Kickboxing

វិធី​ទស្សនា​​កម្មវិធី​ ONE: HEAVY HITTERS ​នៅ​ថ្ងៃ​ទី ១៤ ខែ មករា

ONE Championship នឹង​ចាប់​ផ្ដើម​ឆ្នាំ​ថ្មី​ជា​មួយ​នឹង​ការ​ប្រកួត​​ល្អ​មើល​តាំង​ពី​ដំបូង​​រហូត​ដល់​ចប់។

ស្ថាប័ន​ប្រដាល់​លំដាប់​ពិភព​លោក​នឹង​ផ្សាយ​ផ្ទាល់​កម្មវិធី​ឆ្នាំ​ថ្មី​ដំបូង​ ONE: HEAVY HITTERS ពី​កីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា ខាង​មុខ និង​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បា​យ​រីករាយ​មិន​ខាន។

ម្ចាស់​ខ្សែ​ក្រវាត់ ONE Women’s Strawweight World Champion ​កីឡាករ “The Panda” Xiong Jing Nan ​នឹង​ឡើង​ការពា​រ​ខ្សែ​ក្រវាត់​​ទល់​នឹង​កីឡាករ​លំដាប់​លេខ ៤ កីឡាការិនី Ayaka “Zombie” Miura ក្នុង​នាម​គូ​ឯក។

ចំណែក​គូ​ឯក​រង កីឡាករ Roman Kryklia ​​ឡើង​ការពារ​ខ្សែ​ក្រវាត់​ ONE Light Heavyweight Kickboxing World Title ​​ទល់​នឹង​អ្នក​លេង​កណ្ដាប់​ដៃ​ធ្ងន់ Murat “The Butcher” Aygun

លើស​ពី​នេះ​អ្នក​គាំទ្រ​នឹង​បាន​ទស្សនា​ការ​ប្រកួត​មួយ​ថៃ ដ៏​ជក់​ចិត្ត ​និង ការ​បង្ហាញ​ខ្លួន​ដំបូង​របស់​កូន​សិស្ស វីរបុរស​គុន​ចម្រុះ Khabib Nurmagomedov ​ផង​ និង ច្រើន​ទៀត។

សូម​ស្វែងរក​វិធី​ទស្សនា​កម្មវិធី​ដំបូង​របស់ ONE ​ឆ្នាំ ២០២២ ​តាម​តំបន់​របស់​អ្នក​ដូច​ខាង​ក្រោម៖

ទូទាំងពិភពលោក 

ONE: HEAVY HITTERS នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  ចាប់​ពី​ម៉ោង ៦:៣០ តទៅ ម៉ោង​ស្ដង់​ដារ​នៅ​សិង្ហបុរី ដោយ​ចាប់​ផ្ដើម​​គូ​បើក​ឆាក (Lead Card) ​នឹងចាប់​ផ្ដើម​ពី​ម៉ោង ៦ ល្ងាច​​ម៉ោង​ស្ដង់​ដារ​សិង្ហបុរី នា​​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា ។

*** ចំណាំ: អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក, ឥណ្ឌា, ជប៉ុន, នូវែលហ្សេឡង់ ​​​ អាមេនី, បេឡារូស, កាហ្សាក់ស្ដង់, កៀហ្ស៊ីស៊ីស្ថាន ,​តាជីគីស្ថាន , អ៊ុយក្រែន, និង អ៊ូបេគីស្ថាន ​មិន​អាច​ទស្សនា​​តាម​កម្មវិធី​ខាង​លើ​បាន​ទេ។

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់ ONE: HEAVY HITTERS ​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​គូ​ដំបូង (Lead Card) ​​ចាប់​ពី​វេលា​ម៉ោង​​  ៥:០០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន (ICT) នៅ​ថ្ងៃ សុក្រ ​ទី ​១៤ ​ ខែ មករា។

អាម៉េរិក

ទស្សនា​ការ​ផ្សាយ​​​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​  Bleacher Report, B/R App ឬ B/R Youtube ​ ចំពោះ​គូ​បើកឆាក (Lead card) ចាប់​ពី​ម៉ោង​ ៥:០០ ​ព្រឹក​តទៅម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ២:០០​ព្រឹក នៅ​ថ្ងៃ​ សុក្រ ១៤ មករា។

គូ​សំខាន់​នឹង​ផ្សាយ​​ចាប់​ពី ​ម៉ោង ៧:៣០ ព្រឹក​តទៅ ម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៤:៣០​ព្រឹក នៅ​ថ្ងៃ​ សុក្រ ១៤ មករា ។​

បន្ទាប់​ពី​ការ​ផ្សាយ​​នៃ​ព្រឹត្តិការណ៍ ONE: HEAVY HITTERS ការ​ប្រកួត​គូ​សំខាន់ (Main Card) ​ នឹង​អាច​​ទស្សនា​ភ្លាម​ៗ​លើ​ YouTube របស់ B/R ។

ចិន

ទស្សន​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​ទាំង​អស់​​​តាម  iQiYi ឬ Douyin ចាប់​ពី​ម៉ោង ៦:0០ យប់​តទៅ​​ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​មករា​។ 

គូ​សំខាន់​នឹង​ផ្សាយ​ផ្ទាល់​តាម​រយៈ BTV, iQiYi, និង Douyin ចាប់​ពី​ម៉ោង ៨:៣០ ល្ងាច​តទៅ ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នា​ថ្ងៃ​ទី ១៤ ​ខែ មករា។

