Muay Thai

អ្នក​ប្រដាល់បារាំង​ឈាម​ជ័រ​ខ្មែរ Leo Pinto ចាញ់កីឡាករ​ចិន Han Zi Hao នៅ​សង្វៀន​ ONE

កីឡាករ​ចិន Han Zi Hao សង​សឹក​បាន​សម្រេច លើ​សង្វៀន​ចាស់ Victor “Leo” Pinto បន្ទាប់​ពីរូប​គេ​ធ្លាប់​ចាញ់​ម្តង​កាល​ពី​ឆ្នាំ​២០១៦។

អ្នក​ប្រដាល់​ចិន​បាន​ឈ្នះ​ពិន្ទុ​​នៅ​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា​លក្ខណៈ​មួយ​ថៃ​នៅ​ព្រឹត្តិការណ៍ ONE: NEXTGEN II កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​វិច្ឆិកា កន្លង​ទៅ​នេះ។

ចាប់​ផ្តើម​ពី​ទឹក​ដំបូង​ទៅ Han ​ហាក់​ដូច​ស្គាល់​សមត្ថភាពដៃ​គូ​ច្បាស់​ដោយ​បាន​ព្យាយាម​ដាក់​សម្ពាធ​តាម​រយៈ​ការ​ដើរ​ចូល និង​ចេញ​កណ្តាប់​​ឆ្វេង-ស្តាំ​ផ្ទួន​ៗ​តែម្តង។ ទោះ​ជា​យ៉ាង​ណា Leo Pinto ដែល​ជា​កីឡាករ​ជប៉ុន​មាន​ជាប់​ឈាម​ជ័រ​ខ្មែរ​ពោល​គឺ​ជីតា​របស់​ខ្លួន​ជា​ខ្មែរ​នៅ​តែ​បង្ហាញ​ស្នាម​ញញឹម និង​ទប់​ទល់​បាន។

នៅ​ទឹក​ទី​១ Han បាន​បើក​ការ​វាយ​សម្រុក​ខ្លាំង​ទាំង​កណ្តាប់​ដៃ ទាត់ និង​ជង្គង់​ដែល​ធ្វើ​ឲ្យ Pinto ជាប់​គ្នា​ម្តង​នៅ​ដើម​ទឹក។ ស្រប​ពេល​ជា​មួយ​នេះ​កីឡាករ​បារាំង​បាន​ទាត់​លើ​ដង​ខ្លួន​ជា​ច្រើន​ជាង ហើយ​ព្យាយាម​ដើរ​សម្រុក​ចូល​ថែម​ទៀត។ ទោះ​ជា​យ៉ាង​ណា ការ​ដាក់​សម្ពាធ​នៅ​ចុង​ទឹក​បាន​ធ្វើ​ឲ្យ Pinto ត្រូវ​បាន​​អាជ្ញា​កណ្តាល​រាប់​៨​ម្តង បន្ទាប់​ពី​ទទួល​រង​កណ្តាប់​ដៃ​ផ្ទួន​ៗ​ពី Han។ ​

នៅ​ទឹក​ទី​២ គ្រាន់​តែ​ចាប់​ផ្តើម​ភ្លាម អ្នក​ទាំង​ពីរ​ចេញ​កណ្តាប់​ដៃ​ល្អ​ដូច​គ្នា ប៉ុន្តែ​ Pinto ច្បាស់​ជាង​ដោយ​វាយ​ចំ​មួយ​ដៃ​ស្តាំ​ ហើយ​បន្តិច​ក្រោយ​មក​ដាក់​មួយ​ដៃ​ឆ្វេង​បណ្តាល​ឲ្យ Han ស្រុត​ត្រូវ​បាន​​អាជ្ញា​កណ្តាល​រាប់​៨​ម្តង​វិញ។ យ៉ាង​ណា បន្ទាប់​ពី​ត្រូវ​បាន​អាជ្ញា​កណ្តាល​រាប់ អ្នក​ប្រដាល់​ចិន​បាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង និង​វ៉ៃ​កណ្តាប់​ដៃមុខ និង​ពោះ​ធ្ងន់​ៗ​តែ​ម្តង។

នៅ​ទឹក​ទី​៣ Han នៅតែ​ធ្វើ​បាន​ល្អ​តាម​រយៈ​កណ្តាប់​ដៃ​ឆ្វេង​-ស្តាំផ្ទួន​ៗ ប៉ុន្តែ​រន្ទះ​ជើង​របស់ Pinto បាន​ធ្វើ​ឲ្យ​កីឡាករ​ចិន​ឡើង​ក្រហម​ដង​ខ្លួន។ យ៉ាង​ណា ចប់​ការ​ប្រកួត ចៅក្រមផ្តល់​ឲ្យ​កីឡាករ​ចិន​ឈ្នះ​ដោយ​ពិន្ទុ ហើយ​ក៏​ជា​ការ​សង​សឹក​បាន​សម្រេច៕

Read more: ONE: NEXTGEN II – Full Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។