Kickboxing

Giorgio ប្រាប់​ទៅ​ Superbon កុំ​និយាយ​ច្រើន មាន​អ្វី​ចេញ​ឲ្យ​អស់​មក​លើសង្វៀន

ជើង​ខ្លាំង​ឃីក​បុក​សីង​គ្រប់​សម័យ​កាល​លើ​លោក Giorgio “The Doctor” Petrosyan ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​​ក្នុង​អាជីព​របស់​ខ្លួន ប៉ុន្តែ​គោល​ដៅ​នៅ​ ONE Super Series នៅ​តែច​មាន​មហិច្ឆតា​ធំ​ទៀត។

កីឡាករ​អ៊ីតាលី​ដើម​កំណើត​អាមេនីបានឈ្នះ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ ONE Featherweight Kickboxing World Grand Prix កាល​ពី​ឆ្នាំ​២០១៩ ហើយ​ឥឡូវ​នេះ រូប​គេ​ត្រូវ​ប្រកួត​នឹង​ជើង​ខ្លាំង​ថៃ Superbon ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Featherweight ក្នុង​ព្រឹត្តិការណ៍ ONE: FIRST STRIKE នា​ថ្ងៃ​សុក្រ ទី​១៥ ខែ​តុលា​នេះ។

ចាប់​តាំង​ពី​ចុះ​កុងត្រា​ចូល​ស្ថាប័ន ONE មក​គិត​ទៅ​មាន​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ហើយ រូប​គេ​ស្ទើរ​តែ​គ្មាន​ដៃ​គូ​ប្រកួត ហើយ​កំពុង​ដាក់​គោល​ដៅ​យក​ខ្សែ​ក្រវាត់​ពិភព​លោក​ទៀត។ កីឡាករ​រូប​នីយាយ​ថា ៖«ខ្ញុំ​ពិត​ជា​រីក​រាយ​ចំពោះ​ការ​ប្រកួត​នេះ។ ខ្ញុំ​រង់​ចាំ​ជា​យូរ​មក​ហើយ​សម្រាប់​ឱកាស​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​មួយ​ទៀត ហើយ​ខ្ញុំ​ពិត​ជា​មិន​ចង់​រង់​ចាំ​សោះ​ឡើយ»។

Giorgio Petrosyan fights Davit Kiria at ONE: FISTS OF FURY

បន្ទាប់​ពី​ឈ្នះ​ខ្សែ​ក្រវាត់ World Grand Prix កំពូល​អ្នក​លេង​ឃីក​បុក​សីង Petrosyan បាន​ឡើង​សង្វៀនជា​ថ្មី​នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY កាល​ពី​ខែកុម្ភៈ និង​បាន​យក​ឈ្នះ​សត្រូវ​ចាស់ Davit Kiria ដើម្បីបន្ថែម​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​នៅ ONE ។ 

ទន្ទឹម​ជា​មួយ​គ្នា ដៃ​គូ​របស់​ខ្លួន​គឺ​កីឡាករ​ថៃ Superbon បាន​ប្រកាស​ក្តែង​ៗ​លើ​សង្វៀន​ថា ចង់​ជួប Petrosyan បន្ទាប់​ពី​ប្រកួត​ឈ្នះមិត្ត​រួម​ជាតិ Sitthichai “Killer Kid” Sitsongpeenong ក្នុង​ជំនួបគ្នា​លើក​ទី​៣ នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: NO SURRENDER កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២០។

ទទួល​បាន​ជ័យជម្នះ​លើ​មិត្ត​រួម​ជាតិ​នេះ និង​បាន​ឈរ​ចំណាត់​ថ្នាក់​លេខ​២ក្នុង​តារាង​ឃីកបុក​សីង​ទម្ងន់ featherweight និង​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោកជា​មួយ Petrosyan នេះ​តែ​ម្តង។

ទោះ​បី​ជា​យ៉ាង​ណា Superbon ត្រូវ​មាន​ការងារ​ធ្ងន់ និង​ជា​ដៃ​គូ​ខ្លាំង​បំផុត​ក្នុង​ប្រវត្តិ​របស់​ខ្លួន​នៅ​ពេល​ជួប​ជើង​ខ្លាំង​រហស្សនាម “ឌុកទ័រ” ហើយ​តាម​ពិត​ទៅ​រូប​គេ​ធ្លាប់​ត្រូវ​បាន​ផ្គូផ្គងឲ្យ​ជួប Petrosyan ម្តង​ហើយ ប៉ុន្តែ​កីឡាករ​អ៊ីតាលីកំណើត​អាមេរនី​នេះ​បាន​បដិសេធ​ម្តង​ហើយ​ដោយ​លើក​ហេតុ​ផល​ថា​ ពេល​វេលា​តិច​ពេក។ ពេល​នោះ​មាន​ការ​ជជែក​វែក​ញែក​ច្រើន​ណាស់។