ការ​ផ្សាយ​ឡើង​វិញ​នៃ​កម្មវិធី ONE: HEAVY HITTERS នៅ​ប៉ុស្តិ៍ SZTV5 ចាប់​ពី​ម៉ោង ១១ ដល់ ១២ យប់ នា​ថ្ងៃ​​អង្គារ ទី ១៨ មករា, ពុធ ១៩ មករា និង ព្រហស្បតិ៍ ២០ មករា។

ចុង​ក្រោយ ! QHTV  នឹ​ង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង ១០:៤៥ ដល់ ១១:៤៥ យប់ ម៉ោង​ស្ដង់​ដារ​​ប្រទេស​​ចិន​នា​ថ្ងៃ​សៅរ៍​ទី ២៩ មករា ។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​​​​​គូ​ដំបូង (Lead Card ) តាម​រយៈ​​ទូរទស្សន៍​ Disney + Hotstar ឬ Star Sports 2 ​ចាប់​ពី​ម៉ោង​ ៣​:៣០ ​ល្ងាច​​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST) នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​ មករា។

ឥណ្ឌូណេស៊ី


ទស្សនា​ការ​ផ្សាយ​​​​ផ្ទាល់​គូ​ដំបូង (Lead card) ​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៥:០០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​មករា ។

ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ (គូ​សំខាន់) ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ១៤ មករា។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​គូ​ដំបូង​​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៧:០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST) នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​មករា​។

ម៉ាឡេស៊ី

ទស្សនា​​ការ​​ផ្សាយ​ផ្ទាល់គូ​សំខាន់​​នៅ Astro SuperSport 2 ចាប់​ពី​ម៉ោង ៨:៣០ ល្ងាច​ម៉ោង​នៅ​ម៉ាឡេស៊ី នាថ្ងៃ​សុក្រ​ទី ១៤ ​ខែ មករា។

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់គូ​សំខាន់​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT) នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​មករា​។

ហ្វីលីពីន

ទស្សនា​ផ្សាយ​ផ្ទាល់​នៅ​លើ​ One Sports +  តាំង​ពី​គូ​ដំបូង​ (lead card)  ​ចាប់​ពី​ម៉ោង​ ៦:0០ ​ល្ងាច​តទៅ​​ម៉ោង​​ស្ដង់ដារ​នៅ​ហ្វីលីពីន  (PHT) នៅ​ថ្ងៃ​សុក្រ​ទី ១៤ ​មករា​។

គូ​សំខាន់​អាចទស្សនា​បាន​នៅ ONE Sports និង ONE Sports+ ចាប់​ពី​ម៉ោង ៨:៣០ ម៉ោងហ្វីលីពីន នា​ថ្ងៃ​សុក្រ ទី ១៤ ​មករា។

សិង្ហបុរី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់ ​គូ​​ដំបូង​នៅ​លើ​ meWATCH ចាប់​ពី​ម៉ោង ៦ ល្ងាច​ម៉ោង​នៅ​សិង្ហបុរី នា​ថ្ងៃ​សុក្រ ទី ១៤ មករា។

ថៃ

​​ ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​គូ​ដំបូង​នៅ AIS Play ចាប់​ពី​ម៉ោង ៥:០០ ល្ងាច​ម៉ោង​នៅ​ឥណ្ឌូ​ចិន (ICT) នា​ថ្ងៃ​សុក្រ ទី ១៤ ​​ មករា។

ជា​មួយ​គ្នា​នោះ ទូរទស្សន៍ Thairath TV32 នឹងកាច់​​ផ្សាយ​ចាប់​ពី​ម៉ោង ៩ :៣០ ល្ងាច​​ម៉ោង​​​ឥណ្ឌូ​ចិន (ICT) ​នា​ថ្ងៃ​សុក្រ​ទី ១៤ ខែ មករា។

វៀតណាម

ទស្សនា​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​​​តាំង​ពី​ដំបូង​​​តាម​ទូរទស្សន៍ VieON ​ចាប់​ពី​ម៉ោង ៥:០០ ល្ងាច ម៉ោង​នៅ​ឥណ្ឌូ​ចិន (ICT) នា​ថ្ងៃ​ សុក្រ ទី ១៤ មករា។

ទស្សនា​​​​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ ចាប់​ពី​ម៉ោង​​  ៧ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT) នា​ថ្ងៃសុក្រ​ទី ​១៤ ​មករា។

គូសំខាន់នៅ ONE: HEAVY HITTERS

  • (c) Xiong Jing Nan vs. Ayaka Miura (ដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title)
  • (c) Roman Kryklia vs. Murat Aygun (ដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Title) 
  • Saemapetch vs. Tawanchai (មួយថៃ – bantamweight)
  • James Nakashima vs. Saygid Izagakhmaev (គុនចម្រុះ – lightweight)
  • Supergirl vs. Ekaterina Vandaryeva (មួយថៃ – strawweight)
  • Senzo Ikeda vs. Jeremy Miado (គុនចម្រុះ – strawweight)

គូដំបូងនៅ ONE: HEAVY HITTERS

  • Elias Mahmoudi vs. Walter Goncalves (មួយថៃ – ទម្ងន់ flyweight)
  • Beybulat Isaev vs. Giannis Stoforidis (ឃីកបុកសីង – ទម្ងន់ light heavyweight)
  • Yushin Okami vs. Leandro Ataides (គុនចម្រុះ – ទម្ងន់ middleweight)
  • Shuya Kamikubo vs. Troy Worthen (គុនចម្រុះ – ទម្ងន់ bantamweight)
  • Tiffany Teo vs. Meng Bo (គុនចម្រុះ – ទម្ងន់ strawweight)
  • Robin Catalan vs. Elipitua Siregar (mixed martial arts – strawweight)

Read more: Xiong Jing Nan Wants To KO Ayaka Miura, Eyes Atomweight Return

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។