News

សមាស​ភាព​គូ​ប្រកួត​ ONE: A NEW BREED II ប្រកាស​ផ្លូវ​ការ​ហើយ​

នា​ថ្ងៃ​សុក្រ​ ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២០​ខាង​មុខ​នេះ​ ស្ថាប័ន​ប្រដាល់​កំពូល​លើ​លោក​ ONE Championship នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ ONE: A NEW BREED II ចេញ​ពី​ទី​ក្រុង​បាងកក ប្រទេស​ថៃ។

 

គូ​ប្រកួត​ចំនួន​៦​គូ​​ត្រូវ​បាន​រៀប​ចំ​ជា​ពិសេស​ក្នុង​នោះ​​ជើង​ឯក​ពិភព​លោក​​ត្រូវ​ត​ទល់​នឹង​ជើង​ឯក​ពិភព​លោក​ ខណៈ​ Pongsiri PK.Saenchai Muaythaigym ត្រូវ​ជួប​ជើង​ខ្លាំង Sean “Clubber” Clancy ក្នុង​ការ​ប្រកួត​លក្ខណៈ​មួយ​ថៃ​ដែល​មាន​៣​ទឹក។

ជើង​ខ្លាំង Pongsiri ជា​ជើង​ឯក​មួយ​ថៃ​៤​សម័យ​កាល​ដែល​មាន​កំណត់​ត្រា​ប្រកួត​ឈ្នះ​១៥៣​ដង ចាញ់​៣៣​ដង​ និង​ស្មើ​១១​ដង​។ រូប​គេ​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​ដើម្បី​សាង​កេរ្តិ៍​ឈ្មោះ​កាល​ពី​ដើម​ឆ្នាំ​នេះ។

ទោះ​ជា​ប្រឈម​នឹង​ដៃ​គូ​ដែល​មាន​កម្ពស់​ខ្ពស់​ៗ​ជាង​ខ្លួន​ដូច​ជា​ម្ចាស់​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Featherweight គឺ​កីឡាករ​​ Petchmorakot Petchyindee Academy, កីឡាករ​មក​ពី​ក្លឹប​ PK.Saenchai Muaythaigym នៅ​តែ​បន្ត​ប្រកួត​បាន​ល្អ។



ឥឡូវ​នេះ រូប​គេ​បាន​ទម្លាក់​ទម្ងន់​ដើម្បី​ប្រកួត​តាម​ប្រភេទ​ទម្ងន់​ធម្មតា​របស់​ខ្លួន​វិញ​ដែល​ត្រូវ​ប៉ះ​“Clubber” នៅ​សង្វៀន​ ONE Championship។

ជើង​ខ្លាំង​ Clancy ដែល​មាន​កំណត់​ត្រា​ប្រកួត​ឈ្នះ​៤៣​ដង ចាញ់​២០​ដង និង​ស្មើ​១​ដង​ ​បាន​សាក​សមត្ថភាព​រួច​ម្តង​ហើយ​កាល​ពី​ឆ្នាំ​មុន។ រូប​គេ​បាន​គ្រង​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ WBC​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៩​ និង​៤​ខែ​ក្រោយ​មក​បាន​​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ WBC Super-Lightweight ​ព្រម​ទាំង​​បាន​ឈ្នះ​ពាន​កីឡាករ​ប្រដាល់​មួយ​ថៃ​ឆ្នើម​ប្រចាំ​២១៩​ WBC Muay Thai Fighter Of The Year។

រូប​គេ​នឹង​​ប្រឹង​ប្រែង​បន្ថែម​ទៀត​ដើម្បី​​គ្រប់​គ្រង​ក្នុង​ប្រភេទ​ទម្ងន់​ bantamweight ដែល​អាច​នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​ជា​ច្រើន​រូប​ដូច​ជា​កីឡាករ​ Bobo SackoRodlek PK.Saenchai Muaythaigym, Kulabdam Sor. Jor. Piek Uthai, Sangmanee Klong SuanPluResort និង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក Nong-O Gaiyanghadao

ជា​មួយ​គ្នា ​ព្រឹត្តិការណ៍​ប្រកួត​ ONE: A NEW BREED II ក៏​មាន​គូ​ប្រកួត​សំខាន់​ៗ​ជា​ច្រើន​ទៀត។

ជា​មួយ​គ្នា​នេះ​ ជើង​ខ្លាំង​រហស្សនាម«រន្ទះ​ជើង​ម៉ាស៊ីន»​ Superlek Kiatmoo9 ដែល​មាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ទម្ងន់ flyweight ទាំង​មួយ​ថៃ​ និង​ឃីកបុកសីង​ ត្រូវ​ឡើង​សង្វៀន​ទៀត​​ដើម្បី​រក​ផ្លូវ​គ្រប់​គ្រង​ក្នុង​ប្រភេទ​ទម្ងន់​នេះ។ រូប​គេ​ត្រូវ​ជួប​ Fahdi “The Gladiator” Khaled  សម្រាប់​គូ​ឯក​រង​ប្រចាំ​រាត្រី​ថ្ងៃ​សុក្រ។

ប្អូន​ស្រី​របស់​ Wondergirl Fairtexគឺ​កីឡាការិនី​វ័យ​ក្មេង​ Supergirl Jaroonsak Muaythai ក៏​មាន​មុខ​ប្រកួត​ក្នុង​ស្ថាប័ន​ប្រដាល់​កំពូល​នេះ​ដែរ។ នាង​ត្រូវ​ជួប​ជើង​ឯក​មួយ​ថៃ​របស់​ប្រទេស​អាហ្សង់ទីន​ Milagros Lopez សម្រាប់​​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង។


ខាង​ក្រោម​ជា​សមាសភាព​គូ​ប្រកួត​ទាំង​អស់​ ONE: A NEW BREED II

  • Pongsiri PK.Saenchai Muaythaigym ប៉ះ​ Sean Clancy (មួយ​ថៃ​ទម្ងន់​ bantamweight)
  • Superlek Kiatmoo9 ប៉ះ​ Fahdi Khaled (ឃីកបុកសីង​ទម្ងន់​ flyweight)
  • Supergirl Jaroonsak Muaythai ប៉ះ​ Milagros Lopez (មួយ​ថៃ​ទម្ងន់ catchweight)
  • Prach Buapa ប៉ះ​ Brogan Stewart-Ng (គុន​ចម្រុះ​ទម្ងន់​ catchweight)
  • Witchayakorn Niamthanom ប៉ះ​ Khalid Friggini (គុន​ចម្រុះ​ទម្ងន់ lightweight)
  • Abu Muslim Alikhanov ប៉ះ​ Pascal Jaskiewiez (គុន​ចម្រុះ​ទម្ងន់​ lightweight)

Read more: ONE: A NEW BREED – Live Results And Highlights For Stamp Vs. Rodrigues

 

 

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។