News
វិធីទស្សនាព្រឹត្តិការណ៍ ONE: UNBREAKABLE ទូទាំងពិភពលោក
ONE Championship ត្រៀមរួចជាស្រេចដើម្បីចាប់ផ្ដើមឆ្នាំ ២០២១ ដ៏ល្អក្នុងការបង្កើតព្រឹត្តិការណ៍ប្រកួតដំបូងចេញពីកីឡដ្ឋាន Singapore Indoor Stadium នាថ្ងៃសុក្រទី ២២ ខែ មករា។
ម្ចាស់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Bantamweight Kickboxing World Champion ជើងខ្លាំង Alaverdi “Babyface Killer” Ramazanov នឹងឡើងការពារខ្សែក្រវាត់ទល់នឹងគូប្រជែងលំដាប់លេខ២ Capitan Petchyindee Academy ក្នុងនាមជាគូឯកនៃព្រឹត្តិការណ៍ ONE: UNBREAKABLE។
ចំណែកគូឯករង តម្រូវលើគូប្រជែងលំដាប់ទី៤ទម្ងន់ lightweight អ្នកលេងគុនចម្រុះសញ្ជាតិជប៉ុន Shinya “Tobikan Judan” Aoki នឹងស្វាគមន៍អតីតគូប្រជែងម្ចាស់ខ្សែក្រវាត់ ONE Welterweight កីឡាករ James Nakashima ដែលទើបទម្លាក់មកទម្ងន់ lightweight លើកដំបូង។ គេកំពុងទន្ទឹងរង់ចាំអ្នកលេងចំបាប់កម្រិតកំពូលទាំងពីររូប។
សូមមើលវិធីទស្សនាព្រឹត្តិការណ៍ ONE: UNBREAKABLE ទៅតាមប្រទេសនីមួយៗដូចខាងក្រោម៖
ទស្សនាតាមវិធីណា?
ONE: UNBREAKABLE នឹងត្រូវផ្សាយទូទាំងពិភពលោកលើសពី១៥០ ប្រទេស ហើយអ្នកគាំទ្រអាចទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍, ថេបប្លេត, កុំព្យូទ័រ, ឬ ឧបករណ៍ចល័តផ្សេងៗទៀត។
ព្រឹត្តិការណ៍ទាំងមូលនឹងផ្សាយផ្ទាល់តាមឆាណែល YouTube របស់ ONE និង នៅលើ ONE Super App (លើកលែងតំបន់ខ្លះ)។ លើសពីនេះទៅទៀត ពីរគូដំបូងនឹងផ្សាយផ្ទាល់តាមផេក Facebook និង Twitter ផ្លូវការរបស់ ONE។
ការទស្សនាលម្អិតទៅតាមពេលវេលានៃប្រទេសនីមួយៗ សូមមើលខាងក្រោមនេះ៖
កម្ពុជា
ទស្សនាការផ្សាយផ្ទាល់តាមរយៈឆាណែល YouTube របស់ ONE ឬ ONE Super App ចាប់ពីវេលាម៉ោង ៧:៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន។
សហរដ្ឋអាមេរិក
ទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ទាំងមូលនៅលើ B/R Live ចាប់ពីម៉ោង ៧:៣០ ព្រឹកតទៅ។ ចំណែក ម៉ោងស្ដង់ដារលោកខាងកើត (EST)/ម៉ោងស្ដង់ដារអាស៊ីប៉ាស៊ីហ្វិក(PST) ចាប់ពី ៤:៣០ព្រឹក។
ចិន
ទស្សនាការផ្សាយផ្ទាល់តាមទូរទស្សន៍ Great Sports, ឬ BesTV ចាប់ពីម៉ោង ៨:៣០ តទៅ ម៉ោងស្ដង់ដារនៅប្រទេសចិន (CST)។
ដូចគ្នានេះ BTV នឹងផ្សាយឡើងវិញចាប់ពីម៉ោង ៧:៣០ ល្ងាចម៉ោងស្ដង់ប្រទេសចិននាថ្ងៃអាទិត្យទី ២៤ ខែ មករា។
លើសពីនេះទៀត SZTV5 នឹងផ្សាយព្រឹត្តិការណ៍ឡើងវិញចាប់ម៉ោង ១០:៣០-១១:៣០ យប់តទៅម៉ោងនៅប្រទេសចិននាថ្ងៃសៅរ៍ ទី ៣០ ខែ មករា និង ថ្ងៃអាទិត្យ ទី ៣១ ខែ មករា។
