News

មើល​​ការ​ផ្សាយផ្ទាល់​​​ ​ONE: NO SURRENDER II ​ដ៏​​ជក់​ចិត្ត​​តាម​​វិធី​ណា​

ONE Championship ​​​បាន​ត្រៀម​រួច​រាល់​​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍ប្រកួត​ចំនួន​ ៣​ ​​ជា​បន្តបន្ទាប់​ផ្សេង​ទៀត។

ក្នុង​ដំណើរ​មក​ដល់​មុន​​គេ​នៅ​ថ្ងៃ​សុក្រ​ទី​ ១៤​ សីហា​​ ​នេះ​​ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​​ធំ​បំផុត​លំដាប់​ពិភព​លោក​​ត្រលប់​មក​រៀប​ចំ​កម្មវិធី​​ឈ្មោះ​ថា​ ONE: NO SURRENDER II ​នៅ​ឯ​​​​រាជធានី​បាងកក​ ប្រទេស​ថៃ។ ​

​ព្រឹត្តិការណ៍​​នេះ​នឹង​បង្ហាញ​​​កម្មវិធី​ ONE Bantamweight Muay Thai Tournament ​ដែល​មាន​​​អតីត​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​​ ONE World Title ​កីឡាករ​ Saemapetch Fairtex ​ ​តតាំង​​នឹង​ Rodlek PK.Saenchai Muaythaigym ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។​ ​នេះ​​ជា​ការ​ប្រកួត​គូ​ឯក​​នៅ​យប់​ថ្ងៃ​ស្អែក។ ​

ជា​មួយ​គ្នា​នោះ​ ​​​មាន​គូ​ឯក​រង​, ​គូ​ប្រកួត​រវាង​​​កីឡាករ​កើត​នៅ​​អឺរ៉ុប​ពីរ​នាក់​​​ដែល​នឹង​ឡើង​មក​​ប្រឈម​មុខ​ដាក់​គ្នា​ ​គឺ ​ Mehdi “Diamond Heart” Zatout ​​ប្រកួត​ Leo Pinto ​​ ​ក្នុង​ជំនួប​​ឃីកបុកសីង។

ទស្សនា​តាម​វិធី​ណា?

ONE: NO SURRENDER II ​នឹង​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​ ១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។ ​

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​ផ្ទាល់​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  (​​លើក​លែង​តំបន់​​ខ្លះ)។ ​

ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ ៖

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ (ICT)។ ​

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅ។​ ម៉ោង​ស្ដង់ដារ​​លោក​ខាង​កើត​ (EST)/ ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៥:៣០​ព្រឹក។​​

ចិន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍​ BesTV ​ឬ​ Kwai ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន (CST)។​

ជា​មួយ​គ្នា​នោះ​ BTV ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​ ៧:៣០​ ​ល្ងាច​តទៅ​​ (CST) ​នៅ​​ថ្ងៃ​សៅរ៍​ ទី​​ ១៥ ​សីហា​ ​និង ​SMG ​នឹង​ផ្សាយ​​ឡើង​​វិញ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​តទៅ​ (CST)​ ​នៅ​ថ្ងៃ​អង្គារ​ ទី ​១៨ ​សីហា។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍​ Abema TV ​ចាប់​ពី​ម៉ោង​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន (JST)។

កូរ៉េ

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ IB Sports ​ចាប់​ពី​ម៉ោង​ ៩:៣០​ ល្ងាច​តទៅ​ម៉ោង​នៅ​កូរ៉េ (KST)។​

ជា​មួយ​គ្នា​នោះ​ JTBC Golf & Sports ​នឹង​ផ្សាយ​ឡើង​វិញ​​​ ONE: NO SURRENDER II ​ចាប់​ពី​ម៉ោង​ ៤:៣០ ​តទៅ​​ម៉ោង​នៅ​​កូរ៉េ​ (KST) ​នា​ថ្ងៃ​អាទិត្យ​ ទី ​១៦ សីហា។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ Hotstar ឬ​ Star Sports Select 2 ចាប់​ពី​ម៉ោង​ ៦​:០០ ល្ងាច​តទៅ​ ម៉ោង​​​នៅ​ឥណ្ឌា (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ Vidio.com ឬ​ MAXStream ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។ ​

​ជា​មួយ​គ្នា​នោះ​ SCTV ​​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​​ចាប់​ពី​ម៉ោង​ ១១:៣០​ ​ល្ងាច​តទៅ​​ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ទាំង​ Astro SuperSport, RTM TV2​ ឬ​ RTM Sports ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports ឬ​ One Sports+ ​ចាប់​ម៉ោង​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​
​ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​​​ទី ​១៥ ​សីហា ​ចាប់​ពី​​វេលា​ម៉ោង​ ១១:០០ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។

សិង្ហបុរី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​​ meWATCH ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។​

ដូច​គ្នា​​នេះ​​​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ (Channel 5)​ ​នឹង​ផ្សាយ​ឡើង​វិញ​ចាប់​ពី​ម៉ោង​ ១:០០ ​រំលង​អាធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​សៅរ៍​ទី ១៥ សីហា​ ​ម៉ោង​​នៅ​សិង្ហបុរី (SGT)។

ថៃ

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ AIS Play ចាប់​ពី​ម៉ោង​ ៧:៣០ ល្ងាច​តទៅ​ (ICT)។

ជា​មួ​យ​គ្នា​នោះ​​ ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​ ១០:៤០​ យប់​តទៅ (ICT)។

វៀតណាម

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​នៅ​លើ​ឆាណែល​ YouTube ​របស់​ ONE ឬ​ ONE Super App ​ចាប់​ពី​ម៉ោង​ ៧:៣០ ​តទៅ​ ( ICT)។​

ជា​មួយ​គ្នា​នោះ​​ ​ព្រឹត្តិការណ៍​នេះ​នឹង​​ផ្សាយ​ឡើង​វិញ​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​ ៥​ :០០ ​ល្ងាច​តទៅ​នៅ​ថ្ងៃ​អាទិត្យ ទី​ ១៦ ​សីហា។

គូ​ប្រកួត​ទាំង​អស់​នៅ ​ NO SURRENDER II

Saemapetch Fairtex ប្រកួត​ Rodlek PK.Saenchai Muaythaigym (មួយ​ថៃ ONE Super Series — bantamweight)
Leo Pinto ប្រកួត Mehdi Zatout (ឃីកបុកសីង ONE Super Series — bantamweight)
Pongsiri Mitsatit ប្រកួត Akihiro Fujisawa (គុន​ចម្រុះ — catchweight ៥៩,៥គ.ម)
Sorgraw Petchyindee Academy ប្រកួត Pongsiri PK.Saenchai Muaythaigym (មួយថៃ ONE Super Series — featherweight)
Yodkaikaew Fairtex ប្រកួត John Shink (គុន​ចម្រុះ​ — flyweight)
Huang Ding ប្រកួត Fahdi Khaled (មួយ​ថៃ ONE Super Series ​ — flyweight)

cucGan: ៥​ហេតុ​ផល​ដែល​អ្នក​មិន​​ត្រូវ​​ខក​ខាន​​ទស្សនា​​កម្មវិធី​ ONE: NO SURRENDER II ​