Kickboxing

Souwer ប្រកាស​ចូល​និវត្តរ៍​​លើ​សង្វៀន​ភ្លាមៗ ក្រោយ​ចាញ់​ Grigorian សន្លប់ទឹកទី២

វា​ពិត​ជា​អារម្មណ៍​រំជើប​រំជួល​ណាស់​នៅ​ពេល​បញ្ចប់​វគ្គ​៨​នាក់​ដំបូង​ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់​ពិភព​លោក ONE Featherweight Kickboxing World Grand Prix បន្ទាប់​ពី Marat Grigorian បាន​ផ្តួល​ជើង​ចាស់​ល្បី​ឈ្មោះ Andy “Souwer Power” Souwer ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២។

កីឡាករ​ចាស់​វស្សា​ហុល្លង់ Souwer ធ្វើ​បាន​ល្អ​គួរ​សម ប៉ុន្តែ​មិន​អាច​ទប់​ទល់​នឹង​កណ្តាប់​ដៃធ្ងន់​ៗ​របស់ Grigorian បាន​ទេ​ដែល​បាន​ធ្វើឲ្យ​រូប​គេ​សន្លប់​ក្នុង​ទឹក​ទី​២​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: FIRST STRIKE កាល​ពី​ថ្ងៃ​សុក្រ ទី​១៥​ ខែ​តុលា។

Andy Souwer throws a hook at Marat Grigorian

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​ថា ជើង​ខ្លាំង​ទាំង​ពីរ​សុទ្ធ​តែ​អង់អាច និង​ស្មារតី​មុះ​មុតដូច​គ្នា​ក្នុង​តទល់​គ្នា​ដោយ​ម្នាក់​ៗ​បាន​ព្យាយាម​វ៉ៃ​ចេញ​អាវុធ​ផ្ទួន​ៗ និង​មិន​ថយ​ក្រោយ​ដូច​គ្នា។ យ៉ាង​ណា Grigorian ​មើល​ទៅ​មាន​ក្បាច់​ការពារ​ល្អ និង​រឹង​មាំ ហើយ​វ៉ៃ​ចេញ​អាវុធ​ក៏​មាន​ប្រសិទ្ធភាព។ 

Marat Grigorian pops Andy Souwer with an uppercut

នៅ​ទឹក​ទី​១ “Souwer Power” ត្រូវ​បាន​ដៃ​គូ​វ៉ៃ​ចំ​មុខ​ឲ្យ​ដួល​នៅ​ដើម​ទឹក​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់​៨​ម្តង។ ប៉ុន្តែ​ក្រោយ​ពេល​ងើប​ពី​ដួល វីរបុរស​ហុល្លង់​ម្នាក់​នេះ​បាន​ប្រឹង​ប្រែង​តស៊ូ និង​វ៉ៃចេញ​អាវុធ​ច្រើន ហើយ​ក៏​ចំ​គោល​ដៅ​ច្រើន​ដែរ ជា​ពិសេស​ពេល​ចេញ​កណ្តាប់​ដៃ​ឆ្វេង​ស្តាំ​ម្តង​ៗ​ផ្ទួន ហើយ​ទាត់​ក្រោមថែម​ទៀត។

នៅ​ទឹក​ទី​២ Grigorian បាន​វ៉ៃ​ចំមុខ​ពេញ​បណ្តាល​ឲ្យ Souwer ដួល ហើយ​បូក​រួម​ទាំង​របួស​ឈឺ​ជើង​ផង​នោះ រូប​គេ​មិន​អាច​បន្ត​ការ​ប្រកួត​បាន​ទេ។ 

ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម Souwer ក្នុង​បទ​សម្ភាស​នៅ​លើ​សង្វៀន​បាន​រៀប​រាប់​ពី​ការ​ប្រកួត និង​អាជីព​ប្រដាល់​របស់​ខ្លួន​ស្ទើរ​មួយជីវិត។

ជើង​ចាស់​​ហុល្លង់​និយាយ​ពី​ជើង​របួស​ដែល​ស្ទើរ​តែ​មិន​អាច​ដើរ​រួច​ថា ៖«ខ្ញុំ​បាន​ទាត់​ច្រើន ហើយ​មាន​ការឈឺ​ចាប់។ ខ្ញុំ​មិន​គិត​ថា វា​បាក់​ទេ តែវា​ឈឺ​ខ្លាំង។ ខ្ញុំ​មិន​ដឹង​ថា មាន​អ្វី​កើត​ឡើង​ទេ។ ពិត​ជា​គួរ​ឲ្យ​ស្តាយ ខ្ញុំ​បាន​ប្រាប់​អ្នកអំពី​រឿង​របស់​ខ្ញុំ។ រយៈ​ពេល​២៤​ឆ្នាំកន្លង​ទៅ​​ក្នុង​នាម​ជា​កីឡាករ​ប្រដាល់​អាជីព ពេញមួយ​ជីវិត​របស់​ខ្ញុំ បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ។ វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​កូន​ៗ និង​គ្រួសារ​របស់​ខ្ញុំ​កំពុង​មើល»។ 

«វាជា​ដំណើរ​រដុប​រដុប​ថ្មី​ៗ​នេះ តែ​អរគុណ​ដល់​កីឡា ខ្ញុំ​បាន​ក្រោកឈរ។ ឥឡូវ​នេះ ខ្ញុំ​រក​និយាយ​អ្វី​មិន​ចង់​កើត​ទេ អរគុណអ្នក​គ្រប់​គ្នា។ តែ​ខ្ញុំ​គិត​ថា អ្វី​ដែល​សំខាន់​ឥឡូវ​នេះ​គឺ​ថា អនាគតរបស់ដៃ Marat រុង​រឿង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។ ខ្ញុំ​គិត​ថា វា​ដល់​ពេល​ដែល​ខ្ញុំ​និយាយ​ថា លា​ហើយ​អ្នក​ទាំង​អស់​គ្នា»។

Marat Grigorian បាន​ធ្វើ​ការ​គោរព​ដល់​រៀម​ច្បង ហើយ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​រូបត្រូវ​ជួបជើង​ខ្លាំង Chingiz “Chinga” Allazov

Grigorian បាន​និយាយ​ថា ៖«វា​ជា​ការ​ប្រកួត​ដ៏​ល្អ។ ខ្ញុំ​គោរព Andy Souwer។ គាត់​ជា​វីរបុរស​ម្នាក់។ ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ប្រកួត​ជា​មួយ​គាត់​ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់»៕

Read more: ONE: FIRST STRIKE – Live Results And Highlights For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។