ចុងក្រោយ QHTV នឹងផ្សាយឡើងវិញចាប់ពីម៉ោង ១០:៣០-១១:៣០ ម៉ោងស្ដង់ដារប្រទេសចិននៅថ្ងៃសៅរ៍ទី ៦ ខែ កុម្ភៈ ខាងមុខ។
ជប៉ុន
ទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Abema TV ចាប់ពីម៉ោង ៩:៣០ យប់តទៅម៉ោងនៅជប៉ុន (JST)។
ឥណ្ឌា
ទស្សនាការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Hotstar, ឬ Star Sports Select 2 ចាប់ពីម៉ោង ៦:០០ ល្ងាចតទៅម៉ោងនៅឥណ្ឌា (IST)។
ឥណ្ឌូណេស៊ី
ទស្សនាការផ្សាយផ្ទាល់នៅលើ Vidio.com , MAXStream ឬ Kaskus TV ចាប់ពីម៉ោង ៧:៣០ ម៉ោងឥណ្ឌូណេស៊ីភាគខាងលិច (WIB)។
ជាមួយគ្នានោះ SCTV នឹងផ្សាយឡើងវិញនៅថ្ងៃដដែលចាប់ពីម៉ោង១១:៣០ យប់តទៅម៉ោងឥណ្ឌូណេស៊ីភាគខាងលិច (WIB)។
ម៉ាឡេស៊ី
ទស្សនាការផ្សាយផ្ទាល់ទាំងមូលនៅប៉ុស្តិ៍ទូរទស្សន៍ Astro SuperSport 2 ចាប់ពីម៉ោង ៨:៣០ ល្ងាច ម៉ោងម៉ាឡេស៊ី (MYT)។
មីយ៉ាន់ម៉ា
ទស្សនាការផ្សាយផ្ទាល់នៅលើ Skynet ចាប់ពីម៉ោង ៧:០០ តទៅម៉ោងមីយ៉ាន់ម៉ា (MMT)។
ហ្វីលីពីន
ទស្សនាការផ្សាយផ្ទាល់តាម One Sports+ ចាប់ពីម៉ោង ៨:៣០ ល្ងាចតទៅម៉ោងនៅហ្វីលីពីន (PHT)។
ដូចគ្នានេះ TV5 នឹងផ្សាយឡើងវិញនៅថ្ងៃសៅរ៍ ទី ២៣ ខែ មករា ចាប់ពីវេលាម៉ោង ១១:០០ តទៅ ម៉ោងនៅហ្វីលីពីន(PHT)។
សិង្ហបុរី
ទស្សនាការផ្សាយនៅលើ meWATCH ចាប់ពីម៉ោង ៨:៣០ ល្ងាចតទៅម៉ោងនៅសិង្ហបុរី (SGT)។
ថៃ
ទស្សនាការផ្សាយផ្ទាល់នៅលើ AIS Play ចាប់ពីម៉ោង ៧:៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន(ICT)។
លើសពីនេះទៅទៀត ទូរទស្សន៍ Thairath TV32 នឹងផ្សាយឡើងវិញនៅថ្ងៃដដែលចាប់ពីម៉ោង ៩:៣០ យប់តទៅ (ICT)។
វៀតណាម
ទស្សនាព្រឹត្តិការណ៍នេះតាមរយៈកញ្ចក់ទូរទស្សន៍ HTV The Thao ចាប់ពីម៉ោង ៧ :៣០ ល្ងាចតទៅម៉ោងនៅឥណ្ឌូចិន (ICT)។
គូប្រកួតទាំងអស់នៅព្រឹត្តិការណ៍នៅ ONE: UNBREAKABLE
- Alaverdi Ramazanov vs. Capitan Petchyindee Academy (ដណ្ដើមខ្សែក្រវាត់ ONE Super Series Bantamweight Kickboxing World Title)
- Shinya Aoki vs. James Nakashima (គុនចម្រុះ – lightweight)
- Rade Opacic vs. Patrick Schmid ( ឃីកបុកសីង ONE Super Series – heavyweight)
- Zebaztian Kadestam vs. Gadzhimurad Abdulaev (គុនចម្រុះ – welterweight)
- Meng Bo vs. Samara Santos (គុនចម្រុះ – atomweight)
- Hexigetu vs. Lito Adiwang (គុនចម្រុះ – strawweight)
ចុចអាន: 5 Reasons To Be Excited For ONE: UNBREAKABLE