បាន​គេ​យល់​ថា នឹង​ក្លាយ​ជា​តារា​គ្រោះ​ថ្នាក់​សម្រាប់​ម្ចាស់​ខ្សែ​ក្រវាត់​ Lee ​ដែល​សម្រាល​កូន និង​ខាន​ឡើង​ប្រកួត​ជិត​២​ឆ្នាំ​ហើយ​នោះ​ដែល​អ្នក​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ឆ្នាំ​២០២២។ ជា​ពិសេស Stamp ជា​កីឡាការិនី​តែ​ម្នាក់​គត់​​ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភព​លោក​៣​ប្រភេទ​កីឡាផ្សេង​គ្នា។

ទី​២៖ Akimoto បញ្ចប់​កំណត់​ត្រា​ Qiu សម្លឹង​ឃើញ​ម្ចាស់​ខ្សែ​ក្រវាត់ Capitan

តារា​ប្រដាល់​ចិន​ “The Tank” Qiu Jianliang បាន​បោះ​ជំហាន​ចូល​សង្វៀន​ប្រដាល់​ពិភព​លោក ONE ជា​មួយ​នឹង​បទ​ពិសោធ​ប្រកួត​ឈ្នះ​១៨​លើក​ជាប់​គ្នា​រួច​មក​ហើយ ប៉ុន្តែ​​កីឡាករ​ជប៉ុន​ Hiroki Akimoto បាន​បញ្ចប់​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​នេះ​នៅ​ក្នុង​ជំនួបឃីក​បុក​សីង​របស់​ពួក​គេ។

ជើង​ខ្លាំង​ជប៉ុន​បើក​ការ​វ៉ៃ​បុក​៣​ទឹក​ និង​ដាក់​គំនាប​ដែល​បាន​ធ្វើ​ឲ្យ​កីឡាករ​ចិន​​ពិបាក​ទប់​ទល់។ ចប់​ការ​ប្រកួត​ចៅ​ក្រុម​បាន​ផ្តល់​ឲ្យ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ​កីឡាករ​ចិន។ តាម​រយៈ​ជ័យជម្នះ​នេះ​បាន​ផ្តល់​ឲ្យ​រូប​គេ​ស្គាល់​បរាជ័យ​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​ការ​ឡើង​សង្វៀន​​២៦​ដង ហើយ​ឈ្នះ​៤​ដង​នៅ​ស្ថាប័ន ONE Championship។

ដោយ​សារ​ការ​ប្រកួត​ឃីក​បុក​សីង​ឈ្នះ​៤​លើក​ជាប់​គ្នា ជើង​ខ្លាំង​ជប៉ុន​រូប​នេះ​សម្លឹង​ឃើញ​គោល​ដៅ​ខ្សែ​ក្រវាត់​ហើយ​គឺ​អ្នក​ប្រដាល់​ថៃ Capitan Petchyindee Academy ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភពលោកទម្ងន់ ONE Bantamweight ។

ទី​៣៖ Dagi វិល​មក​វិញ និង​សក្តិសម​​សម្រាប់ប្រកួត​ជើង​ឯក​ពិភព​លោក

ជំនួប​ជា​ថ្មី​ក្នុង​ទម្ងន់ lightweight រវាងចំណាត់​ថ្នាក់​លេខ​៣​ Timofey Nastyukhin និងចំណាត់​ថ្នាក់​លេខ៤ Dagi Arslanaliev បាន​បង្ហាញ​អាចវុធ​គ្រោះ​ថ្នាក់​ល្អ​ដូច​ផ្កា។ ប៉ុន្តែ​​លទ្ធផល​មិន​ខុស​នឹង​ជំនួប​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៨​ឡើយ។

កាល​ពី​ថ្ងៃ​សុក្រកន្លង​ទៅ​នេះ​ អ្នក​លេង​គុន​ចម្រុះ​តួកគី​បាន​ប្រើ​កណ្តាប់​ដៃ​ធ្ងន់​ដូច​ថ្ម​ដើម្បី​​វាយ​សន្ធាប់​លើ Nastyukhin ​និង​បាន​បញ្ឈប់​ក្នុង​ទឹក​ទី​១។ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​នេះ រូប​នេះ​ពិត​ជា​ស័ក្តិម​សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​កហរវាត់​ពិភព​លោក​ហើយ។

ដូច្នេះ Dagi Arslanaliev បាន​សម្លឹង​ឃើញ​ជើង​ខ្លាំង​កូរ៉េ​ខាង​ត្បូង Ok Rae Yoon ដែលទើបដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Lightweight ពី​ Christian “The Warrior” Lee ឬ​បើ​ពុំ​ដូច្នោះ​ទេត្រូវ​ប្រកួត​នឹង​អតីត​ជើង​ឯក​ពិភព​លោក Christian Lee មុន​ពេល​ប្រកួត​ខ្សែ​ក្រវាត់ពិភព​លោក៕

Read more: Kingad vs. Akhmetov Headlines ONE: WINTER WARRIORS II On 17 December

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។