Mixed Martial Arts

អ្នក​គាំទ្រ​​បោះ​ឆ្នោត​​​រើស​យក​វគ្គ​​៤​នាក់​ចុង​ក្រោយ​​ក្នុង​កម្មវិធី​ Atomweight World Grand Prix

អ្នក​គាំទ្រ ONE Championship ​នឹង​ដើរ​តួ​នាទី​​ជា​អ្នក​​ផ្គូផ្គង​សម្រាប់​កម្មវិធី​ប្រកួត​កីឡាការិនី​​ល្អ​ប្រចាំ​សង្វៀន​​លំដាប់​ពិភព​លោក​ជា​ប្រវត្តិកសាស្ត្រ។ 

បន្ទាប់​ពី​ចប់​ការ​ប្រកួត​​កម្មវិធី​ ONE Women’s Atomweight World Grand Prix ​នៅ​វគ្គ​៨​នាក់​ចុង​ក្រោយ​នៅ​​ព្រឹត្តិការណ៍ ONE: EMPOWER ​នៅ​ថ្ងៃ​សុក្រ​ទី ៣​ ​​កញ្ញា​ នេះ  អ្នក​គាំទ្រ​ (Fans) អាច​បោះ​ឆ្នោត​ជ្រើស​រើស​​ចំពោះ​កីឡាការិនី​ ៤ ​រូប​ដែល​ពួក​គេ​ចង់​​​ឃើញជួប​គ្នា​​នៅ​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ 

​ការ​បោះ​ឆ្នោត​អនឡាញ​នៅ​លើ onefc.com  ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​ ១០ ​កញ្ញា ​នឹង​ត្រូវ​សម្រេច​​អំពី​គូ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។  ការ​បោះ​ឆ្នោះ​របស់​អ្នក​គាំទ្រ​​ត្រូវ​បាន​ប្រកាស​លើក​ដំបូង​អំឡុង​​កម្មវិធី​  ONE: EMPOWER Faceoffs ​កាល​​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។ 

​សូម​រំលឹក​ថា​ គូ​ប្រកួត​នៅ​វគ្គ​ ៨ ​នាក់​​ចុង​ក្រោយ​​នៅ​សង្វៀន​ ONE: EMPOWER ​​មាន​ដូច​ជា​ Denice Zamboanga ​ជួប Seo Hee Ham, Aloyna Rassohyna ​ប៉ះ​ Stamp Fairtex, Meng Bo ​តទល់​នឹង​ Ritu Phogat, ​និង  Itsuki Hirata ​ជួប Alyse Anderson។

អ្នក​គាំទ្រ​នឹង​បាន​ឃើញ​ថា​​ តើ​​កីឡាការិនី ៤ រូប​​ណា​នឹង​ទទួល​ជ័យជម្នះ​នៅ​ថ្ងៃ​សុក្រ​​យប់​​នេះ ហើយ​បន្ទាប់​ទៀត​ត្រូវ​សម្រេច​ចិត្ត​ថា​នរណា​ជួប​​នរណា​ទៀត​នៅ​វគ្គ​បន្ទាប់។

លទ្ធផល​នៃការ​បោះ​ឆ្នោត​ផ្គូផ្គង​​​ខាង​លើ​ ​នឹង​ត្រូវ​ប្រកាស​​នៅ​ក្នុង​ព្រឹត្តិការណ៍​ ONE: REVOLUTION ​នា​ថ្ងៃ​សុក្រ​ទី ២៤ ​ខែ កញ្ញា ​ខាង​មុខ។ 

បន្ទាប់​ពី​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​​រួច​រាល់  កីឡាការិនី​ពីរ​រូប​នឹង​ឡើង​​​​ដណ្ដើម​យក​ជើង​ឯក​ ONE Women’s Atomweight World Grand Prix ​ប្រចាំ​ឆ្នាំ​ធំ​បំផុត​ និង​មាន​ឱកាស​ទៅ​ប្រកួត​​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Atomweight  ពី “Unstoppable” Angela Lee ទៀត​ផង។

​សូម​រង់​ចាំ​តាម​ដាន​នៅ​វិបសាយ onefc.com  សម្រាប់​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​អំពី​ការ​បោះ​ឆ្នោត​​​​​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ខាង​លើ៕ 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។