News

​ការ​ប្រកួត​ប្រជែង​សមត្ថភាព​​កម្លាំង​​​ជា​មួយ​ Brandon Vera

តើ​អ្នក​​ធ្លាប់​​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ខ្លាំង​មហាសាល​​​ដូច​​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Heavyweight World Champion ​កីឡាករ​ Brandon Vera ឬ ​ឈ្មោះ​ក្រៅ​ “The Truth”ឬ​ទេ? ​តើ​អ្នក​ដែល​គិត​ថា​ចង់​ប្រើ​កម្លាំង​ដើម្បី​​កម្ទេច​​​វត្ថុ​មួយ​ចំនួន​​ដោយ​ចៃដន្យ​ទេ?

បើ​សិន​ដូច្នេះ​មែន​ ​​អ្នក​នឹង​ស្រលាញ់​ «The Truth Break It Challenge» ​ ឬ ​«​ការ​បំបែក​កំណត់​ត្រា​របស់​ The Truth »​ ​ដែល​អាច​លេង​បាន​ឥឡូវ​នេះ​នៅ ​ONE Super App

 

នៅ​ពេល​បង​ប្អូន​លេង ​​​បង​ប្អូន​​ត្រូវ​ប្រមូល​ពិន្ទុ​ដោយ​យក​ដៃ​ចុច​ទូរសព្ទ​របស់​អ្នក​នៅ​ចំ​​ពេល​​ដ៏​ត្រឹម​ត្រូវ​ដើម្បី​​​បង្កើត​កម្លាំង​​ដ៏​ខ្លាំង​​ក្នុង​​ការ​​ត្រៀម​ប្រយុទ្ធ​​បំបែក​​វត្ថុ​នៅ​លើ​អេក្រង់។

វា​​មើល​​ទៅ​ងាយ​ស្រួល​ណាស់ ​ប៉ុន្តែ​ «​ការ​បំបែក​កំណត់​ត្រា​នេះ» ​ ត្រូវ​ប្រើ​ពេល​​ឲ្យ​​លឿន​​ក្នុង​ស្ថានភាព​លំបាក ​​តាម​តែ​អាច​​បំបែក​វា​ដោយ​ជោគជ័យ។ ​​អ្នក​បង្កើន​​កម្លាំង​បាន​កាន់​តែ​ខ្លាំង​ ​អ្នក​ទទួល​បាន​ពិន្ទុ​កាន់​តែ​ច្រើន។ ​សកម្មភាព​នឹង​បន្ត​​​​ធ្វើ​ជា​បន្ត​បន្ទាប់​​រហូត​ដល់​ដំណាក់​កាល​​ដែល​អ្នក​មិន​អាច​ជោគ​ជ័យ​​ក្នុង​ការ​បំបែក​វា។

ពេល​អ្នក​មិន​អាច​ធ្វើ​​វា​បាន​សម្រេច​ សូម​​ប្រកួត​ប្រជែង​ជា​មួយ​មិត្តភ័ក្ដិ​ថា​តើ​​ពួក​គេ​អាច​រក​​ពិន្ទុ​បាន​ច្រើន​ជាង​អ្នក​កម្រិត​ណា​ និង​ ​ឈាន​ដល់​ដំណាក់​កាល​ណា ​ហើយ​​​​ក៏​អាច​ធ្វើ​តាម​​បច្ចេកទេស​​វាយ​យក​ពិន្ទុ​​ដ៏​ទូលំទូលាយ​របស់​ Vera ​បាន​ទៀត​ផង។

 

ពួក​​យើង​សង្ឃឹម​ថា​ បង​ប្អូន​​នឹង​លេង​កម្សាន្ត​ដោយ​រីករាយ និង​ ​ដឹង​ថា​​​វីរបុរស​កូន​កាត់​​ហ្វីលីពីន​អាមេរិក​កំពុង​រំភើប​​ពេល​សាក​ល្បង​​​គ្នា​ក្នុង​​​វីដេអូ​ហ្គេម​មួយ​នេះ។ ​ជា​ការ​ពិត​ណាស់​ ​​នា​ពេល​ថ្មីៗ​នេះ​ ​គេ​បាន​បង្ហោះ​អំពី​ការ​ប្រកួត​ប្រជែង​ដ៏​ល្អ​បំផុត​មួយ។