Mixed Martial Arts

វិធី​ទស្សនា​​ការ​ផ្សាយ​​ព្រឹត្តិការណ៍​​ធំ​ប្រចាំ​ឆ្នាំ​​ ONE: INSIDE THE MATRIX ​

ONE Championship ​ត្រលប់​មក​ទី​ក្រុង​​តោ ​ឬ​ “The Lion City” ​ជា​ថ្មី​​ជា​មួយ​នឹង​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​ឆ្នាំ​​នៅ​ថ្ងៃ​សុក្រ​ទី​ ៣០​ ខែ តុលា ​ខាង​មុខ។

គូ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX នឹង​នាំ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​រំភើប​ចិត្ត​ដោយ​មាន​​កីឡាករ​-​កីឡាការិនី​ខ្លាំង​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​រហូត​ដល់​ ​៤ ​គូ​ឯ​ណោះ ​នៅ​សង្វៀន​ Singapore Indoor Stadium។ ​
​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion​ ​​ពីរ​ប្រភេទ​កីឡា​ ​Aung La “The Burmese Python” N Sang ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ middleweight ​របស់​ខ្លួន​ទល់​នឹង​កីឡាករ​ហូឡង់​មិន​​ដែល​ចាញ់​ Reinier “The Dutch Knight” De Ridder។ ​

​ជា​មួយ​គ្នា​នោះ​គូ​ឯក​រង​ Christian “The Warrior” Lee ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ជម្រុះ​ពិភព​លោក​ ONE Lightweight ​នឹង​ឡើង​​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​​ជើង​ខ្លាំង​​សញ្ជាតិ​ម៉ុលដូវ៉ា  Iuri Lapicus ​ដែល​មិន​ទាន់​ចាញ់​ការ​ប្រកួត​ដែរ។​

​ជា​មួយ​គ្នា​នេះ​​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់​ featherweight ​កូន​កាត់​​​​វៀតណាម​- ​អូស្ត្រាលី​  Martin “The Situ-Asian” Nguyen ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​​គូ​បដិបក្ខ​​ខ្លាំង​បំផុត​​កូន​កាត់​វៀតណាម- ​អាមេរិក​ Thanh Le។ ​

លើស​ពី​នេះ​ទៅ​ទៀត​  “The Panda” Xiong Jing Nan ​ក៏​ត្រូវ​ការពារ​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ONE Women’s Strawweight ​ទល់​​ Tiffany “No Chill” Teo ​​​​ផង​ដែរ​ដែល​ជា​​ជំនួប​​សង​សឹក។ ​

ភ្ជាប់​ជា​មួយ​គូ​ខ្សែ​ក្រវាត់​រហូត​ដល់ ​៤ ​គូ​ខាង​លើ​លើ​ ​​ក៏​មាន​ការ​ប្រកួត​ពីរ​គូ​ផ្សេង​ទៀត​ដែល​សុទ្ធ​តែ​​កីឡាករ​កីឡាការិនី​ល្អ​​នឹង​មក​អង្រួន​សង្វៀន​​ឲ្យ​​​ឲ្យ​កាន់​​ល្អ​មើល​មិន​ខាន។

ទស្សនា​តាម​វិធី​ណា?

ONE: INSIDE THE MATRIX ​នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​ផ្ទាល់​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  (​​លើក​លែង​តំបន់​​ខ្លះ)។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​ផ្ទាល់​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE។ ​​
ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ៖

កម្ពុជា
ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅ។ ចំណែក​​ ម៉ោង​ស្ដង់ដារ​​លោក​ខាង​កើត​ (EST)/ ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៥:៣០​ព្រឹក។​​

ចិន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍ Great Sports, Kwai​, BesTV ឬ Zhibo.tv​ ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន (CST)។ ​​
ដូច​គ្នា​​នេះ​ BTV ​នឹង​ផ្សាយ​ឡើង​វិញ​​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​​ម៉ោង​ស្ដង់​ប្រទេស​ចិន​​នា​ថ្ងៃ​សៅរ៍​ទី ៣១ តុលា​ ​។
លើស​ពី​នេះ​ទៀត​ ​ SZTV5​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ១០:៣០-១១:៣០​ ​ ​យប់​​​​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​នៅ​​ថ្ងៃ​សុក្រ​​​ ទី​​ ​​​៦​ វិច្ឆិកា​ ​និង ​​ថ្ងៃ​សៅរ៍​ ទី ​​​​៧​​ ​វិច្ឆិកា។​

ជប៉ុន

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍​ Abema TV ​ចាប់​ពី​ម៉ោង​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន (JST)។

កូរ៉េ

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ IB Sports ​​ចាប់​ពី​ម៉ោង​ ៩:៣០​ ​យប់​​តទៅ​ម៉ោង​នៅ​កូរ៉េ (KST)។​

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ Hotstar, ​ Star Sports Select 1, ​ឬ​ Star Sports Select 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។ ​
​ជា​មួយ​គ្នា​នោះ​ SCTV ​​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​​ចាប់​ពី​ម៉ោង​១១:៣០​ ​យប់​​តទៅ​​ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ទាំង​​មូល​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ Astro SuperSport, RTM TV2, ឬ​ RTM RTM TV2​ ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports+ ​ចាប់​​ពី​ម៉ោង​​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​ One Sports ​នឹង​ផ្សាយ​ព្រឹត្តិការណ៍​ឡើង​នៅ​ថ្ងៃ​​​​ដដែល​ចាប់​ពី​ម៉ោង​ ៩:០០​ ម៉ោង​នៅ​ហ្វីលីពីន។
​ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី​​​ ៣១​ តុលា​ ​ចាប់​ពី​​វេលា​ម៉ោង​ ១១:០០ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។

សិង្ហបុរី​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​​ meWATCH ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។
​ដូច​គ្នា​នេះ​ ​Channel 5 ​ក៏​នឹង​កាច់​ចូល​ផ្សាយ​​ផ្ទាល់​​ចាប់​ពី​ម៉ោង ​១០ យប់​តទៅ​ ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។ ​

ថៃ

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ AIS Play ចាប់​ពី​ម៉ោង​ ៧:៣០ ល្ងាច​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។
ជា​មួ​យ​គ្នា​នោះ​​ ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​ ៩:៣០​ ​​យប់​តទៅ (ICT)។

វៀតណាម​

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​ពី​​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​ ៧​ :៣០ ​ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​ (ICT)។

គូប្រកួតពេញនៅ ONE: INSIDE THE MATRIX

  • (c) Aung La N Sang vs. Reinier De Ridder (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Middleweight World Title)
  • (c) Christian Lee vs. Iuri Lapicus (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Lightweight World Title)
  • (c) Martin Nguyen vs. Thanh Le (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Featherweight World Title)
  • (c) Xiong Jing Nan vs. Tiffany Teo ( ដណ្ដើម​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Title)
  • Antonio Caruso vs. Eduard Folayang (គុនចម្រុះ – lightweight)
  • Ritu Phogat vs. Nou Srey Pov (គុនចម្រុះ – atomweight)

ចុចអាន : លទ្ធផល​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ល្អ​បំផុត​​ចំនួន​៥​ ​ពី​តារា​​នៅ​​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។