Muay Thai

ONE ចេញ​ផ្លូវ​ការ សុខ ធី ប៉ះ Mong​kokpetch ខណៈបង្ហាញ​គូ​ប្រកួត​ទាំង​អស់

ស្ថាប័ន​ប្រដាល់​កំពូល ONE Championship បាន​ប្រកាស​ផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ទៀត​ហើយ​​ដែល​នឹង​ធ្វើ​ឲ្យ​កក្រើក​​ទី​ក្រុង​បាងកក ប្រទេស​ថៃ គឺ​ ONE: NO SURRENDER II ថ្ងៃ​សុក្រ ទី​១៤ ខែ​សីហា និង​ ONE: NO SURRENDER III ថ្ងៃ​សុក្រ​ ទី​២១ ខែ​សីហា ដែលជើង​ខ្លាំង​កម្ពុជា សុខ ធី ត្រូវ​ជូប​ម្ចាស់​​ផ្ទះ​ថៃ Mongkokpetch ដែល​ស្ថិត​នៅ​ក្នុង​គូ​ឯក​រង​ប្រចាំកម្មវិធី។

ព្រឹត្តិការណ៍​ប្រកួត​នីមួយ​ៗ​ត្រូវ​បាន​ប្រកាស​គូ​ប្រកួត​ជា​ផ្លូ​វ​ការ​​អស់​ហើយ​ដែល​គូ​ឯក​នឹង​ប្រកួត​វគ្គ​ពាក់់​កណ្តាលផ្តាច់នៃ​ការ​ប្រកួត​ពាន​រង្វាន់ ONE Bantamweight Muay Thai Tournament ដែល​អ្នក​ឈ្នះ​នៃ​ការប្រកួត​ក្នុង​ចំណោម​៤​នាក់​នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ពី Nong-O Gaiyanghadao

គូ​ឯក​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER II អតីត​ជើង​​ឯក​ពិភព​លោក​ ONE World Title គឺ​ជើង​ខ្លាំង Saemapetch Fairtex ត្រូវ​​ប្រកួត​ជា​មួយ​ Rodlek PK.Saenchai Muaythaigym

គូ​ឯក​នេះ​គឺ​ជា​​ជំនួប​សា​ជា​ថ្មី បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ជួប​គ្នា​លើក​ទី​១​ នៅ​ខែ​សីហា ឆ្នាំ​២០១៤​នៅ​​សង្វៀន Channel 7 Boxing Stadium ក្នុង​ទី​ក្រុង​បាងកក ដែល​ពេល​នោះ Rodlek ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ។

កីឡាករ​ទាំង​ពីរ​បាន​បន្ត​អាជីព​ប្រដាល់​របស់​ខ្លួន​ជោកជាំ​​នៅ​ក្នុង​សង្វៀន​ផ្សេង​ៗ​នៃ​ទី​ក្រុង​បាងកក ប៉ុន្តែ​ទី​បំផុត​អ្នក​ទាំង​ពីរ​បាន​ចូល​​មក​កាន់​សង្វៀន​ប្រដាល់​កំពូល ONE ជា​មួយ​គ្នា។

Saemapetch បាន​ប្រកួត​លើក​ដំបូង​ ONE កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨ និង​បាន​ប្រកួត​ឈ្នះ​​៣​លើក​ជាប់​គ្នា​​តាម​រយៈ​ការ​ផ្តួល Deividas “The Lithuanian Savage” Danyla, ឈ្នះ​អនាគត​ជើង​ឯក​ពិភព​លោក​ ONE Bantamweight Kickboxing World Champion  គឺ Alaverdi “Babyface Killer” Ramazanov និង ឈ្នះ  Ognjen Topic។ ទោះ​បី​ជា​យ៉ាង​ណា រូប​គេ​បាន​បរាជ័យ​ដោយ​សារ Nong-O កាល​​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ ដែល​ក្រោយ​មក​រូ​ប​គេ​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២នៃ​កីឡាករ​ឆ្នើម​ប្រចាំ ONE Super Series ឆ្នាំ ២០១៩។

ជើង​ខ្លាំង Rodlek ដែល​មាន​ចំណាត់​​ថ្នាក់​លេខ​​ឃីកបុក​សីងពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​ចាប់​តាំង​ពីរូប​គេ​បាន​ចូល ONE កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩។ រូប​គេ​បាន​ឈ្នះ Liam “Hitman” Harrison, ឈ្នះ Andrew “Maddog Fairtex” Miller និង ឈ្នះ  Chris Shaw។ ឥឡូវ​នេះ រូប​គេ​​ត្រូវ​ត​ទល់​នឹង​ដៃ​គូ​ចាស់​របស់​ខ្លួន​ជា​ថ្មី។

អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​នៃ​​ការ​ប្រកួត​គូ​ឯក​នេះ​នឹង​ឡើង​ទៅ​​ជួប​អ្នក​ឈ្នះ​នៃ​ការ​ប្រកួត​គូ​ឯក​នៃ​​ព្រឹត្តិការណ៍​ប្រកួត​ ONE: NO SURRENDER III។

Sangmanee Klong SuanPluResort

ការ​ប្រកួត​គូឯក​នៃ​ព្រឹត្តិការណ៍​ប្រកួត NO SURRENDER III គឺ​​ជើង​ខ្លាំង​​ “The Million Dollar Baby” Sangmanee Klong SuanPluResort ត្រូវ​ប្រឈម​នឹង​ជើង​ខ្លាំង “Left Meteorite” Kulabdam Sor. Jor. Piek Uthai

ជើង​ខ្លាំង Sangmanee ដែល​ជា​ជើង​ឯកមួយ​ថៃ​ពិភព​លោក​៧​សម័យ​កាល​គឺ​បច្ចុប្បន្ន​មាន​ចំណាត់​ថ្នាក់​លេខ​១ផ្នែក​ប្រដាល់​មួយ​ថៃនៅ​ស្ថាប័ន ONE និង​មាន​ចំណាត់​ថ្នាក់​លេខ​​ផ្នែក​ឃីកបុកសីង។

រូប​គេកំពុង​ទទួល​បាន​ការ​ចាប់​អាម្មណ៍​ខ្លាំង បន្ទាប់​ពី​រូប​គេ​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ ONE តាម​រយៈ​ជ័យជម្នះ​លើ Azize Hlaliកាលពី​ខ​វិច្ឆិកា និង​បន្ទាប់​មក​បាន​ឈ្នះ​ Kenta Yamada កាល​ពី​ខែ​មករា។

កីឡាករ​រហស្សនាម​ Million Dollar Baby នឹងត្រូវ​ប្រឈម​នឹង​ Kulabdam ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៣ Muay Thai ដែល​ធ្លាប់​ឈ្នះ​ជើង​ឯក​ពិភព​លោក២​ដង​នៅ​សង្វៀន Lumpinee Stadium។

ចំពោះ​កីឡាករ​រហស្សនាម“Left Meteorite” ​គឺ​ជា​អ្នក​លេច​មុខ​ថ្មី​នៅ​ស្ថាប័ន​កំពូល ONE ប៉ុន្តែ​រូប​គេ​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​​ដោយ​ការ​យក​ឈ្នះ​ជើង​ខ្លាំង​មួយ​ថៃ​ចំណាត់​ថ្នាក់​លេខ​២​គឺ Bobo Sacko កាល​ពី​ខែ​កញ្ញា។

ខាង​ក្រោម​ជា​គូ​ប្រកួត​ទាំង​អស់៖

Muay Thai fighter Kulabdam Sor Jor. Piek Uthai beats Bobo Sacko

គូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER II

  • កីឡាករ Saemapetch Fairtex ជួប​ Rodlek PK.Saenchai Muaythaigym (ONE Super Series Muay Thai)
  • កីឡាករ Leo Pinto ជួប​ Mehdi Zatout (ONE Super Series kickboxing )
  • កីឡាករ Pongsiri Mitsatit ជួប Akihiro Fujisawa (គុន​ចម្រុះ)
  • កីឡាករ Sorgraw Petchyindee Academy ជួប Pongsiri PK.Saenchai Muaythaigym (ONE Super Series Muay Thai)
  • កីឡាករ Yodkaikaew Fairtex ជួប John Shink (គុន​ចម្រុះ)
  • កីឡាករ Huang Ding ជួប Fahdi Khaled (ONE Super Series Muay Thai)

គូ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER III

  • កីឡាករ Sangmanee Klong SuanPluResort ជួប Kulabdam Sor. Jor. Piek Uthai (ONE Super Series Muay Thai – bantamweight)
  • កីឡាករ Mongkolpetch Petchyindee Academy ជួប សុខ ធី (ONE Super Series Muay Thai )
  • កីឡាករ Shannon Wiratchai ជួប Fabio Pinca (គុន​ចម្រុះ)
  • កីឡាករ Wondergirl Fairtex ជួប Brooke Farrell (ONE Super Series Muay Thai)
  • កីឡាករ Marie Ruumet ជួប Little Tiger (ONE Super Series Muay Thai)
  • កីឡាករ Ben Royle ជួប Quitin Thomas (គុន​ចម្រុះ)

Read more: ONE: NO SURRENDER – Full Results And Highlights For Rodtang Vs. Petchdam