Mixed Martial Arts

ចេញ​ហើយ​គូ​ប្រកួត​ជា​ផ្លូវ​ការ​នៅ ONE: BATTLEGROUND II ថ្ងៃទី​១៣ សីហា

បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊េរី  BATTLEGROUND បាន​ផ្សាយ​ផ្ទាល់់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ឥឡូវ​នេះ​ស្ថាប័ន​ប្រដាល់​ពិភព​លោក ONE Championship នឹង​ផ្តល់​ជូន​ព្រឹត្តិការណ៍​នេះ​ទី​២​បន្ត​ទៀត។

Antonio Caruso fights Eduard Folayang in a mixed martial arts battle at ONE: INSIDE THE MATRIX on Friday, 30 October

ថ្ងៃសុក្រ ទី​១៣ ខែ​សីហា អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ទទួល​បាន​ចំណី​ចក្ខុពិសេស​ប្លែក​ពី​ព្រឹត្តិការណ៍​ប្រកួត​ស៊េរី​ទី​២ ONE: BATTLEGROUND II ដែល​ជា​​ការ​ចាក់​ផ្សាយ​ចេញ​ពី​កីឡដ្ឋាន Singapore Indoor Stadium។

សមាសភាព​គូ​ប្រកួត​ធ្លាប់​បាន​ចេញ​ផ្សព្វផ្សាយ​រួច​ហើយអំពី​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ជក់​ចិត្ត​នៅ​ពេល​គូ​ឯក​ជា​​អតីត​ជើង​ឯក​ពិភព​លោក Eduard “Landslide” Folayang និង​កំពូល​អ្នក​លេង​គុន​ចម្រុះ​ចិន​ “The Warrior” Zhang Lipeng ព្រម​ទាំង​ជើង​ខ្លាំង​ Alex “Little Rock” Silva ប៉ះ Miao Li Tao ក្នុង​តំណែង​គូ​ឯក​រង។

នៅ​ថ្ងៃ​ចន្ទ ទី​២ ខែ​សីហា​នេះ  ONE  សូមប្រកាស​បន្ថែម​អធ្នក​លេង​គុន​ចម្រុះ​៣​នាក់ទៀត​ដែល​នឹង​បំពេញ​បង្ក្រប់​ព្រឹត្តិការណ៍​ប្រកួត​ដ៏​អស្ចារ្យ។

MMA heavyweight stars “Reug Reug” Oumar Kane and Alain Ngalani fight at ONE: UNBREAKABLE II

ONE: BATTLEGROUND II នឹងឃើញ​ជើង​ឯក​មួយ​ថៃ និង​ឃីក​បុក​សីង​ពិភព​លោក​ទម្ងន់​ធ្ងន់ Alain “The Panther” Ngalani។ កីឡាករ​មក​ពី​ហុងកុងត្រូវបាន​គេ​ដឹង​ថា ពូកែ​មាន​ក្បាច់​ពិសេស​ៗ​ដើម្បី​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។ Ngalani នឹង​ត្រូវ​ឡើង​សង្វៀន​ជា​មួយ Thomas “The Last Viking” Narmo ដែល​មាន​ប្រៀប​ខាង​កម្ពស់។

កម្ពស់​រហូត​ដល់​២០០​សង់​ទី​ម៉ែត្រ Narmo ជា​អ្នក​លេង​គុនចម្រុះ​ម្នាក់​ដែល​នឹង​មាន​អនាគត​ល្អ។ រូប​គេ​ទើប​ឆ្លង​កាត់​ការ​ប្រកួត​បាន​៤​ដង ប៉ុន្តែ​មិន​ដែល​ចាញ់​ឡើយ​ពោល​គឺ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​១​ទាំង​អស់។

Indonesia MMA star Eko Roni Saputra fights Ramon Gonzales at ONE: INSIDE THE MATRIX II in Singapore

ជា​មួយ​គ្នា​នេះ អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌូណេស៊ី Eko Roni Saputra ក៏​រក​ដៃ​គូ​ឃើញ​ដែរ​។ រូប​គេ​ត្រូវ​ជួប​នឹង​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ Elipitua “The Magician” Siregar ដែល​ចាញ់​កីឡាករ​ចិន​ Liu Peng Shuai។ កីឡាករ​ចិន​ Liu ធ្លាប់​បាន​យក​ឈ្នះ​ Siregar នៅ​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ពេល​នេះ​រូប​គេ​ត្រូវ​តស៊ូ​នឹង​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ឡើង​សង​សឹក​ឲ្យ​មិត្ត​រួម​ជាតិ។

Singapore-based Indian mixed martial artist Rahul Raju chokes out Richard Corminal

សម្រាប់​គូ​បើក​ឆាក​ជា​ជំនួបគុន​ចម្រុះ​ក្នុង​ទម្ងន់ lightweight រវាង​កីឡាករ​ឥណ្ឌា​ដែល​ស្ថិត​នៅ​ប្រទេស​សិង្ហបុរី Rahul “The Kerala Krusher” Raju ជួប​អ្នក​លេង​គុន​ចម្រុះម៉ុងហ្គោលី Otgonbaatar Nergui។ Raju លេច​ធ្លោ​កាល​ពី​ឆ្នាំ​២០១៩ នៅ​បេល​រូប​គេ​បាន​បញ្ចប់​ដៃ​គូ​២​រូប​គឺ Richard “The Notorious” Corminal និង Furqan “The Lion” Cheema តាម​រយៈ​ឃ្លេ-កឲ្យ​ចុះ​ចាញ់។

អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​អាជ្ញាកណ្តាល​លើក​ដៃ​រូប​គេ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប៉ុន្តែ​អ្នក​លេង​គុន​ចម្រុះ​ម៉ុងហ្គោលី​កំពុង​សម្លឹង​រក​ឱកាស​បង្ហាញ​កេរ្តិ៍​លើ​ឆាក​អន្តរ​ជាតិ៊។

ខាង​ក្រោម​ជា​កីឡាករ​បកួត​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND II។

The main event performers of ONE: BATTLEGROUND II

សមាសភាព​គូ​ប្រកួត​ពេញ​នៅ ONE: BATTLEGROUND II

  • Eduard Folayang ប្រកួត​ជា​មួយ Zhang Lipeng (ប្រកួត​គុន​ចម្រុះទម្ងន់ lightweight)
  • Alex Silva ប្រកួត​ជា​មួយ Miao Li Tao (ប្រកួត​គុន​ចម្រុះទម្ងន់ strawweight)
  • Thomas Narmo ប្រកួត​ជា​មួយ Alain Ngalani (ប្រកួត​គុន​ចម្រុះទម្ងន់ heavyweight)
  • Eko Roni Saputra ប្រកួត​ជា​មួយ Liu Peng Shuai (ប្រកួត​គុន​ចម្រុះទម្ងន់ flyweight)
  • Otgonbaatar Nergui ប្រកួត​ជា​មួយRahul Raju (ប្រកួត​គុន​ចម្រុះទម្ងន់ lightweight)

Read more: ONE: BATTLEGROUND – Full Results For Sam-A Vs. Prajanchai

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។