Press Releases

កម្មវិធី​កម្សាន្ត​ ‘The Apprentice របស់ ONE ឈ្នះ​ពាន​រង្វាន់​ធំ​លំដាប់​អាស៊ី​ពីរប្រចាំ​ឆ្នាំ​២០២១

ស្ថាប័ន​ប្រដាល់ ONE Championship មាន​សេចក្តី​សោមនស្ស​រីក​រាយ​ក្នុង​ការ​ប្រកួត​ពី​កម្មវិធី​ទូរទស្សន៍ “The Apprentice: ONE Championship Edition”ដែល​ឈ្នះ​បាន​​ពាន​រង្វាន់​សំខាន់​ពី​លំដាប់​អាស៊ី​ពី​ព្រឹត្តិការណ៍​ពាន​រង្វាន់ Asian Academy Creative Awards 2021 (AAA) ដែល​ផ្តោត​លើកម្មវិធី​ទូរទស្សន៍ និង​​សិល្បៈ​ទូទាំង​ទ្វីប​អាស៊ី។

សម្រាប់​ពាន​រង្វាន់​ឆ្នើម​ទាំង​ពីរ​​សម្រាប់​កម្មវិធី“The Apprentice: ONE Championship Edition”ដែល​បាន​ផ្តួល​កម្មវិធី Discovery’s “Expedition Asia គឺ​ពាន​រង្វាន់  “Best Non-Scripted Entertainment” និង​ពាន​រង្វាន់ “Best Adaptation of an Existing Format”។

Reality show 'The Apprentice: ONE Championship Edition' wins awards

កម្មវិធី Asian Academy Creative Awards ​ជា​កា​រៀប​ចំ​ផ្តល់​ការ​លើក​ទឹក​ចិត្ត និង​ស្នាដៃ​កិត្តិយស​ល្អ​បំផុត​សម្រាប់​ភាព​ច្នៃ​ប្រឌិត​ឥត​ខ្ចោះ​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក។ ពាន​រង្វាន់​ទាំង​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់ និង​បម្រើ​ដល់​ឧស្សាហកម្ម​ច្នៃ​ប្រឌិត​​ដែល​ជាការ​ជោគជ័យ​លំដាប់​កំពូល​ចំពោះ​ការ​បង្កើត​មាតិកា និង​ការ​ផលិត​ផ្នែក​ផ្សព្វផ្សាយ ​ការ​ទទួល​ស្គាល់​ពី​ឧត្តមភាព​ដែល​បង្ហាញ​ការ​អប់រំ និង​វិន័យ​តាម​រយៈ​ទម្រង់​ជា​ច្រើន​រាប់​ទាំង​ទូរទស្សន៍ ​អនឡាញ និង​បច្ចេកវិទ្យាថ្មីៗ។

លោក Chatri Sityodtong ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​ Group ONE បាន​ថ្លែង​ថា ៖«កម្មវិធី ‘The Apprentice: ONE Championship Edition’ រដូវ​​កាល​ទី​១​ពិត​ជា​ជោគជ័យ​ខ្លាំង ហើយ​ឥឡូវ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​កម្មវិធី​ទូរទស្សន៍​​ឆ្នើម​បំផុត​នៅ​អាស៊ី​ប្រចាំ​ឆ្នាំ​២០២១​ដែល​ជា​នេះ​មហាកិត្តិយស។ ខ្ញុំ​សូម​អរគុណ​ដល់​ AAA សម្រាប់​ការ​ផ្តល់​កិត្តិយស ហើយ​ក៏​មិន​ភ្លេច​ទេដៃ​គូ​ផលិតគឺ​ Refinery Media ដែល​មាន​ Karen Seah ជា​ស្ថាបនិក​សម្រាប់​ការ​ច្នៃ​ប្រឌិត​នាំ​មក​នូវ​កម្ម​វិធី​ ‘The Apprentice’ល្អ​ឥត​ខ្ចោះ»។

ចំណែក Karen Seah ជា​ស្ថាបនិក​ក្រុម​ហ៊ុន​ Refinery Media បាន​លើក​ឡើង​ថា ៖«ធ្វើ​ការ​ជា​មួយ​ ONE Championship អំពី​កម្មវិធី ‘The Apprentice: ONE Championship Edition’ គឺ​ជា​បទ​ពិសោធ​អស្ចារ្យ​មិន​អាច​ភ្លេច​បាន ហើយ​ការងារ​របស់​យើង​ត្រូវ​បាន​ទទួល​ស្គាល់​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ចមពោះ​ការ​ឈ្នះ​ពាន​រង្វាន់​ទាំង​ពីរ​នេះ។ ក្នុង​នាម​តំណាង​ឲ្យ​ក្រុម​ហ៊ុន​ Refinery Media, យើង​ខ្ញុំ​ពិត​ជា​អរគុណ​អនេកប្បកា​ចំពោះ​ការ​ជឿ​ទុក​ចិត្ត និង​ភាព​ជា​ដៃ​គូ​ជា​មួយ​លោក​ Chatri Sityodtong និង​ក្រុម​ការងារ​ ONE Championship ទាំង​អស់។ បើ​គ្មាន​ពួក​គាត់​ទេ ​ពាន​រង្វាន់​ទាំង​នេះ​ក៏​មិន​អាច​កើត​ឡើង​បាន​ដែរ»។

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។