កីឡាករ​អាមេនី-អ៊ីតាលី និយាយ​ថា ៖«Superbon កំពុង​និយាយ​ច្រើន​គឺ​មិន​សម​ហេតុ​ផល​ទេឥឡូវ​នេះ។ ខ្ញុំមិន​ត្រូវ​ការ​ឲ្យ​នរណា​ម្នាក់​ការពារ​ខ្ញុំ​ទេ»។

«រាល់​កីឡាករ​​ពិត​ជា​ចង់​ប្រកួត​ជា​មួយ​ខ្ញុំ​ណាស់។ មែន​ហើយ ប្រសិន​បើ​ពួក​គេ​ទទួល​បាន​ការ​ជូន​ដំណឹង​ឲ្យ​ប្រកួត​ត្រឹម​តែ​២០​ថ្ងៃ ពួក​គេ​ចង់​ប្រកួត ពី​ព្រោះ​ពួក​គេគ្មាន​អ្វី​ត្រូវ​ចាញ់​ទេ»។

«ការ​ជូន​ដំណឹង​ពី​ការ​ប្រកួត​មិន​ដល់​មួយ​ខែ​ផង ពួក​គេ​រៀប​ចំឲ្យ​ខ្ញុំ​ប្រកួត​ជា​មួយ Superbon កាល​ពី​លើក​ទី​១។ នោះ​ហើយ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​មិន​ទទួល​យក​ការ​ប្រកួត ពី​ព្រោះ​ពេលវេលា​មិន​ល្អ​ទេ។ ខ្ញុំមិន​ទទួល​សោះ​ឡើយ»។

ដើម្បី​ឆ្ពោះ​ទៅ​មុខ Petrosyan នឹងមិន​ធ្វើ​ឲ្យ​ខ្លួន​ធ្លាក់​​ទៅ​ក្នុង​សង្គ្រាម​ពាក្យ​សំដី​ទេ។ តាម​ពិត​ទៅ​រូប​គេ​មិន​ចង់​និយាយ​ច្រើន ប៉ុន្តែ​ធ្វើ​ការងារ​ច្រើន​លើ​សង្វៀន​ជំនួស​វិញ។

កីឡាករ​និយាយ​ថា «វា​មិន​រំខាន​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ខ្វល់ ហើយ​មិន​​អាច​បញ្ឈប់​ពួក​គេ​និយាយ​អ្វី​បាន​ដែរ។ គេ​និយាយ​អ្វី​ក៏​និយាយ​ទៅ តែ​​ខ្ញុំ​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​លើ​សង្វៀន»។

ទោះ​យ៉ាង​ណា កីឡាករ​រហស្សនាម “The Doctor” កោត​សរសើរ​ច្រើន​ចំពោះ​ដៃ​គូ​ខាង​មុខ​នព។ រូប​គេ​ដឹង​ថា កីឡាករ​ថៃ​ម្នាក់​នេះ​នឹង​ក្លាយ​ជា​ផ្ទាំង​ថ្ម​ដ៏​រឹង​មាំ​សម្រាប់​រូប​គេ​នា​រាត្រី​ខាង​មុខ​នេះ ពី​ព្រោះ​មាន​បទ​ពិសោធ​ច្រើន។

Petrosyan និយាយ​ថា ៖«​គាត់​ជា​ដៃ​គូ​ខ្លាំង​ម្នាក់។ អ្នក​គ្រប់​គ្នាស្គាល់​ហើយ​ថា គាត់​ជា​កីឡាករ​ដ៏ល្អ ។ អាវុធ​ដ៏​គ្រោះ​ថ្នាក់​របស់​គាត់​គឺ​ទាត់។ គាត់​មាន​បច្ចេកទេស​ល្អ​ឥត​ខ្ចោះ។ គាត់​ពិត​ជា​គ្រប់​គ្រង​ពេល​វេលា​ប្រកួត​បាន​ល្អ ហើយ​អាច​វ៉ៃ​បាន​គ្រប់​ទឹក»។

