Mixed Martial Arts

វិធី​ទស្សនា​ព្រឹត្តិការណ៍​ ONE: BATTLEGROUND II នៅ​​ថ្ងៃ​ទី ១៣ សីហា ទូទាំង​ពិភព​លោក​

ONE Championship ​ត្រៀម​រួច​ជា​​ស្រេច​ក្នុង​ការ​ផ្សា​យ​ព្រឹត្តិការណ៍​ជា​ស៊េរី​ BATTLEGROUND ​លើក​ទី​២​។

នៅ​ថ្ងៃ​សុក្រ​ទី​ ១៣​ ​សីហា ​ស្ថាប័ន​លំដាប់​ពិភព​លោក​​​នឹង​ផ្សាយ​កម្មវិធី​ ONE: BATTLEGROUND II ​ពី​​កីឡដ្ឋាន​ Singapore Indoor Stadium ​ដែល​គេ​ជឿ​ថា​​នឹង​​សប្បាយ​រីករាយ​តាំង​ពី​​ដើម​រហូត​ដល់​ចប់​ជា​មិន​ខាន។

ទាំង ៦ គូ សុទ្ធតែការ ប្រកួតគុនចម្រុះ  ហើយ​គូ​ឯក​នៃ​ព្រឹត្តិការណ៍​នេះ​​​មាន​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight ​កីឡាករ Eduard “Landslide” Folayang ត្រូវ​តតាំង​នឹង​កីឡាករ​ចិន​​ទម្ងន់​ lightweight  គឺ “The Warrior” Zhang Lipeng។

សូម​ស្វែង​រក​វិធី​ទស្សនា​ ONE: BATTLEGROUND II តាម​តំបន់​របស់​អ្នក​ទូទាំង​ពិភព​លោក​​ដូច​ខាង​ក្រោម៖

Eduard Folayang fights Zhang Lipeng at ONE: BATTLEGROUND II on 13 August

ទស្សនា​ទូទាំង​ពិភព​លោក

ONE: BATTLEGROUND II នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  ចាប់​ពី​ម៉ោង ៨:៣០ តទៅ ម៉ោង​ស្ដង់​ដារ​នៅ​សិង្ហបុរី ។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​ពីរ​​​គូ​ដំបូង​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook ​និង​ Twitter ​ផ្លូវ​ការ​របស់ ​ONE (លើក​លែង​​សហរដ្ឋ​អាមេរិក ​ឥណ្ឌា និង ជប៉ុន)។

*** ចំណាំ: អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក, ឥណ្ឌា, និង ជប៉ុន ​​​មិន​អាច​ទស្សនា​បានទេ​។  ​មាន​តែ នូវែលហ្សេឡង់ អាច​ទស្សនា​គូ​ប្រកួត​​ដំបូង​ពីរ​គូ​​នៅ​លើ​ ONE Twitter ។

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់ ONE: BATTLEGROUND II ​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​វេលា​ម៉ោង​​  ៧:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន នៅ​ថ្ងៃ​ទី ១៣ សីហា។

សហរដ្ឋ​អាមេរិក 

ទស្សនា​ការ​ផ្សាយ​​​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ ONE: BATTLEGROUND II ទាំង​ស្រុង​​​នៅ​លើ​​  Bleacher Report, B/R App ឬ B/R Youtube ​ចាប់​ពី​ម៉ោង​ ៨:៣០ ​ព្រឹក​តទៅម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៥:៣០​ព្រឹក នៅ​ថ្ងៃ​ សុក្រ ទី ៣០ កក្កដា។

បន្ទាប់​ពី​ការ​ផ្សាយ​​នៃ​ព្រឹត្តិការណ៍ ONE: BATTLEGROUND II  ការ​ប្រកួត​ទាំង​មូល​អាច​ទស្សនា​បាន​លើ​ YouTube របស់ B/R ។

ចិន

ទស្សន​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​តាម Great Sports  ឬ  iQiYi ចាប់​ពី​ម៉ោង ៨:៣០ យប់​តទៅ​​ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នា​ថ្ងៃ​សុក្រ​ទី ១៣ ​សីហា។ 

