News

គូឯក​ញាក់​សាច់​នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: BATTLEGROUND III ថ្ងៃទី២៧ សីហា

ខ្លា​កំណាច​មួយ​ថៃ​ពីរ​រូប​នឹង​អង្រួន​សង្វៀន BATTLEGROUND ដែល​ជា​ព្រឹត្តិការណ៍​ទី​៣។ ជឿ​ជាក់​ថា អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​នឹង​ពេញ​ចិត្ត​ចំពោះ​គូ​ឯក ក៏​ដូច​ជា​គូ​សំខាន់​ផ្សេង​ៗ​ទៀត។

Sitthichai in his southpaw kickboxing stance

ស្ថាប័ន​ប្រដាល់​ពិភព​លោក​នឹង​នាំ​មក​ជូន​នូវ​គូប្រកួត​ដ៏​ជក់​ចិត្ត​ចំនួន​៦​គូ​នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND III ដែល​ជា​ការ​ចាក់​ផ្សាយ​ចេញ​ពីកីឡដ្ឋាន Singapore Indoor Stadium នា​ថ្ងៃ​សុក្រ ទី​២៧ ខែ​សីហា។

គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ កំពូល​អ្នក​ប្រដាល់​ឃីក​បុក​សីង​លំដាប់​ពិភព​លោក​ Sitthichai “Killer Kid” Sitsongpeenong ប៉ះ​សិស្ស​ប្អូនប្រុស​ស្អាត Tawanchai PK.Saenchai Muaythaigym ដែល​អ្នក​ទាំង​ពីរ​យល់​ព្រម​វ៉ៃ​ច្បាប់​មួយ​ថៃ បន្ទាប់​ពីដៃ​គូ​របស់​ពួក​គេ​បាន​ដាក​ខ្លួន​ដល​ផ្គូផ្គង​ពី​ដំបូង​គឺ​ម្នាក់​មាន​បញ្ហា​កូវីដ-១៩ និង​ម្នាក់​ទៀង​របួស។

អ្នក​ទាំង​សុទ្ធ​តែ​មាន​កាតព្វ​សំខាន់​ដូច​គ្នា សម្រាប់​អ្នក​ទទួល​បាន​ជ័យជម្នះពោល​គឺ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​តែ​ម្តង បន្ទាប់​ពី​នេះ​ជា​ការ​ប្រកួត​លើក​ទី​ពីរ​ដូច​គ្នា​នៅ​ស្ថាប័ន ONE។ ខ្លា​ចាស់​កំពូល​ល្បិច  Sitthichai នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ជា​មួយ​អធិរាជ​សង្វៀន​ Petchmorakot Petchyindee Academy ប្រសិន​បើ​រូបវគេទទួល​បាន​ជ័យជម្នះ​លើ Tawanchai។ ចំណែក Tawanchai ប្រសិន​បើ​ទទួល​បាន​ជ័យជម្នះ​ រូប​គេ​នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ជា​មួយ Nong-O Gaiyanghadao

Pictures from the Muay Thai bout between Tawanchai PK.Saenchai Muaythaigym and Sean Clancy at ONE: DANGAL on 15 May

សម្រាប់​គូ​ឯងរង​ប្រចាំ​ព្រឹត្តិការណ៍​វិញ អ្នក​លេង​គុន​ចម្រុះ​ទើប​ចុះ​កុងត្រា​ថ្មីៗ​ Banma Duoji នឹង​ឡើង​សង្វៀន ONE ជា​លើក​ដំបូង។ Banma ជា​តារា​ចិន​កំពុង​រះ​ម្នាក់​ដែល​មាន​ឆន្ទៈ​បង្ក​ព្យុះ​ភ្លៀង​នៅ​សង្វៀន​ពិភព​លោក​មួយ​នៅ​ពេល​ដែល​រូប​គេ​ត្រូវ​ប្រឈម​នឹង​ខ្លា​ចាស់​ដែល​ជា​អតីត​ជើង​​ឯក​ពិភព​លោក​របស់​ថៃ Dejdamrong Sor Amnuaysirichoke

ព្រម​ជាមួយ​គ្នា​មិត្ត​រួម​ជាតិ​របស់ Banma គឺអ្នក​លេង​គុន​ចម្រុះ​ចិន “The Hunter” Xie Wei បាន​ឱកាស​ឡើង​សង្វៀន​ទៀត​ហើយ បន្ទាប់​ពី​យក​ឈ្នះ​កីឡាករ​កម្ពុជា ចាន់ រតនា និង​កីឡាករ​ឥណ្ឌា Kantharaj “Kannadiga” Shankar Agasa ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។​ លើក​នេះ​ រូប​គេ​ត្រូវ​ជួប​នឹងកីឡាករ​កូរ៉េ​ខាង​ត្បូង “Ottogi” Dae Hwan Kim.

Scenes from the atomweight bout between MMA stars Ritu Phogat and Bi Nguyen at ONE: DANGAL on 15 May

ជាមួយ​គ្នា​នេះ កីឡាការិនីឡើង​កូដ Bi “Killer Bee” Nguyen បន្ទាប់​ពី​បាន​ទទួល​ជ័យ​ជម្នះ​លើ​ខ្លា​ញី​ឥណ្ឌា Ritu “The Indian Tigress” Phogat នាង​ត្រូវ​បន្ត​ស្វែង​រក​ជ័យជម្នះ​ទៀត​ដោយ​ជួបកីឡាការិនី Jenelyn Olsim ដែល​ត្រូវ​ប្រកួត​លើក​ដំបូង។

សិស្ស​របស់​ពស់​ថ្លានមីយ៉ាន់ម៉ា Aung La N Sang កីឡាករ​ “The Dragon Leg” Tial Thang នឹង​ត្រូវ​ជួប​ខ្លា​ចាស់ “Double Hearts” Song Min Jong ។ Purev  Otgonjargal ប៉ះ​​កីឡាករ​អង់គ្លេស Ben Royle។

ខាង​ក្រោម​ជា​គូ​ប្រកួត​នៅ ONE: BATTLEGROUND III។

Tial Thang poses with his teammates and World Champions Aung La N Sang and Martin Nguyen

សមាភាព​គូ​ប្រកួត​ពេញ​នៅ ONE: BATTLEGROUND III

  • ជើង​ខ្លាំង Sitthichai ប៉ះ​ប្រុស​ស្អាត Tawanchai (ប្រកួត​មួយ​ថៃ)
  • ខ្លាចាស់​ថៃ Dejdamrong ប្រកួត​ជា​មួយ Banma Duoji (ប្រកួតគុន​ចម្រុះ)
  • អ្នក​លេង​គុន​ចម្រុះ​កូរ៉េ Dae Hwan Kim ប្រកួត​ជា​មួយ​ចិន Xie Wei (ប្រកួត​គុន​ចម្រុះ)
  • កីឡាការិនី Bi Nguyen ប្រកួត​ជា​មួយ​អ្នក​លេច​មុខ​ថ្មី Jenelyn Olsim (ប្រកួត​គុន​ចម្រុះ)
  • កីឡាករមីយ៉ាន់ម៉ា Tial Thang បះ​កូរ៉េ Song Min Jong (ប្រកួត​គុន​ចម្រុះ)
  • កីឡាករ Purev Otgonjargal ប្រកួត​ជា​មួយ Ben Royle (ប្រកួត​គុន​ចម្រុះ)

Read more: Full Card Revealed For ONE: BATTLEGROUND II On 13 August

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។