«ខ្ញុំ​គិត​តែ​ផ្តោត​លើ​អ្វី​ដែល​ខ្ញុំ​ធ្វើ។ ខ្ញុំ​គិត​ថា ជំនាញ​ប្រដាល់​របស់​ខ្ញុំ​ល្អ​ជាង​គាត់។ ប៉ុន្តែ​ប្រសិន​បើយើង​មិន​បញ្ចេញ​លើ​សង្វៀន វាគ្មាន​ន័យ​សោះ​ឡើយ។ សូម​ចាំ​មើល»។



នៅ​រាត្រី​ជា​មួយ​គ្នា​នោះ ក៏​មាន​ព្រឹត្តិការណ៍​ប្រកួត​ខ្សែ​ក្រវាត់​ ONE Featherweight Kickboxing World Grand Prix លើក​ទី​២​ដែល​ប្រជុំ​ដោយ​ជើង​ខ្លាំង​ឃីកបុក​សីង​៨​រូប​មក​ពី​ជុំ​វិញ​ពិភព​លោក។

Petrosyan នឹង​បានតាម​ដាន​​ការ​ប្រកួត​របស់​ជើង​ខ្លាំង​ទាំង​៨​នាក់​នោះ​ក្នុង​វគ្គ​១/៤​ផ្តាច់​ព្រ័ត្រ ហើយ​ក្នុង​នោះ​ក៏​មាន​កីឡាករ​ដែល​ធ្លាប់​ប្រកួត​ខ្សែ​ក្រវាត់​ជា​មួយ​ពួក​គេ​ដែរ។ 

កីឡាករនិយាយ​ថា ៖«វា​​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ​មួយ។ ខ្ញុំ​ស្គាល់​កីឡាករ​ទាំង​អស់​នោះ។ ឥឡូវ​នេះ និយាយ​ត្រង់​ចុះ ខ្ញុំ​មិន​អាច​ទាយទុក​មុន​ថា នរណា​នឹង​ឈ្នះ​ទេ​ តែ​មែន​ទែន​គឺ​ជា​ការ​ប្រកួត​ដែល​មាន​កីឡាករ​ល្អ​ៗ​បំផុត»។

កីឡាករ​បន្ត​ថា ៖«ONE បាន​ចុះ​កុងត្រាចូល​កីឡាករ​ទម្ងន់​៧០គីឡូក្រាម​ល្អ​ៗ​ណាស់។ នេះ​ជា​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ពេញ​ចិត្ត។ តែ​ឥឡូវ​នេះ ខ្ញុំ​កំពុងផ្តោត​ជា​ចម្បង​លើ​ដៃ​គូ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ ខ្ញុំ​កំពុង​គិត​អំពី​ខ្សែ​ក្រវាត់​ពិភព​លោក និង​បញ្ចេញ​សមត្ថភាព​ឲ្យ​បាន​ល្អ​បំផុត»។

តារា​ប្រដាល់​ថៃ​កំពុង​រង់​ចាំ​ Petrosyan មាន​សមត្ថភាព​ពេញ​លក្ខណៈ​​ដើម្បី​បង្ហាញ​លើ​សង្វៀន​។ សម្រាប់​ឥឡូវ​នេះ គាត់​រីក​រាយ​​ដើម្បី​​​យក​ខ្សែ​ក្រវាត់ World Grand Prix ​ដើម្បី​ជា​កម្លាំង​ចិត្ត។ ទន្ទឹម​ជា​មួយ​គ្នា​នេះ រូប​គេ​ពិត​ជា​ផ្តោត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​ជំនាញ​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន។

Petrosyan បាន​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​ដើរ​ចូល​កាន់​សង្វៀន ខ្ញុំ​អត់​លេង​សើច​ទេ។ ខ្ញុំ​មិន​ត្រូវ​​បង្ហាញអ្វី​លើ​សង្វៀន​ទេ។ ខ្ញុំ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​តែ​ម្យ៉ាង​គត់​គឺ​ប្រឹង​វ៉ៃ និង​យក​ខ្សែ​ក្រវាត់​ទៅ​ផ្ទះ»។

«ខ្ញុំគ្មាន​សារ​អ្វី​ចុង​ក្រោយ​សម្រាប់ Superbonទេ តែ​អ្វី​ដែល​ខ្ញុំ​មាន​គឺ​ចង់​បបង្ហាញ​គាត់​លើ​សង្វៀន»។

Read more: Superbon Confident For Petrosyan Clash: ‘I Have No Weaknesses’

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។