Kickboxing

គូ​ប្រកួត​ទាំង​អស់​​សម្រាប់​ព្រឹត្តិការណ៍​ ONE: HEAVY HITTERS ​ថ្ងៃ​ទី ១៤ មករា ត្រូវ​បាន​បង្ហាញ

បន្ទាប់​ពី​បង្ហាញ គូ​ប្រកួត​ខ្សែ​ក្រវាត់​ចំនួនពិភព​លោក​ចំនួន​ពីរ​គូ , គូ​ប្រកួត​មួយ​ថៃ​​ដែល​រង់​ចាំ​យ៉ាង​យូរ, និង​​ការ​បង្ហាញ​ខ្លួន​​របស់​តារា​​​ដែល​​បង្ហាត់​បង្ហាញ​ដោយ​ Khabib Nurmagomedov, គូ​ប្រកួត​នៅ​កម្មវិធី​ដំបូង​ឆ្នាំ ២០២២ របស់ ONE Championship ​ត្រូវ​បាន​ចាប់​គូ​រួចរាល់​​អស់​ហើយ។

នៅ​ថ្ងៃ​សុក្រ​ទី ១៤ មករា ស្ថាប័ន​​រៀប​ចំ​ការ​ប្រកួត​ក្បាច់​គុន​លំដាប់​ពិភព​លោក​ ​នឹង​ផ្សាយ​ផ្ទាល់​​ព្រឹត្តិការណ៍ ONE: HEAVY HITTERS ពី​កីឡដ្ឋាន​ Singapore Indoor Stadium ដែល​មាន​គូ​ប្រកួត​ខ្លាំង​ៗ​ជា​ច្រើន។

​​កម្មវិធី​នេះ​ក៏​មាន​ការ​ត្រ​លប់​មក​វិញ​របស់​កីឡាការិនី​​មួយ​ថៃ​វ័យ ១៨ ​​ឆ្នាំ Supergirl

Supergirl ​គឺ​ជា​កីឡាការិនី​វ័យក្មេង​បំផុត​ប្រកួត​ក្នុង​សង្វៀន​លំដាប់​ពិភព​លោក និង ​ទទួល​ជ័យជម្នះ​នៅ​សង្វៀន ONE Super Series​ កាល​ខែ កញ្ញា ឆ្នាំ ២០២០។ ត្រឹម​វ័យ ១៦ ឆ្នាំនា​យប់​នោះ ​​កីឡាការិនី​វ័យ​ក្មេង​​បាន​​ផ្ដួល​ Milagros Lopez ​ឲ្យ​សន្លប់​ត្រឹម​តែ ៦០ វិនាទី​ប៉ុណ្ណោះ​ក្នុង​ទម្ងន់​ catchweight ​នៃ​ការ​ប្រកួត​មួយ​ថៃ។

​នា​ខែ​ក្រោយ​នេះ ​​កីឡាការិននី​វ័យ​ក្មេង​នឹង​ជួប​​ជើង​ឯក​មួយ​ថៃ World Champion ៣ សម័យ​កាល Ekaterina “Barbie” Vandaryeva ដែល​ជា​ការ​តេស្ថ​សមត្ថភាព​ដ៏​ធំ​មួយ​ក្នុង​អាជីព​របស់​ខ្លួន។

Jeremy “The Jaguar” Miado ​នឹង​ឡើង​ប្រកួត​ក្នុង​គូ​សំខាន់​មួយ ​បន្ទាប់​ពី​​ផ្ដួល​​កីឡាករ​ចិន​ Miao Li Tao ​ឲ្យ​សន្លប់។

តាំង​ពី​ត្រូវ​បាន​គេ​ភ្ជាប់​ទៅ​​នឹង​ Marrok Force តារា​ហ្វីលីពីន​ត្រូវ​ពង្រឹង​សមត្ថភាព​ឲ្យ​ដល់​កម្រិត​ខ្ពស់ និង ​ស្ថិត​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់ strawweight ​នា​ពេល​ខាង​មុខ។

Miado ​នឹង​ប្រើ​ជំនាញ​​វ៉ៃ​ឈរ​របស់​​ខ្លួន​​​ទល់​នឹង​អតីត​ម្ចាស់​ជើង​ឯក​ Pancrase Flyweight Champion កីឡាករ Senzo Ikeda ដែល​កំពុង​ដាក់​គោល​ដៅ​​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Strawweight World Title ផង​ដែរ។

​លើស​ពីនេះ​ទៅ​ទៀត​គូ​ដំបូង​មាន​ដូច​ជា​ Yushin “Thunder” Okami, ​កីឡាការិនី​កម្រិត​កំពូល​​ទម្ងន់​ strawweight Tiffany “No Chill” Teo, ​កីឡាការិនី​ចិន​ Meng Bo, និង​ អតីត​គូ​ប្រជែង​ខ្សែ​ក្រវាត់ ONE World Title កីឡាករ ​​ Elias “The Sniper” Mahmoudi និង Walter Goncalves

សូម​ក្រឡេក​មើល​គូ​ប្រកួត​ទាំង​អស់​ដូច​ខាង​ក្រោម ៖

Japanese mixed martial arts legend Yushin Okami

គូប្រកួត​សំខាន់ ONE: HEAVY HITTERS

  • (c) Xiong Jing Nan vs. Ayaka Miura (ដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title)
  • (c) Roman Kryklia vs. Murat Aygun (ដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Title)
  • Saemapetch vs. Tawanchai (មួយ​ថៃ – ទម្ងន់ bantamweight)
  • James Nakashima vs. Saygid Izagakhmaev (គុនចម្រុះ – ទម្ងន់ lightweight)
  • Supergirl vs. Ekaterina Vandaryeva (​មួយ​ថៃ – ទម្ងន់ strawweight)
  • Senzo Ikeda vs. Jeremy Miado (គុណចម្រុះ – ទម្ងន់ strawweight)

គូ​ប្រកួត​ដំបូង ONE: HEAVY HITTERS

  • Elias Mahmoudi vs. Walter Goncalves (មួយ​ថៃ– ទម្ងន់ flyweight)
  • Beybulat Isaev vs. Giannis Stoforidis (ឃីកបុកសីង – ទម្ងន់ light heavyweight)
  • Yushin Okami vs. Leandro Ataides (គុនចម្រុះ –ទម្ងន់ middleweight)
  • Shuya Kamikubo vs. Troy Worthen (គុនចម្រុះ – ទម្ងន់ bantamweight)
  • Tiffany Teo vs. Meng Bo (គុនចម្រុះ – ទម្ងន់ strawweight)
  • Robin Catalan vs. Elipitua Siregar (គុនចម្រុះ – ទម្ងន់ strawweight)

Read more: ONE: WINTER WARRIORS II – Full Results For Every Fight

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។