Mixed Martial Arts

វិធី​ទស្សនា​​ការ​ផ្សាយ​​ព្រឹត្តិការណ៍​​​​ ONE: INSIDE THE MATRIX III​ នា​ថ្ងៃ​សុក្រ​នេះ​ ​

ONE Championship ត្រៀម​រួចរាល់​ហើយ​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​​ជា​ស៊េរី​​លើក​ទី​៣​​​នៃ​ INSIDE THE MATRIX។ ​
នៅ​ថ្ងៃ​សុក្រ​ទី​​ ១៣​ ​​ខែ​ វិច្ឆិកា​ ​​នេះ​ ​​កម្មវិធី​ ONE: INSIDE THE MATRIX III ​នឹង​ត្រូវ​ផ្សាយ​ចេញ​ពី​ប្រទេស​សិង្ហបុរី។
​​ក្នុង​ព្រឹត្តិការណ៍​នេះ​​ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Bantamweight ​និង​​​ជា​កីឡាករ​ស្ថិត​នៅ​លំដាប់​លេខ​១​ Kevin “The Silencer” Belingon ​​នឹង​​ឡើង​មក​តតាំង​​​ជើង​ខ្លាំង​លំដាប់​លេខ​៥​​ John “Hands Of Stone” Lineker។​ ​

​​​ក្រៅ​ពី​ Belingon ​​ដែល​មក​ពី​ក្លិប​​​ Team Lakay ​ក៏​មាន​​មិត្ត​រួម​ក្រុម​ Geje “Gravity” Eustaquio ​​ត្រលប់​មក​វិញ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែង​​យក​ខ្សែ​ក្រវាត់​ ONE Flyweight ​ជា​ថ្មី​នា​ថ្ងៃ​ខាង​មុខ។ ​​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​​នឹង​​ឈាន​ដល់​កម្រិត​មួយ​ទៀត​​ពេល​រួប​គេ​​ជួប​តារា​​មក​ពី​កូរ៉េ​ខាង​ត្បូង​ “Running Man” Song Min Jong ​ក្នុង​នាម​ជា​គូ​​ឯក​រង។

ទស្សនា​តាម​វិធី​ណា?

ONE: INSIDE THE MATRIX III ​នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​ផ្ទាល់​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  (​​លើក​លែង​តំបន់​​ខ្លះ)។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​ផ្ទាល់​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE។ ​​
ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ៖

កម្ពុជា
ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ព្រឹក​តទៅ។ ចំណែក​​ ម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៤:៣០​ព្រឹក។​​

ចិន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​ទូរទស្សន៍ Great Sports, ឬ BesTV ឬ Zhibo.tv​ ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន (CST)។ ​​
ដូច​គ្នា​​នេះ​ BTV ​នឹង​ផ្សាយ​ឡើង​វិញ​​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​​ម៉ោង​ស្ដង់​ប្រទេស​ចិន​​នា​ថ្ងៃ​សៅរ៍​ទី​ ១៤ ​វិច្ឆិកា។
លើស​ពី​នេះ​ទៀត​ ​ SZTV5​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ១០:៣០-១១:៣០​ ​ ​យប់​​​​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី​នៅ​​ថ្ងៃ​សុក្រ​​​ ទី​​ ​​​​២០​ ​ វិច្ឆិកា​ ​និង ​​ថ្ងៃ​សៅរ៍​ ទី ​​​​២១​​​ ​​វិច្ឆិកា។​

ជប៉ុន

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍​ Abema TV ​ចាប់​ពី​ម៉ោង​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន (JST)។

កូរ៉េ​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​ IB Sports ​​ចាប់​ពី​ម៉ោង​ ៩:៣០​ ​យប់​​តទៅ​ម៉ោង​នៅ​កូរ៉េ (KST)។​

ដូច​គ្នា​នេះ JTBC Golf & Sports ​នឹង​ផ្សាយ​បន្ត​ចាប់​ពី​ម៉ោង​ ៩:៥០​ ​យប់​តទៅ​ម៉ោង​​ស្តង់ដារ​ នៅ​កូរ៉េ។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ Hotstar, ​ឬ Star Sports Select 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

​ជា​មួយ​គ្នា​នោះ​ SCTV ​​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​​ចាប់​ពី​ម៉ោង​១១:៣០​ ​យប់​​តទៅ​​ម៉ោង​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​ទាំង​​មូល​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ Astro SuperSport, RTM TV2, ឬ​ RTM RTM TV2​ ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា​

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports+ ​ចាប់​​ពី​ម៉ោង​​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​ One Sports ​នឹង​ផ្សាយ​ព្រឹត្តិការណ៍​ឡើង​នៅ​ថ្ងៃ​​​​ដដែល​ចាប់​ពី​ម៉ោង​ ៩:០០​ ម៉ោង​នៅ​ហ្វីលីពីន។
ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី​​​ ​​១៤​ វិច្ឆិកា​ ​​ចាប់​ពី​​វេលា​ម៉ោង​ ១១:​០០ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។

សិង្ហបុរី​

ទស្សនា​ការ​ផ្សាយ​​នៅ​លើ​​ meWATCH ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។
​ដូច​គ្នា​នេះ​ ​Channel 5 ​ក៏​នឹង​​ផ្សាយ​​​នៅ​ថ្ងៃ​​ទី​ ១៤ វិច្ឆិកា​ ​ចាប់​ពី​ម៉ោង ​​១២:៣០​ យប់​តទៅ​ ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។ ​

ថៃ

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​នៅ​លើ​ AIS Play ចាប់​ពី​ម៉ោង​ ៧:៣០ ល្ងាច​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។
ជា​មួ​យ​គ្នា​នោះ​​ ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​ ១០:៤០​ ​​យប់​តទៅ (ICT)។

វៀតណាម

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​ពី​​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​ ៧​ :៣០ ​ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​ (ICT)។

គូ​ប្រកួត​ពេញ​នៅ​ ONE: INSIDE THE MATRIX III

    • Kevin Belingon vs. John Lineker (គុន​ចម្រុះ​ – bantamweight)
    • Geje Eustaquio vs. Song Min Jong (គុន​ចម្រុះ​ – catch weight ទម្ងន់​ ៦៤ គីឡូក្រាម)
    • Hiroyuki Tetsuka vs. Murad Ramazanov (គុន​ចម្រុះ​ – welterweight)
    • Fan Rong vs. Yuri Simoes (គុន​ចម្រុះ​ – middleweight)
    • Lito Adiwang vs. Hiroba Minowa (គុន​ចម្រុះ​ – strawweight)

ចុច​អាន : The Untold Story Of Team Lakay

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។