Mixed Martial Arts

វិធី​ទស្សនា​ ONE: FISTS OF FURY II ​តាម​តំបន់​ទូទាំង​ពិភព​លោក​នា​ថ្ងៃ​សុក្រ​នេះ

​​ONE Championship ​រៀប​ចំ​ព្រឹត្តិការណ៍​ជា​ស៊េរី​ FISTS OF FURY ​ជា​លើក​ទី​២​នៅ​ចុង​សប្ដាហ៍​នេះ។
​នៅ​ថ្ងៃ​ សុក្រ​ទី​​ ៥ ខែ​ មីនា​ ​ស្ថាប័ន​​​សម្បូរ​ដោយ​​​កីឡាករ​ប្រយុទ្ធ​លំដាប់​ពិភព​លោក​​នឹង​​ផ្សាយ​ព្រឹត្តិការណ៍​ ONE: FISTS OF FURY II ​​ក្រោយ​បាន​ថត​​​កន្លង​ទៅ​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium។ ​

គូ​ឯក​ ​តារា​ទម្ងន់​ធ្ងន់ heavyweight​ ​សញ្ជាតិ​អ៊ីរ៉ង់​  Amir Aliakbari ​រង់​ចាំ​យ៉ាង​យូរ​​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​ទល់​នឹង​​​​អ្នក​លេង​គុន​ចម្រុះ​​​សញ្ជាតិ​កូរ៉េ​​ខាង​ត្បូង​មិន​ដែល​ចាញ់​​ “Mighty Warrior” Kang Ji Won។ ​

​​ជា​មួយ​គ្នា​នោះ​ ​គូ​ឯក​​រង​​ទម្ងន់​ធ្ងន់​ផ្សេង​ទៀត​ ​កីឡាករ​រុស្សី​​មិន​ដែល​ចាញ់​ Anatoly “Spartak” Malykhin ​​ត្រូវ​តតាំង​នឹង​​អតីត​គូ​ប្រជែង​ ONE World Title ​កីឡាករ​ Alexandre “Bebezao” Machado
សូម​ស្វែង​រក​វិធី​ទស្សនា​ ONE: FISTS OF FURY II ​ទូទាំង​ពិភព​លោក​​ទៅ​តាម​តំបន់​របស់​អ្នក។ ​

https://www.facebook.com/173291132694150/videos/518185339582982

ទស្សនា​តាម​វិធី​ណា?

ONE: FISTS OF FURY II នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។
​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App (​​លើក​លែង​តំបន់​​ខ្លះ)។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE។
​ការ​ទស្សនា​លម្អិត​​ទៅ​តាម​​​ពេល​វេលា​​នៃ​ប្រទេស​នីមួយៗ​ សូម​​​មើល​ខាង​ក្រោម​​នេះ៖

កម្ពុជា
ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​ ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន។

សហរដ្ឋ​អាមេរិក

ទស្សនា​ការ​ផ្សាយ​​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​ B/R Live ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ព្រឹក​តទៅ។ ​ចំណែក​​ ម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៤:៣០​ព្រឹក។

ចិន

ទស្សនា​ការ​ផ្សាយ​​​​​តាម​ទូរទស្សន៍ BesTV, Great Sports , ឬ​ iQiYi ​ចាប់​ពី​ម៉ោង​ ៨:៣០​ ​តទៅ​ ​ម៉ោង​ស្ដង់ដារ​នៅ​ប្រទេស​ចិន ​(CST)។
BTV ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ទាំង​មូល​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​ទី​​ ៧:៣០ ​ល្ងាច​តទៅ​នៅ​ថ្ងៃ​​សៅរ៍​ ​ទី​ ៦ ​ខែ​ ​មីនា។ ​
​លើស​ពី​នេះ​ទៅ​ទៀត​​​ ​SZTV5​ ​នឹង​ផ្សាយ​​ព្រឹត្តិការណ៍​ឡើង​វិញ​ចាប់​​ម៉ោង​​ ១០:៣០-១១:៣០​ ​យប់​​​​តទៅ​​​ម៉ោង​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​​សៅរ៍​ ​ទី​​ ​​​​​​​​​​១៣​​​​​ ​ខែ​​ មីនា​​​​ ​និង ​​ថ្ងៃ​អាទិត្យ​​ ទី ​​​​​​​​​១៤​​​​​​​​ ខែ​​ មីនា។
​ចុងក្រោយ​! ​QHTV ​នឹង​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង​ ១០:៣០-១១:៣០​​ ​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សៅរ៍​ ទី​​៣ ​ខែ​ ​មេសា។

