Mixed Martial Arts

Kwon, Loman, Izagakhmaev ចូល​ក្នុង​ប្រអប់​​ចំណាត់​ថ្នាក់​ ONE

ចំណាត់​ថ្នាក់​កីឡាករ​ប្រចាំ​សង្វៀន ONE ឬ ONE’s Athlete Rankings ​ទើប​ទទួល​បាន​ថ្មីៗ​នេះ​មាន​កីឡាករ​ចំណូល​ថ្មី​មួយ​ចំនួ​ន​ប្រែប្រួល។

បន្ទាប់​ពី​ការ​ប្រកួត​ពីរ​លើក​ចុង​ក្រោយ​ប្រចាំ​សង្វៀន ONE Championship ​កីឡាករ​បី​រូប​មាន​ការ​ផ្លាស់​ប្ដូរ​ឱកាស​របស់​ខ្លួន។

Pictures from the main event tilt between Kairat Akhmetov and Danny Kingad from ONE: WINTER WARRIORS II

ការ​ផ្លាស់​ប្ដូរ​​​គុន​ចម្រុះ​ក្នុង​ទម្ងន់ flyweight !

​ក្នុង​ទម្ងន់​នេះ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight World Champion និង​ជា​គូ​ប្រជែង​ចំណាត់​ថ្នាក់​លេខ​៤ Kairat “The Kazakh” Akhmetov ​ហក់​ឡើង​លើស​ចំណាត់​ថ្នាក់​លេខ​៣ Danny “The King” Kingad

Akhmetov គ្រប់គ្រង​ការ​ប្រកួតនៅលើ Kingad ក្នុង​នាម​គូ​ឯក​នៃ​ព្រឹត្តិការណ៍​ ONE: WINTER WARRIORS II កាល​ខែ​ធ្នូ កន្លង​ទៅ​នេះ។

សូម​ក្រឡេក​មើល​​ចំណាត់​ថ្នាក់​ទម្ងន់ flyweight ដូច​ខាង​ក្រោម៖

  • #1: Demetrious Johnson
  • #2: Yuya Wakamatsu
  • #3: Kairat Akhmetov (+1)
  • #4: Danny Kingad (-1)
  • #5: Reece McLaren

Filipino MMA fighter Stephen Loman knocks out Yusup Saadulaev

ក្នង​ទម្ងន់​ធ្ងន់ John “Hands of Stone” Lineker ​នៅ​តែ​ជា​តារា​លំដាប់​ទី១​ក្នុង​ទម្ងន់​នេះ។

បន្ទាប់​ពី​ផ្ដួល​គូ​ប្រជែង​ឲ្យ​សន្លប់នៅ​សង្វៀន ONE: WINTER WARRIORS II, ​កីឡាករ “Pretty Boy” Kwon Won Il និង Stephen “The Sniper” Loman ដែល​មិន​មាន​ចំណត់​ថ្នាក់​ពី​មុន​កើន​ចំណាត់​ថ្នាក់​លេខ ២ និង លេខ៣​រៀង​គ្នា។

Kwon បាន​ផ្ដួល​អតីត​ម្ចាស់​ខ្សែ​​ក្រវាត់ និង គូ​ប្រជែង​លំដាប់​លេខ​ ២ Kevin “The Silencer” Belingon ដោយ​ប្រើ​ក្បាច់​វ៉ៃ​ដង​ខ្លួន។ ម្យ៉ាង​វិញ​ទៀត Loman បាន​ផ្ដួល​កីឡាករ​លំដាប់​ទី ៣ Yusup “Maestro” Saadulaev ឲ្យ​សន្លប់ទឹកទី១ ​ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់។

Fabricio “Wonder Boy” Andrade រក្សា​ចំណាត់​ថ្នាក់​លេខ​៤ ក្រោយ​យក​ឈ្នះ​ “The Underdog” Li Kai Wen ​នៅ​សង្វៀន​ ONE: WINTER WARRIORS II ។

Belingon ​ខ្ទាត​ទៅ​ចំណាត់​ថ្នាក់​លេខ​៥ ​ក្នុង​ទម្ងន់​ bantamweight។ ​​​ចំណែក Saadulaev និង Shoko Sato ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៥​ពី​មុន ​លែង​មាន​ចំណាត់​ថ្នាក់។

សូម​ក្រឡេក​មើល​តារា​ bantamweight ​ក្នុង​ចំណាត់​ថ្នាក់​ទាំង​៥ !

  • #1: John Lineker
  • #2: Kwon Won Il (NR)
  • #3: Stephen Loman (NR)
  • #4: Fabricio Andrade
  • #5: Kevin Belingon (-3)
Dagestani MMA fighter Saygid Izagakhmaev chokes out James Nakashima at ONE: HEAVY HITTERS

ចុង​ក្រោយ តារា​ទម្ងន់ lightweight ​សុទ្ធ​តែ​ខ្លាំងៗ !

កាល​​សប្ដាហ៍​កន្លង​ទៅ កូន​សិស្ស​របស់​វីរបុរស Khabib Nurmagomedov​ កីឡាករ Saygid Izagakhmaev បាន​បញ្ចប់​​អតីត​គូ​ប្រជែង​ខ្សែ​ក្រវាត់ ONE World Title កីឡាករ James Nakashima ​នៅ​ទឹក​ទី២។

ជ័យជម្នះ​នេះ​នាំ​ឲ្យ​គេ​កើន​ចំណាត់​​ថ្នាក់​លេខ​៥ ដែល​រុញ Timofey Nastyukhin ឲ្យ​ផុត​ពី​បញ្ជី។

សូម​ក្រឡេក​មើល​ជើង​ខ្លាំងទាំង ៥ ទម្ងន់ lightweight !

  • 1: Christian Lee
  • 2: Dagi Arslanaliev
  • 3: Shinya Aoki
  • 4: Iuri Lapicus
  • 5: Saygid Izagakhmaev (NR)

Read more: 3 Major Takeaways From ONE: HEAVY HITTERS

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។