Kickboxing

វិធី​ទស្សនា​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​​ ONE: BATTLEGROUND ​នៅ​ថ្ងៃ​ទី​៣០ កក្កដា នេះ​

បន្ទាប់​ពី​រៀប​ចំ​ព្រឹត្តិការណ៍​មុន​ៗ​ជោគជ័យ​​ឆ្នាំ​២០២១ ONE Championship ​នឹង​ចាប់​ផ្ដើម​ឆមាស​ទី២​កាន់​​តែ​រំភើប​រីករាយ។ 

ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​​ក្បាច់​គុន​លំដាប់​ពិភព​លោក​នឹង​ផ្សាយ​ផ្ទាល់​កម្មវិធី​ ONE: BATTLEGROUND ចេញ​ពី​​កីឡាដ្ឋាន​ Singapore Indoor ​នៅ​​ថ្ងៃ​សុក្រ​ទី ៣០ កក្កដា ​​សប្ដាហ៍​ក្រោយ​នេះ។  ​គូ​ប្រកួត ៦ គូ​ខ្លាំង​ៗ​មាន​ ឃីកបុកសីង, មួយថៃ, និង គុន​ចម្រុះ

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ ​ម្ចាស់​ខ្សែ​ក្រវាត់​ពីរ ONE World Champion  ជើងខ្លាំង Sam-A Gaiyanghadao ​ឡើង​ការពារ​ខ្សែ​ក្រវាត់មួយ​ថៃ​​ ONE Strawweight ​ទល់​នឹង​ជើង​ខ្លាំង​ Prajanchai PK.Saenchai Muaythaigym។ 

ចំណែក​គូ​ឯក​រង តម្រូវ​លើ​អតីត​ម្ចាស់​ខ្សែ​កវាត់​ពីរ Aung La “The Burmese Python” N Sang  ​ត្រូវ​តតាំងនឹង​ជើង​ឯក​​ជឺជិត​ស៊ូ​ពិភព​លោក Leandro “Wolf” Ataides ក្នុង​​ការ​ប្រកួត​គុន​ចម្រុះ​​ទម្ងន់ middleweight។

សូម​ស្វែង​រក​វិធី​ទស្សនា​ព្រឹត្តិការណ៍ ONE: BATTLEGROUND ​នៅ​តាម​តំបន់​របស់​អ្នក​ដូច​ខាង​ក្រោម៖

ទស្សនានជុំវិញពិភពលោក
ONE: BATTLEGROUND នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  ចាប់​ពី​ម៉ោង ៨:៣០ តទៅ ម៉ោង​ស្ដង់​ដារ​នៅ​សិង្ហបុរី (​​លើក​លែង​ សហរដ្ឋ​អាមេរិក, ឥណ្ឌា, ជប៉ុន និង ណូវែលហ្សេឡង់)។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE (លើក​លែង​​សហរដ្ឋ​អាមេរិក ​ឥណ្ឌា និង ជប៉ុន)។

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់ ONE: BATTLEGROUND ​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​  ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន នៅ​ថ្ងៃ​ទី ៣០ កក្កដា។

សហរដ្ឋអាមេរិក

ទស្សនា​ការ​ផ្សាយ​​​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ ONE: BATTLEGROUND ទាំង​ស្រុង​​​នៅ​លើ​​  Bleacher Report, B/R AppB/R Youtube ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៥:៣០​ព្រឹក នៅ​ថ្ងៃ​ទី ៣០ កក្កដា។

ចិន

ទស្សន​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​តាម iQiYi ចាប់​ពី​ម៉ោង ៨:៣០ យប់​តទៅ​​ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នា​ថ្ងៃ​សុក្រ​ទី ៣០ ​កក្កដា។ 

QHTV ​នឹង​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង​ ១០:៣០-១១:៣០​​ ​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សៅរ៍​ ទី​ ៧ ​ខែ​ សីហា។

SZTV5  នឹ​ង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង ១០:៤៥ ដល់ ១១:៤៥ យប់ ម៉ោង​ស្ដង់​ដារ​​ប្រទេស​​ចិន​នា​ថ្ងៃ​សៅរ៍​ទី ៧ សីហា និង ​អាទិត្យ​ទី ៨ សីហា។ 

SMG  នឹង​ផ្សាយ​ព្រឹត្តិការណ៍​ឡើង​វិញ​ពី​ម៉ោង ៧:៤៥ ល្ងាច ​ទៅ​ម៉ោង ១០ :០០ យប់ ​នៅ​ថ្ងៃ​ពុធ​ទី ១១ សីហា ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន។ 

ចុង​ក្រោយ​ ទូរទស្សន៍ BTV នឹង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង ៧:៣០ ​ល្ងាច ​ដល់​ម៉ោង​ ៩:១០ យប់ ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី ១៣ សីហា។

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ Disney + Hotstar ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST) នា​ថ្ងៃ​​សុក្រ​ ទី ៣០ កក្កដា។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​​ផ្ទាល់​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នា​ថ្ងៃសុក្រ ​ទី ៣០ កក្កដា។

ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ៣០ កក្កដា។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST) នា​ថ្ងៃ​សុក្រ​ទី ៣០ កក្កដា។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ RTM Sports ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ម៉ោង​ម៉ាឡេស៊ី (MYT) នា​ថ្ងៃ​សុក្រ​ទី ​៣០ ​កក្កដា។

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT) នា​ថ្ងៃ​ទី ​៣០ កក្កដា។

ហ្វីលីពីន

​ទូរទស្សន៍ One Sports ​និង One Sports+ ​នឹង​កាច់​ការ​ផ្សាយ​ផ្ទាល់ បន្ទាប់​ពី​ចប់​ការ​ប្រកួត​លីគ​បាល់ទះ PVL ( (Premier Volleyball League)។
សិង្ហបុរី

ទស្សន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ meWATCH ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោងនៅ​សិង្ហបុរី​នា​ថ្ងៃ​សុក្រ​ទី ៣០ ​កក្កដា។ 

ថៃ

​​ទូរទស្សន៍​ Thairath TV32 ​នឹង​​កាច់​ផ្សាយ​ផ្ទាល់​​ចាប់​ពី​ម៉ោង ៨:៣០ យប់​ម៉ោង​នៅ​​ឥណ្ឌូចិន ​(ICT) នា​ថ្ងៃ​​សុក្រ​ទី ៣០ កក្កដា។

វៀតណា

ទស្សនា​​​​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ចាប់​ពី​ម៉ោង​​  ៧ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT) នា​ថ្ងៃសុក្រ​ទី ៣០ កក្កដា។

គូប្រកួតទាំងអស់នៅសង្វៀន ONE: BATTLEGROUND

  • Sam-A vs. Prajanchai (ដណ្ដើមខ្សែក្រវាត់ ONE Strawweight Muay Thai World Title)
  • Aung La N Sang vs. Leandro Ataides (គុនចម្រុះ –  ទម្ងន់ middleweight)
  • Sitthichai Sitsongpeenong vs. Tayfun Ozcan (ឃីកបុកសីង – ទម្ងន់featherweight)
  • Ritu Phogat vs. Lin Heqin (គុនចម្រុះ – ទម្ងន់ atomweight)
  • Chen Rui vs. Jeremy Pacatiw (គុនចម្រុះ – ទម្ងន់ bantamweight)
  • Victoria Lee vs. Wang Luping (គុនចម្រុះ – ទម្ងន់ atomweight)

ចុនអាន: Headline Fights Revealed For ONE: BATTLEGROUND II & III

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។