​ជប៉ុន

ទស្សនា​ការ​ផ្សាយ​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST)។

កូរ៉េ

ទស្សនា​ការ​ផ្សាយ​លើ​ប៉ុស្តិ៍ IB Sports ​​ចាប់​ពី​ម៉ោង​ ៩:៣០​ ​​យប់​តទៅ​​ម៉ោង​ស្តង់ដារ​នៅ​ប្រទេស​កូរ៉េ (KST)។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​​តាម​រយៈ​​ទូរទស្សន៍​ Hotstar, ​ឬ​ Star Sports Select 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST)។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។
ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB)។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ទាំង​​មូល​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ Astro SuperSport 2 ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ម៉ោង​ម៉ាឡេស៊ី (MYT)។

មីយ៉ាន់ម៉ា​

ទស្សនា​ការ​ផ្សាយ​​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT)។

ហ្វីលីពីន

ទស្សនាការ​ផ្សាយ​ផ្ទាល់​​តាម​​ One Sports ​និង​ One Sports+ ​ចាប់​​ពី​ម៉ោង​​ ៨:៣០ ​​ល្ងាច​តទៅ​​ម៉ោង​នៅ​ហ្វីលីពីន​ (PHT)។​
ដូចគ្នា​នេះ​ TV5 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​សៅរ៍​ ​​​ទី​​​ ​​​​​​​៦ ខែ​​ ​​មីនា​​​​ ​​ចាប់​ពី​​វេលា​ម៉ោង​ ១១:​០០​ ​តទៅ ​​ម៉ោង​នៅ​ហ្វីលីពីន(PHT)។

សិង្ហបុរី

ទស្សនា​ការ​ផ្សាយ​​នៅ​លើ​​ meWATCH ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោង​​នៅ​សិង្ហបុរី​ (SGT)។

ថៃ

ទស្សនា​​ការ​ផ្សាយ​​​នៅ​លើ​ AIS Play ​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​តទៅ​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។
លើស​ពី​នេះ​ទៅ​​ទៀត​ ​​ទូរទស្សន៍​ Thairath TV32 ​នឹង​ផ្សាយ​ឡើង​វិញ​​នៅ​ថ្ងៃ​ដដែល​ចាប់​ពី​ម៉ោង​​ ​១០:៤០​ ​​យប់​តទៅ ​(ICT)។ ​

វៀតណាម

ទស្សនា​​​​ព្រឹត្តិការណ៍​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​​ ៧​ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT)។

 

???? BOOM ???? Is this a sign of things to come when Alexandre Machado welcomes Anatoly Malykhin to ONE Championship on Friday?

???? BOOM ???? Is this a sign of things to come when Alexandre Machado welcomes Anatoly Malykhin to ONE Championship on Friday?

Posted by ONE Championship on Saturday, February 27, 2021

គូ​ប្រកួត​ទាំង​​អស់​នៅ​​ព្រឹត្តិការណ៍​​នៅ​ ONE: FISTS OF FURY II

  • Amir Aliakbari vs. Kang Ji Won (គុន​ចម្រុះ – ទម្ងន់ heavyweight)
  • Alexandre Machado vs. Anatoly Malykhin (គុន​ចម្រុះ – ទម្ងន់ heavyweight)
  • Ryogo Takahashi vs. Tang Kai (គុន​ចម្រុះ – ទម្ងន់ featherweight)
  • Yoshiki Nakahara vs. Ruslan Emilbek Uulu (គុន​ចម្រុះ – ទម្ងន់ featherweight)
  • Roshan Mainam vs. Aziz Calim (គុន​ចម្រុះ – ទម្ងន់ flyweight)
  • Mark Fairtex Abelardo vs. Emilio Urrutia (គុន​ចម្រុះ– ទម្ងន់ bantamweight)

ចុចអាន: All Main Card Fights For ‘ONE On TNT’ Event Series Confirmed

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.