BTV នឹង​ផ្សាយ​ឡើង​វិញ​ចាប់​ពី​ម៉ោង​ ៧:៣០ ល្ងាច​ម៉ោង​ស្ដង់​ដ្ដារ​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍ ទី ១៤ សីហា។

QHTV ​នឹង​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង​ ១០:៣០-១១:៣០​​ ​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សៅរ៍​ ទី​ ២១ ​ខែ​ សីហា។

ចុង​ក្រោយ ! SZTV5  នឹ​ង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង ១០:៤៥ ដល់ ១១:៤៥ យប់ ម៉ោង​ស្ដង់​ដារ​​ប្រទេស​​ចិន​នា​ថ្ងៃ​សៅរ៍​ទី ២១ សីហា និង ​អាទិត្យ​ទី ២២ សីហា។ 

ឥណ្ឌា

ទស្សនា​ការ​ផ្សាយ​​​​តាម​រយៈ​​ទូរទស្សន៍​ Disney + Hotstar ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST) នា​ថ្ងៃ​​សុក្រ​ ទី ១៣ សីហា។

ឥណ្ឌូណេស៊ី

ទស្សនា​ការ​ផ្សាយ​​​​ផ្ទាល់​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៧:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នា​ថ្ងៃសុក្រ ​ទី ១៣ សីហា។

ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ១៣ សីហា។

ជប៉ុន

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៩:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST) នា​ថ្ងៃ​សុក្រ​ទី ១៣ សីហា។

ម៉ាឡេស៊ី

ទស្សនា​ការ​ផ្សាយ​នៅ​​ប៉ុស្តិ៍​ទូរទស្សន៍​​ RTM Sports ​ចាប់​ពី​ម៉ោង​​ ៨:៣០​ ​​ល្ងាច​ម៉ោង​ម៉ាឡេស៊ី (MYT) នា​ថ្ងៃ​សុក្រ​ទី ​១៣  សីហា។

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​​​​នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT) នា​ថ្ងៃ​ទី ​១៣ សីហា។

ហ្វីលីពីន

ទូរទស្សន៍ One Sports ​និង One Sports+ ​នឹង​កាច់​ការ​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង ៩ :០០ យប់​ ​នៅ​ថ្ងៃ​សុក្រ​ទី​១៣ សីហា។

សិង្ហបុរី

ទស្សន​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ meWATCH ចាប់​ពី​ម៉ោង​ ៨:៣០ ​ល្ងាច​តទៅ​ម៉ោងនៅ​សិង្ហបុរី​នា​ថ្ងៃ​សុក្រ​ទី ១៣ សីហា។

ថៃ

ទស្សនា​ការ​ផ្សាយ​នៅ​​លើ AIS Play ​វេលា​ម៉ោង ៨:៣០ នាទី​ម៉ោង​នៅ​ឥណ្ឌូចិន​នា​ថ្ងៃ​សុក្រ​ទី ១៣ សីហា។

​​ទូរទស្សន៍​ Thairath TV32 ​នឹង​​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង ១០:៤០ យប់​ម៉ោង​នៅ​​ឥណ្ឌូចិន ​(ICT) នា​ថ្ងៃ​​សុក្រ​ទី  ១៣ សីហា។

វៀតណាម

ទស្សនា​​​​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ ឬ VieON ចាប់​ពី​ម៉ោង​​  ៧ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT) នា​ថ្ងៃសុក្រ​ទី ១៣ សីហា។

Alex Silva takes on Miao Li Tao at ONE: BATTLEGROUND II on 13 August

គូប្រកួតទាំងអស់នៅ ONE: BATTLEGROUND II

  • Eduard Folayang vs. Zhang Lipeng (គុនចម្រុះ – ទម្ងន់ lightweight)
  • Alex Silva vs. Miao Li Tao (គុនចម្រុះ – ទម្ងន់ strawweight)
  • Thomas Narmo vs. Alain Ngalani (គុនចម្រុះ – ទម្ងន់ heavyweight)
  • Eko Roni Saputra vs. Liu Peng Shuai (គុនចម្រុះ – ទម្ងន់ flyweight)
  • Otgonbaatar Nergui vs. Rahul Raju (គុនចម្រុះ – ទម្ងន់ lightweight)

ចុចអាន : Could Yushin Okami Fight Aung La N Sang Next?

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។